আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - আল-মুখতাচাৰ ফী তাফছীৰিল কোৰআনিল কাৰীমৰ খমেৰ অনুবাদ

পৃষ্ঠা নং:close

external-link copy
36 : 6

۞ إِنَّمَا يَسۡتَجِيبُ ٱلَّذِينَ يَسۡمَعُونَۘ وَٱلۡمَوۡتَىٰ يَبۡعَثُهُمُ ٱللَّهُ ثُمَّ إِلَيۡهِ يُرۡجَعُونَ

តាមពិត មានតែអ្នកដែលស្តាប់ពាក្យសម្តី(របស់ព្យាការីមូហាំម៉ាត់) និងយល់វាទេ ដែលឆ្លើយតបដោយទទួលយកនូវអ្វីដែលអ្នកបាននាំមកនោះ។ ចំណែកឯពួកដែលគ្មានជំនឿដែលជាមនុស្សស្លាប់(ចិត្ត)វិញនោះ គឺពួកគេគ្មានអ្វីនឹងឆ្លើយចំពោះអ្នកនោះទេ ពីព្រោះដួងចិត្តរបស់ពួកគេបានស្លាប់បាត់ទៅហើយ។ ហើយចំពោះអ្នកដែលស្លាប់វិញ អល់ឡោះជាម្ចាស់នឹងពង្រស់ពួកគេឱ្យរស់ឡើងវិញនៅថ្ងៃបរលោក។ បន្ទាប់មក ពួកគេនឹងវិលត្រលប់ទៅកាន់ទ្រង់តែមួយទ្រង់គត់ ដើម្បីទ្រង់នឹងតបស្នងពួកគេលើអ្វីដែលពួកគេបានសាងកន្លងមក។ info
التفاسير:

external-link copy
37 : 6

وَقَالُواْ لَوۡلَا نُزِّلَ عَلَيۡهِ ءَايَةٞ مِّن رَّبِّهِۦۚ قُلۡ إِنَّ ٱللَّهَ قَادِرٌ عَلَىٰٓ أَن يُنَزِّلَ ءَايَةٗ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ

ហើយពួកមុស្ហរីគីនបាននិយាយដោយភាពរឹងរូស និងគ្មានជំនឿថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះសញ្ញាភស្តុតាងមួយដ៏អស្ចារ្យមកឱ្យព្យាការីមូហាំម៉ាត់តែម្តងទៅ ដើម្បីយកធ្វើជាអំណះអំណាងពីម្ចាស់របស់គេបញ្ជាក់ពីសច្ចភាពរបស់គេចំពោះអ្វីដែលគេបាននាំមកឱ្យនោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឆ្លើយថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានសមត្ថភាពក្នុងការបញ្ចុះសញ្ញាភស្តុតាងណាមួយស្របតាមអ្វីដែលពួកគេចង់បាន។ ក៏ប៉ុន្ដែភាគច្រើននៃពួកមុស្ហរីគីនដែលទាមទារឱ្យបញ្ចុះសញ្ញាភស្តុតាងនោះ ពួកគេមិនដឹងថា ការបញ្ចុះបណ្តាសញ្ញាភស្តុតាងទាំងឡាយ គឺអាស្រ័យទៅតាមគតិបណ្ឌិតរបស់អល់ឡោះ(តែមួយគត់) ពុំមែនអាស្រ័យទៅតាមអ្វីដែលពួកគេទាមទារនោះទេ។ ប្រសិនបើអល់ឡោះបញ្ចុះសញ្ញាភស្តុតាងនោះ តែក្រោយមកពួកគេមិនមានជំនឿនោះ ប្រាកដជាទ្រង់នឹងកម្ទេចពួកគេជាមិនខាន។ info
التفاسير:

external-link copy
38 : 6

وَمَا مِن دَآبَّةٖ فِي ٱلۡأَرۡضِ وَلَا طَٰٓئِرٖ يَطِيرُ بِجَنَاحَيۡهِ إِلَّآ أُمَمٌ أَمۡثَالُكُمۚ مَّا فَرَّطۡنَا فِي ٱلۡكِتَٰبِ مِن شَيۡءٖۚ ثُمَّ إِلَىٰ رَبِّهِمۡ يُحۡشَرُونَ

ហើយសត្វគ្រប់ប្រភេទដែលធ្វើចលនានៅលើផែនដី និងបក្សីគ្រប់ប្រភេទដែលហើរនៅលើមេឃ គឺមានអម្បូរជាច្រើនប្រភេទដែលអល់ឡោះបានបង្កើត និងប្រទានលាភសក្ការៈឱ្យពួកវាដូចពួកអ្នក(ឱកូនចៅអាហ្ទាំ)ដែរ។ យើងមិនបានទុកចោលអ្វីមួយ(ដែលមានកត់ត្រា)នៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)នោះទេ លើកលែងតែយើងនឹងឲ្យវាកើតមានឡើង(យ៉ាងពិតប្រាកដ)។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងនូវរឿងរ៉ាវទាំងអស់របស់ពួកគេ។ បន្ទាប់មកនៅថ្ងៃបរលោក ពួកគេនឹងត្រូវប្រមូលផ្តុំទៅកាន់ម្ចាស់របស់ពួកគេវិញតែមួយគត់ដើម្បីជំនុំជម្រះ ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបនូវអ្វីដែលគេសាកសមនឹងទទួលបាន។ info
التفاسير:

external-link copy
39 : 6

وَٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا صُمّٞ وَبُكۡمٞ فِي ٱلظُّلُمَٰتِۗ مَن يَشَإِ ٱللَّهُ يُضۡلِلۡهُ وَمَن يَشَأۡ يَجۡعَلۡهُ عَلَىٰ صِرَٰطٖ مُّسۡتَقِيمٖ

ហើយពួកដែលបានបដិសេធមិនជឿនឹងបណ្តាភស្តុតាងនានារបស់យើង ពួកគេប្រៀបដូចជាមនុស្សថ្លង់ស្តាប់អ្វីមិនឮ និងមនុស្សគមិនចេះនិយាយអញ្ចឹងដែរ។ មិនតែប៉ុណ្ណោះ ពួកគេស្ថិតនៅក្នុងភាពងងឹតសូន្យសុង មើលអ្វីមិនឃើញឡើយ។ សម្រាប់អ្នកដែលស្ថិតនៅក្នុងស្ថានភាពបែបនេះ តើគេអាចទទួលបានការចង្អុលបង្ហាញបានយ៉ាងដូចម្តេចទៅ? ជនណាហើយក្នុងចំណោមមនុស្សលោកដែលអល់ឡោះមានចេតនាឱ្យគេវងេ្វងនោះ ប្រាកដជាទ្រង់នឹងធ្វើឱ្យគេវងេ្វង ហើយជនណាហើយដែលទ្រង់មានចេតនាចង្អុលបង្ហាញផ្លូវពិតដល់គេវិញ ប្រាកដជាទ្រង់នឹងធ្វើឱ្យគេស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេរជាមិនខាន។ info
التفاسير:

external-link copy
40 : 6

قُلۡ أَرَءَيۡتَكُمۡ إِنۡ أَتَىٰكُمۡ عَذَابُ ٱللَّهِ أَوۡ أَتَتۡكُمُ ٱلسَّاعَةُ أَغَيۡرَ ٱللَّهِ تَدۡعُونَ إِن كُنتُمۡ صَٰدِقِينَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទណ្ឌកម្មរបស់អល់ឡោះបានមកដល់ពួកអ្នក ឬថ្ងៃបរលោកដែលគេបានសន្យាចំពោះពួកអ្នកបានមកដល់ពួកអ្នកនោះ តើក្នុងខណៈពេលនោះ ពួកអ្នកនឹងបួងសួងសុំពីអ្នកផ្សេងក្រៅពីអល់ឡោះឱ្យបញ្ចៀសគ្រោះថ្នាក់ ឬការលំបាកចេញពីពួកអ្នកឬ ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវចំពោះការអះអាងថា ព្រះទាំងឡាយរបស់ពួកអ្នកអាចផ្តល់ប្រយោជន៍ និងអាចការពារគ្រោះថ្នាក់បានមែននោះ? info
التفاسير:

external-link copy
41 : 6

بَلۡ إِيَّاهُ تَدۡعُونَ فَيَكۡشِفُ مَا تَدۡعُونَ إِلَيۡهِ إِن شَآءَ وَتَنسَوۡنَ مَا تُشۡرِكُونَ

ជាការពិតណាស់ (នៅពេលនោះ) ពួកអ្នកប្រាកដជានឹងមិនបួងសួងសុំពីអ្នកផ្សេងក្រៅពីអល់ឡោះដែលបានបង្កើតពួកអ្នកឲ្យបញ្ចៀសពួកអ្នកពីការសាកល្បង និងដកយកគ្រោះថ្នាក់ទាំងនោះចេញពីពួកអ្នកនោះឡើយ ពីព្រោះទ្រង់គឺជាម្ចាស់គ្រប់គ្រងរឿងរ៉ាវទាំងនោះ និងជាអ្នកដែលមានអានុភាពលើប្រការទាំងនោះ។ រីឯព្រះនានារបស់ពួកអ្នកដែលពួកអ្នកយកមកធ្វើជាដៃគូរួមជាមួយអល់ឡោះនោះ ពួកអ្នកបានបោះបង់វាចោល ដោយសារតែពួកអ្នកដឹងថា ពួកវាគ្មានលទ្ធភាពអាចផ្តល់ផលប្រយោជន៍ និងបង្កគ្រោះថ្នាក់ណាមួយ(ដល់ពួកអ្នក)បានឡើយ។ info
التفاسير:

external-link copy
42 : 6

وَلَقَدۡ أَرۡسَلۡنَآ إِلَىٰٓ أُمَمٖ مِّن قَبۡلِكَ فَأَخَذۡنَٰهُم بِٱلۡبَأۡسَآءِ وَٱلضَّرَّآءِ لَعَلَّهُمۡ يَتَضَرَّعُونَ

ជាការពិតណាស់ យើងបានបញ្ជូនអ្នកនាំសារជាច្រើនទៅកាន់ប្រជាជាតិមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) តែពួកគេ(ប្រជាជាតិទាំងនោះ)បានគេបដិសេធនឹងអ្នកនាំសារទាំងនោះ ហើយបានងាកចេញពីអ្វីដែលពួកគេបាននាំមក។ ពេលនោះ យើងបានដាក់ទោសពួកគេដោយឱ្យពួកគេទទួលរងនូវទុក្ខលំបាកវេទនា ដូចជាភាពក្រខ្សត់ និងអ្វីដែលធ្វើឱ្យប៉ះពាល់ដល់ខ្លួនប្រាណរបស់ពួកគេ ដូចជាជំងឺដង្កាត់ជាដើម ដើម្បីឱ្យពួកគេឱនលំទោន និងបន្ទាបខ្លួនចំពោះម្ចាស់របស់ពួកគេ។ info
التفاسير:

external-link copy
43 : 6

فَلَوۡلَآ إِذۡ جَآءَهُم بَأۡسُنَا تَضَرَّعُواْ وَلَٰكِن قَسَتۡ قُلُوبُهُمۡ وَزَيَّنَ لَهُمُ ٱلشَّيۡطَٰنُ مَا كَانُواْ يَعۡمَلُونَ

ប្រសិនបើពួកគេឱនលំទោនចំពោះអល់ឡោះនៅពេលដែលគ្រោះថ្នាក់របស់យើងបានមកដល់ពួកគេ ដើម្បីឱ្យទ្រង់ដកយកគ្រោះថ្នាក់ចេញពីពួកគេនោះ ច្បាស់ជាយើងអាណិតអាសូរដល់ពួកគេជាមិនខាន។ ក៏ប៉ុន្តែពួកគេមិនបានធ្វើដូច្នោះឡើយ។ ផ្ទុយទៅវិញ ដួងចិត្តរបស់ពួកគេមានភាពរឹងរួសដោយពួកគេមិនព្រមយកជាមេរៀន និងមិនព្រមទទួលយកការទូន្មាននោះឡើយ ហើយស្ហៃតនបានតុបតែងលម្អនូវអ្វីដែលពួកគេកំពុងតែប្រព្រឹត្តនៃភាពគ្មានជំនឿ និងការប្រព្រឹត្តល្មើស។ ដូចនេះ ពួកគេនៅតែបន្តស្ថិតនៅលើអ្វី(ភាពគ្មានជំនឿ)ដែលពួកគេបានប្រព្រឹត្តនោះ។ info
التفاسير:

external-link copy
44 : 6

فَلَمَّا نَسُواْ مَا ذُكِّرُواْ بِهِۦ فَتَحۡنَا عَلَيۡهِمۡ أَبۡوَٰبَ كُلِّ شَيۡءٍ حَتَّىٰٓ إِذَا فَرِحُواْ بِمَآ أُوتُوٓاْ أَخَذۡنَٰهُم بَغۡتَةٗ فَإِذَا هُم مُّبۡلِسُونَ

ហើយនៅពេលដែលពួកគេបានបោះបង់ចោលនូវអ្វីដែលគេបានផ្តល់ជាដំបូន្មានដល់ពួកគេតាមរយៈវា ដូចជាភាពក្រខ្សត់ និងជំងឺដង្កាត់នានា ហើយពួកគេមិនបានប្រតិបត្តិតាមបទបញ្ជារបស់អល់ឡោះនោះ យើងបានល្បួងពួកគេ ដោយការបើកទ្វារលាភសក្ការៈឱ្យពួកគេ និងធ្វើឱ្យពួកគេមានភាពធូធារបន្ទាប់ពីភាពក្រខ្សត់ ព្រមទាំងធ្វើឲ្យខ្លួនប្រាណរបស់ពួកគេជាសះស្បើយបន្ទាប់ពីមានជំងឺ។ លុះដល់ពេលពួកគេមានភាពក្អេងក្អាង ហើយអារម្មណ៍សប្បាយភ្លើតភ្លើនបានមកគ្រប់គ្រងលើពួកគេនោះ ទណ្ឌកម្មរបស់យើងក៏បានមកដល់ពួកគេភ្លាមៗ។ ហើយនៅពេលនោះ ពួកគេក៏បាត់បង់អស់នូវក្តីសង្ឃឹមរបស់ពួកគេនោះ។ info
التفاسير:
এই পৃষ্ঠাৰ আয়াতসমূহৰ পৰা সংগৃহীত কিছুমান উপকাৰী তথ্য:
• تشبيه الكفار بالموتى؛ لأن الحياة الحقيقية هي حياة القلب بقَبوله الحق واتباعه طريق الهداية.
• ការប្រៀបធៀបពួកគ្មានជំនឿទៅនឹងមនុស្សស្លាប់ ពីព្រោះ ការរស់រានមានជីវិតពិតប្រាកដនោះ គឺដួងចិត្តរស់ តាមរយៈការព្រមទទួលយកការពិត និងដើរតាមមាគ៌ានៃការចង្អុលបង្ហាញ។ info

• من حكمة الله تعالى في الابتلاء: إنزال البلاء على المخالفين من أجل تليين قلوبهم وردِّهم إلى ربهم.
• ក្នុងចំណោមគតិបណ្ឌិតរបស់អល់ឡោះក្នុងការសាកល្បងនោះ គឺការបញ្ចុះគ្រោះភ័យទៅលើអ្នកដែលធ្វើខុសបទបញ្ជា ដើម្បីឲ្យដួងចិត្តរបស់ពួកគេមានភាពទោរទន់ ហើយវិលត្រឡប់ទៅកាន់ម្ចាស់របស់ពួកគេវិញ។ info

• وجود النعم والأموال بأيدي أهل الضلال لا يدل على محبة الله لهم، وإنما هو استدراج وابتلاء لهم ولغيرهم.
• ការដែលពួកវង្វេងទទួលបាននូវឧបការគុណនិងទ្រព្យសម្បត្តិជាច្រើននោះ មិនបានបង្ហាញទៅលើសេចក្តីស្រឡាញ់របស់អល់ឡោះចំពោះពួកគេនោះទេ។ តាមពិត វាគឺជាការល្បួងចំពោះពួកគេ និងជាការសាកល្បងចំពោះពួកគេ ក៏ដូចជាចំពោះអ្នកដទៃៗទៀតប៉ុណ្ណោះ។ info