আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - আল-মুখতাচাৰ ফী তাফছীৰিল কোৰআনিল কাৰীমৰ খমেৰ অনুবাদ

পৃষ্ঠা নং:close

external-link copy
9 : 6

وَلَوۡ جَعَلۡنَٰهُ مَلَكٗا لَّجَعَلۡنَٰهُ رَجُلٗا وَلَلَبَسۡنَا عَلَيۡهِم مَّا يَلۡبِسُونَ

ហើយប្រសិនបើយើងបានបញ្ជូនអ្នកនាំសារជាម៉ាឡាអ៊ីកាត់ទៅកាន់ពួកគេវិញនោះ ច្បាស់ជាយើងបង្កើតម៉ាឡាអ៊ីកាត់នោះក្នុងរូបភាពជាបុរសភេទ ដើម្បីឱ្យពួកគេអាចស្តាប់ និងអាចទទួលសេចក្តីបង្រៀនពីគេបាន ពីព្រោះពួកគេមិនអាចស្តាប់ និងមិនអាចទទួលយកសេចក្តីបង្រៀនពី(អ្នកនាំសារដែលជា)ម៉ាឡាអ៊ីកាត់បាននោះទេនៅពេលដែលគេស្ថិតក្នុងរូបភាពដែលអល់ឡោះជាម្ចាស់បានបង្កើតនោះ។ សូម្បីតែយើងបានបង្កើតគេក្នុងរូបរាងជាបុរសភេទក៏ដោយ ក៏រឿងនោះនៅតែធ្វើឱ្យពួកគេភាន់ច្រឡំដដែល។ info
التفاسير:

external-link copy
10 : 6

وَلَقَدِ ٱسۡتُهۡزِئَ بِرُسُلٖ مِّن قَبۡلِكَ فَحَاقَ بِٱلَّذِينَ سَخِرُواْ مِنۡهُم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ

ហើយប្រសិនបើពួកទាំងនោះបានចំអកឡកឡឺយដោយពួកគេទាមទារឱ្យបញ្ចុះម៉ាឡាអ៊ីកាត់មួយរូបមកជាមួយអ្នក(ព្យាការីមូហាំម៉ាត់)នោះ ពិតណាស់ ប្រជាជាតិជាច្រើននៅជំនាន់មុនអ្នកក៏បានចំអកឡកឡឺយចំពោះបណ្តាអ្នកនាំសាររបស់ពួកគេដូចគ្នាដែរ។ ពេលនោះ ពួកគេត្រូវបានហ៊ុមព័ទ្ធទៅដោយទណ្ឌកម្មដែលពួកគេធ្លាប់បានបដិសេធនិងធ្លាប់បានសើចចំអកនៅពេលគេលើកយកទណ្ឌកម្មនេះមកគំរាមបន្លាចពួកគេនោះ។ info
التفاسير:

external-link copy
11 : 6

قُلۡ سِيرُواْ فِي ٱلۡأَرۡضِ ثُمَّ ٱنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُكَذِّبِينَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគ្មានជំនឿដែលចំអកឡកឡឺយទាំងនោះថាៈ ចូរពួកអ្នកធ្វើដំណើរនៅលើផែនដីនេះចុះ បន្ទាប់មក ចូរពួកអ្នកពិចារណាមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធនឹងបណ្តាអ្នកនាំសាររបស់អល់ឡោះនោះទៅជាយ៉ាងណា? ពិតណាស់ ពួកគេត្រូវបានទទួលរងនូវការដាក់ទណ្ឌកម្មពីអល់ឡោះ បន្ទាប់ពីពួកគេមានភាពខ្លាំងពូកែនិងរឹងមាំ។ info
التفاسير:

external-link copy
12 : 6

قُل لِّمَن مَّا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ قُل لِّلَّهِۚ كَتَبَ عَلَىٰ نَفۡسِهِ ٱلرَّحۡمَةَۚ لَيَجۡمَعَنَّكُمۡ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ لَا رَيۡبَ فِيهِۚ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُمۡ فَهُمۡ لَا يُؤۡمِنُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តើការគ្រប់គ្រងមេឃជាច្រើនជាន់ ការគ្រប់គ្រងផែនដី និងការគ្រប់គ្រងអ្វីៗដែលមាននៅរវាងមេឃនិងផែនដីជាកម្មសិទ្ធិរបស់អ្នកណា? ចូរអ្នកឆ្លើយប្រាប់(ពួកគេ)ថាៈ ការគ្រប់គ្រងវាទាំងអស់នោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់បានកំណត់ក្ដីមេត្ដាករុណាលើខ្លួនទ្រង់ផ្ទាល់ ជាក្តីសប្បុរសអំពីទ្រង់ចំពោះបណ្តាខ្ញុំបម្រើរបស់ទ្រង់។ ដូច្នេះ ទ្រង់មិនប្រញាប់ដាក់ទណ្ឌពួកគេភ្លាមៗឡើយ។ លុះនៅពេលដែលពួកគេមិនព្រមសារភាពកំហុសនោះ ទ្រង់នឹងប្រមូលផ្ដុំពួកគេទាំងអស់គ្នានៅថ្ងៃបរលោក ជាថ្ងៃដែលគ្មានការមន្ទិលសង្ស័យចំពោះវាឡើយ។ ពួកដែលខ្លួនពួកគេបានខាតបង់ដោយការគ្មានជំនឿចំពោះអល់ឡោះនោះ ចូរឱ្យពួកគេសង្គ្រោះខ្លួនរបស់ពួកគេពីភាពខាតបង់ចុះ។ info
التفاسير:

external-link copy
13 : 6

۞ وَلَهُۥ مَا سَكَنَ فِي ٱلَّيۡلِ وَٱلنَّهَارِۚ وَهُوَ ٱلسَّمِيعُ ٱلۡعَلِيمُ

ការគ្រប់គ្រងអ្វីៗទាំងអស់ មិនថាស្ថិតនៅពេលយប់ឬពេលថ្ងៃ គឺជាកម្មសិទិ្ធរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ហើយទ្រង់មហាឮបំផុតចំពោះពាក្យសម្ដីរបស់ពួកគេ មហាដឹងបំផុតនូវទង្វើរបស់ពួកគេ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះអ្វីដែលពួកគេបានសាង។ info
التفاسير:

external-link copy
14 : 6

قُلۡ أَغَيۡرَ ٱللَّهِ أَتَّخِذُ وَلِيّٗا فَاطِرِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَهُوَ يُطۡعِمُ وَلَا يُطۡعَمُۗ قُلۡ إِنِّيٓ أُمِرۡتُ أَنۡ أَكُونَ أَوَّلَ مَنۡ أَسۡلَمَۖ وَلَا تَكُونَنَّ مِنَ ٱلۡمُشۡرِكِينَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលគោរពសក្ការៈរូបបដិមា និងអ្វីផ្សេងទៀតរួមជាមួយនឹងអល់ឡោះថាៈ តើអាចទទួលយកបានដែរឬទេដែលខ្ញុំយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារ ហើយខ្ញុំសុំជំនួយពីគេនោះ ខណៈដែលទ្រង់ គឺជាម្ចាស់ដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដីដោយគ្មានគំរូពីមុនមកសោះនោះ? ពិតណាស់ មេឃនិងផែនដីមិនត្រូវបានគេបង្កើតពីមុនមកនោះទេ។ ហើយទ្រង់គឺជាអ្នកដែលប្រទានលាភសក្ការៈចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយគ្មានខ្ញុំបម្រើរបស់ទ្រង់អ្នកណាម្នាក់ផ្តល់លាភសក្ការៈដល់ទ្រង់នោះឡើយ ពីព្រោះទ្រង់មហាមានលើសលប់មិនត្រូវការអ្វីមួយពីខ្ញុំបម្រើរបស់ទ្រង់នោះទេ តែបណ្តាខ្ញុំបម្រើរបស់ទ្រង់ទាំងអស់ទៅវិញទេដែលពួកគេជាអ្នកមានតម្រូវការចំពោះទ្រង់នោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ពិតប្រាកដណាស់ ខ្ញុំត្រូវបានម្ចាស់របស់ខ្ញុំបញ្ជាឱ្យក្លាយទៅជាអ្នកគោរពប្រណិប័តន៍និងបន្ទាបខ្លួនចំពោះទ្រង់(ជាជនមូស្លីម)មុនគេបង្អស់ក្នុងចំណោមប្រជាជាតិនេះ។ ហើយទ្រង់បានហាមខ្ញុំមិនឱ្យខ្ញុំក្លាយខ្លួនស្ថិតក្នុងចំណោមពួកដែលយកអ្វីផ្សេងមកគោរពសក្ការៈរួមជាមួយនឹងទ្រង់ឡើយ។ info
التفاسير:

external-link copy
15 : 6

قُلۡ إِنِّيٓ أَخَافُ إِنۡ عَصَيۡتُ رَبِّي عَذَابَ يَوۡمٍ عَظِيمٖ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ពិតប្រាកដណាស់ ខ្ញុំខ្លាចទ្រង់នឹងដាក់ទណ្ឌកម្មខ្ញុំនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតនៅថ្ងៃបរលោកនៅពេលដែលខ្ញុំប្រព្រឹត្តអំពើល្មើសដែលទ្រង់បានហាមឃាត់មកចំពោះរូបខ្ញុំ ដូចជាការធ្វើស្ហ៊ីរិក និងអ្វីផ្សេងទៀត ឬក៏ខ្ញុំបោះបង់ចោលនូវអ្វីដែលទ្រង់បានដាក់បទបញ្ជាមកចំពោះខ្ញុំ ដូចជាការមានជំនឿ ឬប្រការផ្សេងៗទៀតនៃការគោរពប្រតិបត្តិនោះ។ info
التفاسير:

external-link copy
16 : 6

مَّن يُصۡرَفۡ عَنۡهُ يَوۡمَئِذٖ فَقَدۡ رَحِمَهُۥۚ وَذَٰلِكَ ٱلۡفَوۡزُ ٱلۡمُبِينُ

ជនណាដែលអល់ឡោះបញ្ជៀសរូបគេពីទណ្ឌកម្មនៅថ្ងៃបរលោកនោះ គឺគេពិតជាបានទទួលជោគជ័យដោយក្តីមេត្តាករុណារបស់អល់ឡោះ។ ការរួចផុតពីទណ្ឌកម្មនោះ គឺជាជោគជ័យមួយដ៏ច្បាស់លាស់ ដោយគ្មានជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។ info
التفاسير:

external-link copy
17 : 6

وَإِن يَمۡسَسۡكَ ٱللَّهُ بِضُرّٖ فَلَا كَاشِفَ لَهُۥٓ إِلَّا هُوَۖ وَإِن يَمۡسَسۡكَ بِخَيۡرٖ فَهُوَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ

ហើយប្រសិនបើអល់ឡោះឱ្យគ្រោះថ្នាក់អ្វីមួយប៉ះទង្គិចអ្នក(ឱកូនចៅអាហ្ទាំ)នោះ គឺគ្មានអ្នកណាអាចជួយការពារអ្នកពីគ្រោះថ្នាក់នោះក្រៅពីអល់ឡោះជាម្ចាស់បានឡើយ។ ហើយប្រសិនបើទ្រង់ធ្វើឱ្យអ្នកទទួលបាននូវប្រការល្អវិញនោះ ក៏គ្មានអ្នកណាម្នាក់មករារាំងប្រការនោះបានឡើយ ហើយក៏គ្មានអ្នកណាម្នាក់អាចទប់ស្កាត់ភាពសប្បុរសរបស់ទ្រង់បានដែរ។ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។ info
التفاسير:

external-link copy
18 : 6

وَهُوَ ٱلۡقَاهِرُ فَوۡقَ عِبَادِهِۦۚ وَهُوَ ٱلۡحَكِيمُ ٱلۡخَبِيرُ

ហើយទ្រង់ជាអ្នកមានអានុភាពលើសលប់ទៅលើបណ្ដាខ្ញុំបម្រើរបស់ទ្រង់ ជាអ្នកដែលអាចធ្វើឱ្យពួកគេអាប់ឱន ជាម្ចាស់មហាខ្ពង់ខ្ពស់ទៅលើពួកគេគ្រប់រូបភាពទាំងអស់ដែលគ្មាននរណាអាចធ្វើឱ្យទ្រង់អសមត្ថភាពបានឡើយ ហើយក៏គ្មាននរណាម្នាក់ឱ្យយកឈ្នះទ្រង់បាននោះដែរ។ អ្វីៗទាំងអស់សុទ្ធតែឱនលំទោនចំពោះទ្រង់។ ទ្រង់ស្ថិតនៅខាងលើខ្ញុំបម្រើរបស់ទ្រង់ទៅតាមអ្វីដែលសាកសមនឹងទ្រង់។ ហើយទ្រង់គឺជាម្ចាស់ដែលមហាគតិបណ្ឌិតក្នុងការបង្កើត ការចាត់ចែង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់ ជាម្ចាស់មហាដឹងបំផុតដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ info
التفاسير:
এই পৃষ্ঠাৰ আয়াতসমূহৰ পৰা সংগৃহীত কিছুমান উপকাৰী তথ্য:
• بيان حكمة الله تعالى في إرسال كل رسول من جنس من يرسل إليهم؛ ليكون أبلغ في السماع والوعي والقبول عنه.
• បង្ហាញពីគតិបណ្ឌិតរបស់អល់ឡោះក្នុងការបញ្ជូនរាល់អ្នកនាំសារទៅកាន់មនុស្សលោកនោះ គឺជាមនុស្សលោកដូចគ្នា ដើម្បីឱ្យពួកគេងាយស្រួលក្នុងការស្តាប់ ការទូន្មាន និងទទួលយកវា។ info

• الدعوة للتأمل في أن تكرار سنن الأوّلين في العصيان قد يقابله تكرار سنن الله تعالى في العقاب.
• អំពាវនាវឱ្យពិចារណាចំពោះការប្រព្រឹត្តអំពើល្មើសដដែលៗដែលបានកើតឡើងចំពោះអ្នកជំនាន់មុនៗ។ ពិតណាស់ ពួកគេទទួលបាននូវការតបស្នងដោយការដាក់ទោសពីអល់ឡោះដដែលៗដែរ។ info

• وجوب الخوف من المعصية ونتائجها.
• ចាំបាច់ត្រូវខ្លាចរអារពីអំពើបាបកម្ម និងលទ្ធផលចុងក្រោយរបស់វា។ info

• أن ما يصيب البشر من بلاء ليس له صارف إلا الله، وأن ما يصيبهم من خير فلا مانع له إلا الله، فلا رَادَّ لفضله، ولا مانع لنعمته.
• ពិតណាស់ គ្រោះថ្នាក់ដែលមនុស្សទទួលរងនោះ គឺគ្មាននរណាម្នាក់អាចបង្វែរទិសដៅរបស់វាក្រៅពីអល់ឡោះបានឡើយ ហើយប្រការល្អដែលពួកគេទទួលបានវិញ ក៏គ្មាននរណាម្នាក់អាចរារាំងវាក្រៅពីអល់ឡោះនោះដែរ។ ដូច្នេះ គ្មាននរណាម្នាក់អាចទប់ស្កាត់ពីក្តីសប្បុរសនិងឧបការគុណរបស់អល់ឡោះនោះឡើយ។ info