قُلۡ مَنۡ حَرَّمَ زِينَةَ ٱللَّهِ ٱلَّتِيٓ أَخۡرَجَ لِعِبَادِهِۦ وَٱلطَّيِّبَٰتِ مِنَ ٱلرِّزۡقِۚ قُلۡ هِيَ لِلَّذِينَ ءَامَنُواْ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا خَالِصَةٗ يَوۡمَ ٱلۡقِيَٰمَةِۗ كَذَٰلِكَ نُفَصِّلُ ٱلۡأٓيَٰتِ لِقَوۡمٖ يَعۡلَمُونَ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឆ្លើយតបទៅកាន់ពួកមុស្ហរីគីនដែលបានដាក់បម្រាមនូវអ្វីដែលអល់ឡោះបានអនុញ្ញាត ដូចជាសម្លៀកបំពាក់ និងចំណីអាហារដែលល្អៗ និងអ្វីផ្សេងពីទៀតថាៈ តើនរណាជាអ្នកដែលដាក់បម្រាមលើពួកអ្នកចំពោះសម្លៀកបំពាក់ដែលវាជាការលម្អសម្រាប់ពួកអ្នកនោះ? ហើយតើនរណាជាអ្នកដែលដាក់បម្រាមលើពួកអ្នកចំពោះចំណីអាហារនិងភេសជ្ជៈដែលល្អៗ និងអ្វីក្រៅពីនេះទៀតដែលអល់ឡោះបានប្រទានវាជាលាភសក្ការៈដល់ពួកអ្នកនោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ របស់ដែលល្អៗទាំងនោះ គឺសម្រាប់បណ្តាអ្នកដែលមានជំនឿ(ទទួលទាននិងប្រើប្រាស់)នៅក្នុងជីវិតលោកិយនេះ ទោះបីជាអ្នកផ្សេងក្រៅពីពួកគេចូលរួម(អាចទទួលទានឬប្រើប្រាស់)ជាមួយពួកគេនៅក្នុងលោកិយនេះក៏ដោយ ក៏ប៉ុន្តែរបស់ទាំងនោះ គឺសម្រាប់តែពួកគេ(អ្នកមានជំនឿ)ប៉ុណ្ណោះនៅថ្ងៃបរលោក ដោយពុំមានពួកគ្មានជំនឿណាម្នាក់ក្រៅពីពួកគេអាចចូលរួម(ទទួលទានឬប្រើប្រាស់)ជាមួយពួកគេ(អ្នកមានជំនឿ)បាននោះឡើយ ពីព្រោះ ឋានសួគ៌ គឺត្រូវបានហាមឃាត់ចំពោះពួកគ្មានជំនឿ។ ដូចជាការបកស្រាយបញ្ជាក់ចំពោះរឿងនេះដែរ យើងបានបកស្រាយបញ្ជាក់យ៉ាងច្បាស់នូវភស្តុតាងទាំងឡាយរបស់យើងសម្រាប់ក្រុមដែលចេះដឹង ពីព្រោះពួកគេគឺជាអ្នកដែលទទួលបានផលប្រយោជន៍អំពីវា។
التفاسير: