ترجمة معاني القرآن الكريم - الترجمة الخميرية - مركز رواد الترجمة

رقم الصفحة:close

external-link copy
249 : 2

فَلَمَّا فَصَلَ طَالُوتُ بِٱلۡجُنُودِ قَالَ إِنَّ ٱللَّهَ مُبۡتَلِيكُم بِنَهَرٖ فَمَن شَرِبَ مِنۡهُ فَلَيۡسَ مِنِّي وَمَن لَّمۡ يَطۡعَمۡهُ فَإِنَّهُۥ مِنِّيٓ إِلَّا مَنِ ٱغۡتَرَفَ غُرۡفَةَۢ بِيَدِهِۦۚ فَشَرِبُواْ مِنۡهُ إِلَّا قَلِيلٗا مِّنۡهُمۡۚ فَلَمَّا جَاوَزَهُۥ هُوَ وَٱلَّذِينَ ءَامَنُواْ مَعَهُۥ قَالُواْ لَا طَاقَةَ لَنَا ٱلۡيَوۡمَ بِجَالُوتَ وَجُنُودِهِۦۚ قَالَ ٱلَّذِينَ يَظُنُّونَ أَنَّهُم مُّلَٰقُواْ ٱللَّهِ كَم مِّن فِئَةٖ قَلِيلَةٍ غَلَبَتۡ فِئَةٗ كَثِيرَةَۢ بِإِذۡنِ ٱللَّهِۗ وَٱللَّهُ مَعَ ٱلصَّٰبِرِينَ

ហើយនៅពេលដែលតលូតបានដឹកនាំទាហានចាកចេញពីមាតុភូមិ(របស់ពួកគេ) គាត់បាននិយាយ(ទៅកាន់ពួកគេ)ថា៖ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានយកទន្លេមួយមកសាកល្បងពួកអ្នក។ ដូចនេះ ជនណាដែលបានផឹកទឹកទន្លេ គឺគេមិនមែនស្ថិតក្នុងចំណោមក្រុមរបស់ខ្ញុំឡើយ។ តែជនណាដែលមិនបានផឹកទឹកទន្លេនោះ គឺគេស្ថិតនៅក្នុងក្រុមរបស់ខ្ញុំ លើកលែងតែអ្នកដែល(ត្រូវបង្ខំចិត្ត)ផឹកទឹកមួយកំបង់ដៃប៉ុណ្ណោះ(គឺគ្មានបញ្ហាអ្វីឡើយ)។ ពេលនោះ ពួកគេបានផឹកទឹកទន្លេនោះទាំងអស់គ្នា លើកលែងតែមួយចំនួនតូចក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហើយនៅពេលដែលគាត់(តលូត) និងអ្នករួមដំណើរជាមួយគាត់ដែលជាអ្នកមានជំនឿបានឆ្លងផុតទន្លេនោះ ពួកគេ(មួយចំនួន)បាននិយាយថា៖ ថ្ងៃនេះពួកយើងគ្មានលទ្ធភាពប្រយុទ្ធនឹងជើលូត និងទាហានរបស់គេទេ។ នៅពេលនោះ បណ្តាអ្នកដែលជឿជាក់ក្នុងចិត្តថា ពួកគេនឹងបានជួបអល់ឡោះ(នៅថ្ងៃបរលោក) បាននិយាយថា៖ តើមានប៉ុន្មានដងហើយដែលក្រុម(អ្នកមានជំនឿ)មានគ្នាតិចបានយកឈ្នះក្រុម(ពួកគ្មានជំនឿ)ដែលមានគ្នាច្រើនដោយការអនុញ្ញាតពីអល់ឡោះជាម្ចាស់នោះ? ហើយអល់ឡោះទ្រង់ស្ថិតនៅជាមួយបណ្តាអ្នកដែលអត់ធ្មត់។ info
التفاسير:

external-link copy
250 : 2

وَلَمَّا بَرَزُواْ لِجَالُوتَ وَجُنُودِهِۦ قَالُواْ رَبَّنَآ أَفۡرِغۡ عَلَيۡنَا صَبۡرٗا وَثَبِّتۡ أَقۡدَامَنَا وَٱنصُرۡنَا عَلَى ٱلۡقَوۡمِ ٱلۡكَٰفِرِينَ

ហើយនៅពេលដែលពួកគេបានចេញទៅប្រឈមមុខជាមួយជើលូត និងទាហានរបស់គេ ពួកគេបានបួងសួងថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាស្រោចស្រពនូវភាពអត់ធ្មត់មកលើពួកយើង ហើយសូមទ្រង់មេត្តាពង្រឹងជំហររបស់ពួកយើង និងសូមទ្រង់មេត្តាជួយពួកយើងឲ្យយកឈ្នះលើក្រុមដែលគ្មានជំនឿផងចុះ។ info
التفاسير:

external-link copy
251 : 2

فَهَزَمُوهُم بِإِذۡنِ ٱللَّهِ وَقَتَلَ دَاوُۥدُ جَالُوتَ وَءَاتَىٰهُ ٱللَّهُ ٱلۡمُلۡكَ وَٱلۡحِكۡمَةَ وَعَلَّمَهُۥ مِمَّا يَشَآءُۗ وَلَوۡلَا دَفۡعُ ٱللَّهِ ٱلنَّاسَ بَعۡضَهُم بِبَعۡضٖ لَّفَسَدَتِ ٱلۡأَرۡضُ وَلَٰكِنَّ ٱللَّهَ ذُو فَضۡلٍ عَلَى ٱلۡعَٰلَمِينَ

ពេលនោះពួកគេបានធ្វើឱ្យសត្រូវរបស់ពួកគេទទួលបរាជ័យដោយការអនុញ្ញាតពីអល់ឡោះ ហើយព្យាការីហ្ទាវូទក៏បានសម្លាប់ជើលូត។ ហើយអល់ឡោះបានប្រទាននូវអំណាចជាស្តេចផែនដីនិងគតិបណ្ឌិត(ភាពជាព្យាការី) ព្រមទាំងបានបង្រៀនដល់គាត់នូវអ្វីដែលទ្រង់មានចេតនា។ ហើយប្រសិនបើអល់ឡោះមិនទប់ទល់នឹងមនុស្សមួយចំនួន(ដែលបង្កវិនាសកម្ម)ដោយមនុស្សមួយចំនួនទៀតទេនោះ ច្បាស់ជាផែនដីនឹងត្រូវវិនាសអន្តរាយជាមិនខាន។ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់ទ្រង់មានក្តីសប្បុរសចំពោះពិភពទាំងអស់។ info
التفاسير:

external-link copy
252 : 2

تِلۡكَ ءَايَٰتُ ٱللَّهِ نَتۡلُوهَا عَلَيۡكَ بِٱلۡحَقِّۚ وَإِنَّكَ لَمِنَ ٱلۡمُرۡسَلِينَ

ទាំងនោះគឺជាបណ្តាវាក្យខណ្ឌរបស់អល់ឡោះជាម្ចាស់ដែលយើងបានសូត្រវាឱ្យអ្នក(ព្យាការីមូហាំម៉ាត់)ស្តាប់។ ហើយជាការពិតណាស់ រូបអ្នកគឺពិតជាស្ថិតក្នុងចំណោមអ្នកនាំសារម្នាក់(របស់អល់ឡោះ)។ info
التفاسير: