Prijevod značenja časnog Kur'ana - Khmerski prijevod - udruženje 'Razvoj islamskog društva'

អាល់អាំពីយ៉ាក

external-link copy
1 : 21

ٱقۡتَرَبَ لِلنَّاسِ حِسَابُهُمۡ وَهُمۡ فِي غَفۡلَةٖ مُّعۡرِضُونَ

ចំពោះមនុស្សលោក ការជំនុំជំរះរបស់ពួកគេជិតបានមកដល់ ហើយ ខណៈដែលពួកគេស្ថិតនៅក្នុងភាពព្រងើយកន្ដើយងាកចេញ (ពីការដាស់តឿនព្រមាន)នោះ។ info
التفاسير:

external-link copy
2 : 21

مَا يَأۡتِيهِم مِّن ذِكۡرٖ مِّن رَّبِّهِم مُّحۡدَثٍ إِلَّا ٱسۡتَمَعُوهُ وَهُمۡ يَلۡعَبُونَ

គ្មានការរំលឹក(អាយ៉ាត់នៃគម្ពីរគួរអាន)ដែលថ្មីណាមួយពី ម្ចាស់របស់ពួកគេមកដល់ពួកគេក្រៅពីពួកគេបានស្ដាប់វាដោយ លេងសើច info
التفاسير:

external-link copy
3 : 21

لَاهِيَةٗ قُلُوبُهُمۡۗ وَأَسَرُّواْ ٱلنَّجۡوَى ٱلَّذِينَ ظَلَمُواْ هَلۡ هَٰذَآ إِلَّا بَشَرٞ مِّثۡلُكُمۡۖ أَفَتَأۡتُونَ ٱلسِّحۡرَ وَأَنتُمۡ تُبۡصِرُونَ

ខណៈដែលចិត្ដរបស់ពួកគេព្រងើយកន្ដើយនោះឡើយ។ ហើយពួកដែលបានបំពានបានខ្សឹបខ្សៀវគ្នាជាសម្ងាត់ថាៈ (មូហាំ-ម៉ាត់)នេះគ្រាន់តែជាមនុស្សធម្មតាដូចពួកអ្នកប៉ុណ្ណោះ។ តើពួកអ្នក ព្រមទទួលយកមន្ដអាគម ខណៈដែលពួកអ្នកឃើញច្បាស់នោះឬ? info
التفاسير:

external-link copy
4 : 21

قَالَ رَبِّي يَعۡلَمُ ٱلۡقَوۡلَ فِي ٱلسَّمَآءِ وَٱلۡأَرۡضِۖ وَهُوَ ٱلسَّمِيعُ ٱلۡعَلِيمُ

គាត់(មូហាំម៉ាត់)បានពោល(ទៅកាន់ពួកគេ)ថាៈ ម្ចាស់ របស់ខ្ញុំដឹងនូវពាក្យសំដី(ខ្សឹបខ្សៀវអ្នកដែល)នៅលើមេឃ និង ផែនដី។ ហើយទ្រង់មហាឮ មហាដឹង។ info
التفاسير:

external-link copy
5 : 21

بَلۡ قَالُوٓاْ أَضۡغَٰثُ أَحۡلَٰمِۭ بَلِ ٱفۡتَرَىٰهُ بَلۡ هُوَ شَاعِرٞ فَلۡيَأۡتِنَا بِـَٔايَةٖ كَمَآ أُرۡسِلَ ٱلۡأَوَّلُونَ

ផ្ទុយទៅវិញពួកគេបាននិយាយ(ដោយបដិសេធ)ថាៈ (គម្ពីរ គួរអាននេះ)គឺជាភាពច្របូកច្របល់នៃការយល់សប្ដិមិនពិត ឬគេ (មូហាំម៉ាត់)បានប្រឌិតវាឡើង ឬក៏គេគ្រាន់តែជាកវីនិពន្ធម្នាក់ ប៉ុណ្ណោះ។ ដូចេ្នះ ចូរអ្នកនាំមកឱ្យយើងនូវមុជីហ្សាត់ណាមួយដូចអ្វី ដែលគេបានបញ្ជូនឱ្យពួកមុនៗ។ info
التفاسير:

external-link copy
6 : 21

مَآ ءَامَنَتۡ قَبۡلَهُم مِّن قَرۡيَةٍ أَهۡلَكۡنَٰهَآۖ أَفَهُمۡ يُؤۡمِنُونَ

គ្មានភូមិស្រុក(ប្រជាជន)មានជំនឿណាមួយដែលយើងបាន បំផ្លាញវាមុនពួកគេ(ពួកមូស្ហរីគីនម៉ាក្កះ)នោះឡើយ។ ដូចេ្នះ តើ ពួកគេនឹងមានជំនឿឬទេ? info
التفاسير:

external-link copy
7 : 21

وَمَآ أَرۡسَلۡنَا قَبۡلَكَ إِلَّا رِجَالٗا نُّوحِيٓ إِلَيۡهِمۡۖ فَسۡـَٔلُوٓاْ أَهۡلَ ٱلذِّكۡرِ إِن كُنتُمۡ لَا تَعۡلَمُونَ

ហើយយើងមិនបានបញ្ជូនអ្នកណាម្នាក់មុនអ្នក(មូហាំម៉ាត់) ក្រៅពីបុរសៗដែលយើងផ្ដល់វ៉ាហ៊ីដល់ពួកគេនោះឡើយ។ ហេតុនេះ ចូរពួកអ្នក(ពួកមូស្ហរីគីន)សួរពួក(អះលីគីតាប)ដែលមានចំណេះ ដឹងចុះ ប្រសិនបើពួកអ្នកមិនបានដឹង។ info
التفاسير:

external-link copy
8 : 21

وَمَا جَعَلۡنَٰهُمۡ جَسَدٗا لَّا يَأۡكُلُونَ ٱلطَّعَامَ وَمَا كَانُواْ خَٰلِدِينَ

ហើយយើងមិនបានបង្កើតពួកគេ(អ្នកនាំសារ)ដោយមាន ខ្លួនប្រាណមិនចេះបរិភោគចំណីអាហារនោះទេ ហើយពួកគេក៏គ្មាន ជីវិតអមតៈដែរ។ info
التفاسير:

external-link copy
9 : 21

ثُمَّ صَدَقۡنَٰهُمُ ٱلۡوَعۡدَ فَأَنجَيۡنَٰهُمۡ وَمَن نَّشَآءُ وَأَهۡلَكۡنَا ٱلۡمُسۡرِفِينَ

បន្ទាប់មក យើងបានបំពេញកិច្ចសន្យាចំពោះពួកគេ(អ្នក នាំសារ) ហើយយើងបានសង្គ្រោះពួកគេនិងអ្នកណាដែលយើង មានចេតនា តែយើងក៏បានបំផ្លាញពួកដែលបំពានដែរ។ info
التفاسير:

external-link copy
10 : 21

لَقَدۡ أَنزَلۡنَآ إِلَيۡكُمۡ كِتَٰبٗا فِيهِ ذِكۡرُكُمۡۚ أَفَلَا تَعۡقِلُونَ

ជាការពិតណាស់ យើងបានបញ្ចុះគម្ពីរមួយ(គម្ពីរគួរអាន) ឱ្យពួកអ្នក ដែលនៅក្នុងនោះមានការក្រើនរំលឹកចំពោះពួកអ្នក។ តើពួកអ្នកមិនគិតពិចារណាទេឬ? info
التفاسير: