ترجمة معاني القرآن الكريم - الترجمة الخميرية - مركز رواد الترجمة

رقم الصفحة:close

external-link copy
111 : 16

۞ يَوۡمَ تَأۡتِي كُلُّ نَفۡسٖ تُجَٰدِلُ عَن نَّفۡسِهَا وَتُوَفَّىٰ كُلُّ نَفۡسٖ مَّا عَمِلَتۡ وَهُمۡ لَا يُظۡلَمُونَ

(ចូររំលឹកពួកគេ) នៅថ្ងៃដែលបុគ្គលគ្រប់រូបឈ្លោះប្រកែកចំពោះខ្លួនឯង។ ហើយបុគ្គលគ្រប់រូបនឹងត្រូវបានគេតបស្នងយ៉ាងពេញលេញនូវអ្វីដែលគេបានប្រព្រឹត្តដោយពួកគេមិនត្រូវបានគេបំពានឡើយ។ info
التفاسير:

external-link copy
112 : 16

وَضَرَبَ ٱللَّهُ مَثَلٗا قَرۡيَةٗ كَانَتۡ ءَامِنَةٗ مُّطۡمَئِنَّةٗ يَأۡتِيهَا رِزۡقُهَا رَغَدٗا مِّن كُلِّ مَكَانٖ فَكَفَرَتۡ بِأَنۡعُمِ ٱللَّهِ فَأَذَٰقَهَا ٱللَّهُ لِبَاسَ ٱلۡجُوعِ وَٱلۡخَوۡفِ بِمَا كَانُواْ يَصۡنَعُونَ

ហើយអល់ឡោះទ្រង់បានលើកយកឧទាហរណ៍នូវភូមិស្រុកមួយ(ក្រុងម៉ាក្កះ) ដែលធ្លាប់មានសុខសន្តិភាព និងជីវភាពសមរម្យដោយលាភសក្ការៈផ្សេងៗបានមកដល់វា(ក្រុងម៉ាក្កះ)យ៉ាងងាយស្រួលពីគ្រប់ទីកន្លែង។ តែពួកគេបានរមិលគុណចំពោះឧបការគុណរបស់អល់ឡោះទៅវិញ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានឱ្យពួកគេភ្លក់រសជាតិនៃភាពអត់ឃ្លាន និងភាពភ័យខ្លាច ដោយសារតែអ្វីដែលពួកគេបានសាង។ info
التفاسير:

external-link copy
113 : 16

وَلَقَدۡ جَآءَهُمۡ رَسُولٞ مِّنۡهُمۡ فَكَذَّبُوهُ فَأَخَذَهُمُ ٱلۡعَذَابُ وَهُمۡ ظَٰلِمُونَ

ហើយពិតប្រាកដណាស់ អ្នកនាំសារម្នាក់ដែលចេញពីចំណោមពួកគេ(អ្នកស្រុកម៉ាក្កះ)បានមកដល់ពួកគេ ក៏ប៉ុន្តែពួកគេបានបដិសេធចំពោះគាត់។ ដូច្នេះ ទ្រង់ក៏បានដាក់ទណ្ឌកម្មពួកគេ ខណៈដែលពួកគេ គឺជាពួកដែលបំពាន។ info
التفاسير:

external-link copy
114 : 16

فَكُلُواْ مِمَّا رَزَقَكُمُ ٱللَّهُ حَلَٰلٗا طَيِّبٗا وَٱشۡكُرُواْ نِعۡمَتَ ٱللَّهِ إِن كُنتُمۡ إِيَّاهُ تَعۡبُدُونَ

ហេតុនេះ ចូរពួកអ្នក(ឱខ្ញុំបម្រើរបស់អល់ឡោះ)ទទួលទានចុះអំពីចំណីអាហារដែលគេអនុញ្ញាត(ហាឡាល់) ស្អាតស្អំ ដែលអល់ឡោះបានប្រទានជាលាភសក្ការៈដល់ពួកអ្នក។ ហើយចូរពួកអ្នកដឹងគុណចំពោះឧបការគុណរបស់អល់ឡោះ ប្រសិនបើពួកអ្នកគោរពសក្ការៈចំពោះទ្រង់(តែមួយគត់)មែននោះ។ info
التفاسير:

external-link copy
115 : 16

إِنَّمَا حَرَّمَ عَلَيۡكُمُ ٱلۡمَيۡتَةَ وَٱلدَّمَ وَلَحۡمَ ٱلۡخِنزِيرِ وَمَآ أُهِلَّ لِغَيۡرِ ٱللَّهِ بِهِۦۖ فَمَنِ ٱضۡطُرَّ غَيۡرَ بَاغٖ وَلَا عَادٖ فَإِنَّ ٱللَّهَ غَفُورٞ رَّحِيمٞ

តាមពិត ទ្រង់បានដាក់បម្រាមទៅលើពួកអ្នកមិនឱ្យទទួលទានសត្វស្លាប់(ដែលពុំបានសំឡេះត្រឹមត្រូវតាមច្បាប់អ៊ីស្លាម) ឈាម សាច់ជ្រូក ហើយនិងអ្វីដែលគេសំឡេះ(ជាតង្វាយ)សម្រាប់អ្នកផ្សេងក្រៅពីអល់ឡោះ។ តែប្រសិនបើជនណាត្រូវបានគេបង្ខំ(ឱ្យទទួលទានអាហារទាំងនេះ) ដោយគេពុំមែនជាអ្នកដែលបំពាន ហើយក៏ពុំមែនជាអ្នករំលងព្រំដែន(នៃតម្រូវការចាំបាច់របស់ខ្លួន)ដែរនោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះរូបគេ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។ info
التفاسير:

external-link copy
116 : 16

وَلَا تَقُولُواْ لِمَا تَصِفُ أَلۡسِنَتُكُمُ ٱلۡكَذِبَ هَٰذَا حَلَٰلٞ وَهَٰذَا حَرَامٞ لِّتَفۡتَرُواْ عَلَى ٱللَّهِ ٱلۡكَذِبَۚ إِنَّ ٱلَّذِينَ يَفۡتَرُونَ عَلَى ٱللَّهِ ٱلۡكَذِبَ لَا يُفۡلِحُونَ

ហើយចូរពួកអ្នក(ឱពួកមុស្ហរីគីន)កុំនិយាយនូវអ្វីដែលអណ្តាតរបស់ពួកអ្នកពិពណ៌នាដោយភូតកុហកថា៖ អាហារនេះគេអនុញ្ញាត(ឱ្យទទួលទាន) ហើយអាហារនេះគេមិនអនុញ្ញាត ដើម្បីប្រឌិតនូវពាក្យភូតកុហកទៅលើអល់ឡោះឲ្យសោះ។ ពិតប្រាកដណាស់ ពួកដែលប្រឌិតនូវពាក្យភូតកុហកទៅលើអល់ឡោះនោះនឹងមិនទទួលបានជោគជ័យឡើយ។ info
التفاسير:

external-link copy
117 : 16

مَتَٰعٞ قَلِيلٞ وَلَهُمۡ عَذَابٌ أَلِيمٞ

(ពួកគេទទួលបាន)ការសប្បាយរីករាយក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ ហើយ(ថ្ងៃបរលោក) ពួកគេនឹងទទួលនូវទណ្ឌកម្មយ៉ាងឈឺចាប់បំផុត។ info
التفاسير:

external-link copy
118 : 16

وَعَلَى ٱلَّذِينَ هَادُواْ حَرَّمۡنَا مَا قَصَصۡنَا عَلَيۡكَ مِن قَبۡلُۖ وَمَا ظَلَمۡنَٰهُمۡ وَلَٰكِن كَانُوٓاْ أَنفُسَهُمۡ يَظۡلِمُونَ

ហើយចំពោះពួកយូដា យើងបានហាមឃាត់ចំពោះពួកគេនូវអ្វីដែលយើងបាននិទានប្រាប់អ្នកកាលពីមុន(គឺដូចមាននៅក្នុងវាក្យខណ្ឌទី១៤៦ នៃជំពូកអាល់អាន់អាម)។ ហើយយើងមិនបានបំពានលើពួកគេឡើយ ក៏ប៉ុន្តែពួកគេទៅវិញទេដែលបានបំពានលើខ្លួនឯង។ info
التفاسير: