আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - খেমাৰ অনুবাদ - কম্বোডিয়ান মুছলিম সমাজ বিকাশ সংস্থা

পৃষ্ঠা নং:close

external-link copy
119 : 6

وَمَا لَكُمۡ أَلَّا تَأۡكُلُواْ مِمَّا ذُكِرَ ٱسۡمُ ٱللَّهِ عَلَيۡهِ وَقَدۡ فَصَّلَ لَكُم مَّا حَرَّمَ عَلَيۡكُمۡ إِلَّا مَا ٱضۡطُرِرۡتُمۡ إِلَيۡهِۗ وَإِنَّ كَثِيرٗا لَّيُضِلُّونَ بِأَهۡوَآئِهِم بِغَيۡرِ عِلۡمٍۚ إِنَّ رَبَّكَ هُوَ أَعۡلَمُ بِٱلۡمُعۡتَدِينَ

តើមូលហេតុអ្វីបានជាពួកអ្នកមិនបរិភោគនូវអ្វី(សត្វ ដែលគេសំឡេះ)ដែលគេរំលឹកឈ្មោះរបស់អល់ឡោះ ខណៈដែល ទ្រង់ពិតជាបានបកស្រាយប្រាប់ពួកអ្នកនូវអ្វីដែលទ្រង់បានហាម ឃាត់ចំពោះពួកអ្នក លើកលែងតែពួកអ្នកចាំបាច់បរិភោគវា(ដោយ បង្ខំចិត្ដ)នោះ? ហើយពិតប្រាកដណាស់ មនុស្សភាគច្រើនធ្វើឱ្យអ្នក ដទៃវងេ្វងតាមចំណង់របស់ពួកគេដោយគ្មានចំណេះដឹង។ ពិតប្រាកដ ណាស់ ម្ចាស់របស់អ្នក ទ្រង់ដឹងបំផុតចំពោះពួកដែលបំពាន។ info
التفاسير:

external-link copy
120 : 6

وَذَرُواْ ظَٰهِرَ ٱلۡإِثۡمِ وَبَاطِنَهُۥٓۚ إِنَّ ٱلَّذِينَ يَكۡسِبُونَ ٱلۡإِثۡمَ سَيُجۡزَوۡنَ بِمَا كَانُواْ يَقۡتَرِفُونَ

ចូរពួកអ្នកបោះបង់ចោលបាបកម្មទាំងចំហនិងអាថ៌-កំបាំងចុះ។ ពិតប្រាកដណាស់ ពួកដែលប្រព្រឹត្ដបាបកម្មនោះ ពួកគេ នឹងត្រូវគេតបស្នងនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។ info
التفاسير:

external-link copy
121 : 6

وَلَا تَأۡكُلُواْ مِمَّا لَمۡ يُذۡكَرِ ٱسۡمُ ٱللَّهِ عَلَيۡهِ وَإِنَّهُۥ لَفِسۡقٞۗ وَإِنَّ ٱلشَّيَٰطِينَ لَيُوحُونَ إِلَىٰٓ أَوۡلِيَآئِهِمۡ لِيُجَٰدِلُوكُمۡۖ وَإِنۡ أَطَعۡتُمُوهُمۡ إِنَّكُمۡ لَمُشۡرِكُونَ

ហើយចូរពួកអ្នកកុំបរិភោគនូវអ្វី(សត្វសំឡេះ)ដែល គេមិនរំលឹកឈ្មោះអល់ឡោះចំពោះវាឱ្យសោះ ព្រោះវាពិតជាធ្វើឱ្យ ប្រាសចាកពីការប្រតិបត្ដិតាមអល់ឡោះ។ ពិតប្រាកដណាស់ ស្ហៃតន កំពុងញុះញង់អ្នកគាំពាររបស់ពួកវា ដើម្បីឱ្យពួកគេឈ្លោះប្រកែក ជាមួយពួកអ្នក។ ប្រសិនបើពួកអ្នកគោរពតាមពួកគេនោះ ពួកអ្នក ពិតជាក្លាយជាពួកមូស្ហរីគីនជាមិនខាន។ info
التفاسير:

external-link copy
122 : 6

أَوَمَن كَانَ مَيۡتٗا فَأَحۡيَيۡنَٰهُ وَجَعَلۡنَا لَهُۥ نُورٗا يَمۡشِي بِهِۦ فِي ٱلنَّاسِ كَمَن مَّثَلُهُۥ فِي ٱلظُّلُمَٰتِ لَيۡسَ بِخَارِجٖ مِّنۡهَاۚ كَذَٰلِكَ زُيِّنَ لِلۡكَٰفِرِينَ مَا كَانُواْ يَعۡمَلُونَ

តើបុគ្គលដែលបានស្លាប់(ស្លាប់ដួងចិត្ដ) រួចយើងបានធ្វើ ឱ្យ(ចិត្ដ)គេរស់ឡើងវិញ ហើយយើងបានបង្កើតពន្លឺមួយ(ជំនឿ) សម្រាប់គេ ដើម្បីឱ្យគេដើរ(ចូលរួម)ក្នុងចំណោមមនុស្សដទៃទៀត ដូចគ្នានឹងបុគ្គលដែលស្ថិតក្នុងភាពងងឹត(វងេ្វង គ្មានជំនឿ) ដែល បុគ្គលនោះមិនអាចចាកចេញពីវាបានដែរឬទេ? ដូចេ្នះដែរគេបាន លំអសម្រាប់ពួកដែលគ្មានជំនឿនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។ info
التفاسير:

external-link copy
123 : 6

وَكَذَٰلِكَ جَعَلۡنَا فِي كُلِّ قَرۡيَةٍ أَكَٰبِرَ مُجۡرِمِيهَا لِيَمۡكُرُواْ فِيهَاۖ وَمَا يَمۡكُرُونَ إِلَّا بِأَنفُسِهِمۡ وَمَا يَشۡعُرُونَ

ហើយដូចេ្នះដែរ យើងបានបង្កើតមេដឹកនាំរបស់ពួក ដែលប្រព្រឹត្ដអំពើអាក្រក់នៅគ្រប់តំបន់ ដើម្បីប្រើល្បិចក្នុងនោះ (រារាំងអ្នកដទៃក្នុងការចូលសាសនាអ៊ីស្លាម)។ ហើយពួកគេគ្មាន ប្រើល្បិចកលណាក្រៅពីការបោកប្រាស់លើខ្លួនឯងនោះឡើយ តែ ពួកគេមិនដឹងខ្លួន។ info
التفاسير:

external-link copy
124 : 6

وَإِذَا جَآءَتۡهُمۡ ءَايَةٞ قَالُواْ لَن نُّؤۡمِنَ حَتَّىٰ نُؤۡتَىٰ مِثۡلَ مَآ أُوتِيَ رُسُلُ ٱللَّهِۘ ٱللَّهُ أَعۡلَمُ حَيۡثُ يَجۡعَلُ رِسَالَتَهُۥۗ سَيُصِيبُ ٱلَّذِينَ أَجۡرَمُواْ صَغَارٌ عِندَ ٱللَّهِ وَعَذَابٞ شَدِيدُۢ بِمَا كَانُواْ يَمۡكُرُونَ

ហើយនៅពេលដែលភស្ដុតាង(គម្ពីរគួរអាន)បានមក ដល់ពួកគេ ពួកគេបាននិយាយថាៈ ពួកយើងមិនជឿឡើយ លុះត្រា តែគេផ្ដល់ឱ្យពួកយើងដូចអ្វីដែលគេបានផ្ដល់ឱ្យបណ្ដាអ្នកនាំសារ របស់អល់ឡោះ។ (អល់ឡោះមានបន្ទូលតបវិញថា) អល់ឡោះ ដឹងបំផុតចំពោះអ្នកណាដែលទ្រង់នឹងផ្ដល់សាររបស់ទ្រង់។ ទ្រង់នឹង ធ្វើឱ្យពួកដែលប្រព្រឹត្ដបាបកម្មមានភាពទន់ខ្សោយចំពោះអល់ឡោះ និងទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងរដោយសារតែអ្វីដែលពួកគេធ្លាប់ បានប្រើល្បិច។ info
التفاسير: