আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - খেমাৰ অনুবাদ - কম্বোডিয়ান মুছলিম সমাজ বিকাশ সংস্থা

পৃষ্ঠা নং:close

external-link copy
19 : 6

قُلۡ أَيُّ شَيۡءٍ أَكۡبَرُ شَهَٰدَةٗۖ قُلِ ٱللَّهُۖ شَهِيدُۢ بَيۡنِي وَبَيۡنَكُمۡۚ وَأُوحِيَ إِلَيَّ هَٰذَا ٱلۡقُرۡءَانُ لِأُنذِرَكُم بِهِۦ وَمَنۢ بَلَغَۚ أَئِنَّكُمۡ لَتَشۡهَدُونَ أَنَّ مَعَ ٱللَّهِ ءَالِهَةً أُخۡرَىٰۚ قُل لَّآ أَشۡهَدُۚ قُلۡ إِنَّمَا هُوَ إِلَٰهٞ وَٰحِدٞ وَإِنَّنِي بَرِيٓءٞ مِّمَّا تُشۡرِكُونَ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើអ្វីដែលធំជាងគេក្នុង ការធ្វើសាក្សីនោះ? ចូរអ្នកឆ្លើយថាៈ អល់ឡោះគឺជាសាក្សីរវាងខ្ញុំ និងពួកអ្នក។ ហើយគម្ពីរគួរអាននេះត្រូវបានគេបញ្ចុះមកឱ្យខ្ញុំ ដើម្បីដាស់តឿនព្រមានដល់ពួកអ្នក និងអ្នកណាដែលគម្ពីរគួរអាន បានទៅដល់គេ។ តើពួកអ្នកពិតជាធ្វើសាក្សីថា មានម្ចាស់ផេ្សង (ត្រូវគេគោរពសក្ការៈ) រួមជាមួយអល់ឡោះឬ? ចូរអ្នកពោលថាៈ ចំណែកខ្ញុំមិនធ្វើសាក្សីដូច្នោះឡើយ។ ចូរអ្នកពោលទៀតថាៈ ពិត ប្រាកដណាស់ ទ្រង់គឺជាម្ចាស់តែមួយគត់ ហើយខ្ញុំពិតជាមិនជាប់ ពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកកំពុងធ្វើស្ហ៊ីរិកឡើយ។ info
التفاسير:

external-link copy
20 : 6

ٱلَّذِينَ ءَاتَيۡنَٰهُمُ ٱلۡكِتَٰبَ يَعۡرِفُونَهُۥ كَمَا يَعۡرِفُونَ أَبۡنَآءَهُمُۘ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُمۡ فَهُمۡ لَا يُؤۡمِنُونَ

ពួកដែលយើងបានផ្តល់គម្ពីរ(តាវរ៉ត និងអ៊ីញជីល)ឱ្យ ពួកគេ ពួកនោះស្គាល់គេ(មូហាំម៉ាត់)ដូចជាស្គាល់កូនចៅរបស់ ពួកគេដែរ។ ពួកដែលបានខាតបង់ខ្លួនឯងនោះ គឺពួកគេគ្មានជំនឿ ឡើយ។ info
التفاسير:

external-link copy
21 : 6

وَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبًا أَوۡ كَذَّبَ بِـَٔايَٰتِهِۦٓۚ إِنَّهُۥ لَا يُفۡلِحُ ٱلظَّٰلِمُونَ

គ្មានអ្នកណាអយុត្ដិធម៌ជាងពួកដែលប្រឌិតរឿងភូត កុហកចំណោះអល់ឡោះ ឬបដិសេធនឹងភស្ដុតាងនានារបស់ទ្រង់ ឡើយ។ ពិតប្រាកដណាស់ ពួកដែលអយុតិ្ដធម៌នោះនឹងមិនទទួល ជោគជ័យឡើយ។ info
التفاسير:

external-link copy
22 : 6

وَيَوۡمَ نَحۡشُرُهُمۡ جَمِيعٗا ثُمَّ نَقُولُ لِلَّذِينَ أَشۡرَكُوٓاْ أَيۡنَ شُرَكَآؤُكُمُ ٱلَّذِينَ كُنتُمۡ تَزۡعُمُونَ

ហើយនៅថ្ងៃដែលយើងប្រមូលផ្តុំ ពួកគេទាំងអស់គ្នា ក្រោយមកយើងនឹងមានបន្ទូលទៅកាន់ពួកដែលបានធ្វើស្ហ៊ីរិកថាៈ ឯណាទៅម្ចាស់របស់ពួកអ្នកដែលពួកអ្នកធ្លាប់អះអាងនោះ? info
التفاسير:

external-link copy
23 : 6

ثُمَّ لَمۡ تَكُن فِتۡنَتُهُمۡ إِلَّآ أَن قَالُواْ وَٱللَّهِ رَبِّنَا مَا كُنَّا مُشۡرِكِينَ

ក្រោយមកពួកគេគ្មានចម្លើយអ្វីក្រៅពីបាននិយាយថាៈ ពួកយើងសូមស្បថនឹងអល់ឡោះដែលជាម្ចាស់របស់ពួកយើង ពួក យើងមិនមែនជាអ្នកស្ហ៊ីរិកឡើយ។ info
التفاسير:

external-link copy
24 : 6

ٱنظُرۡ كَيۡفَ كَذَبُواْ عَلَىٰٓ أَنفُسِهِمۡۚ وَضَلَّ عَنۡهُم مَّا كَانُواْ يَفۡتَرُونَ

ចូរអ្នក(មូហាំម៉ាត់)មើលចុះ តើពួកគេបានភូតកុហក ចំពោះខ្លួនឯងយ៉ាងដូចម្តេច? ហើយអ្វីដែលពួកគេធ្លាប់បានប្រឌិត នោះបានបាត់ចេញពីពួកគេ។ info
التفاسير:

external-link copy
25 : 6

وَمِنۡهُم مَّن يَسۡتَمِعُ إِلَيۡكَۖ وَجَعَلۡنَا عَلَىٰ قُلُوبِهِمۡ أَكِنَّةً أَن يَفۡقَهُوهُ وَفِيٓ ءَاذَانِهِمۡ وَقۡرٗاۚ وَإِن يَرَوۡاْ كُلَّ ءَايَةٖ لَّا يُؤۡمِنُواْ بِهَاۖ حَتَّىٰٓ إِذَا جَآءُوكَ يُجَٰدِلُونَكَ يَقُولُ ٱلَّذِينَ كَفَرُوٓاْ إِنۡ هَٰذَآ إِلَّآ أَسَٰطِيرُ ٱلۡأَوَّلِينَ

-ហើយនៅក្នុងចំណោមពួកគេ មានអ្នកខ្លះស្តាប់អ្នក(សូត្រ គម្ពីរគួរអាន) ហើយយើងបានដាក់រនាំងបាំងនៅលើចិត្តរបស់ពួក គេដើម្បីកុំឱ្យពួកគេយល់វា ហើយនៅក្នុងត្រចៀករបស់គេមានឆ្នុក ចុក។ ហើយទោះបីជាពួកគេមើលឃើញគ្រប់អាយ៉ាត់ទាំងអស់ ក៏ ពួកគេមិនជឿនឹងវាដែរ។ ទោះបីពួកគេបានមកដល់អ្នកក៏ដោយ ក៏ ពួកគេនឹងប្រកែកជាមួយអ្នកដដែល។ ពួកដែលប្រឆាំងនោះនិយាយ ថាៈ នេះ(គម្ពីរគួរអាន)គ្មានអ្វីក្រៅពីរឿងពេ្រងនិទានរបស់ពួក ជំនាន់មុននោះឡើយ។ info
التفاسير:

external-link copy
26 : 6

وَهُمۡ يَنۡهَوۡنَ عَنۡهُ وَيَنۡـَٔوۡنَ عَنۡهُۖ وَإِن يُهۡلِكُونَ إِلَّآ أَنفُسَهُمۡ وَمَا يَشۡعُرُونَ

ហើយពួកគេហាមឃាត់អ្នកដទៃមិនឱ្យតាមគេ(មូហាំ-ម៉ាត់) ហើយពួកគេផ្ទាល់ក៏ចេញឆ្ងាយអំពីគេដែរ។ ហើយពួកគេ មិនបំផ្លាញអ្វីក្រៅពីខ្លួនឯងឡើយ តែពួកគេមិនដឹងខ្លួន។ info
التفاسير:

external-link copy
27 : 6

وَلَوۡ تَرَىٰٓ إِذۡ وُقِفُواْ عَلَى ٱلنَّارِ فَقَالُواْ يَٰلَيۡتَنَا نُرَدُّ وَلَا نُكَذِّبَ بِـَٔايَٰتِ رَبِّنَا وَنَكُونَ مِنَ ٱلۡمُؤۡمِنِينَ

ហើយប្រសិនបើអ្នកមើលឃើញពេលដែលពួកគេត្រូវបាន គេឱ្យឈរនៅមុខនរក ពួកគេនឹងនិយាយថាៈ អនិច្ចាអ្វីម្លេះ. ប្រសិន បើពួកយើងត្រូវគេឱ្យវិលត្រឡប់ទៅ(លោកិយ)វិញ ពួកយើងនឹង មិនបដិសេធនឹងអាយ៉ាត់ៗនៃម្ចាស់របស់ពួកយើងឡើយ ហើយពួក យើងនឹងស្ថិតនៅក្នុងចំណោមបណ្ដាអ្នកដែលមានជំនឿ។ info
التفاسير: