وَإِذَا لَمۡ تَأۡتِهِم بِـَٔايَةٖ قَالُواْ لَوۡلَا ٱجۡتَبَيۡتَهَاۚ قُلۡ إِنَّمَآ أَتَّبِعُ مَا يُوحَىٰٓ إِلَيَّ مِن رَّبِّيۚ هَٰذَا بَصَآئِرُ مِن رَّبِّكُمۡ وَهُدٗى وَرَحۡمَةٞ لِّقَوۡمٖ يُؤۡمِنُونَ
ហើយនៅពេលដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានមកដល់(ពួកគេ)ដោយនាំមកនូវសញ្ញាភស្តុតាងណាមួយនោះ ពួកគេបដិសេធនឹងអ្នក ហើយបែរចេញអំពីភស្តុតាងនោះ។ តែប្រសិនបើអ្នកមិនបាននាំមកនូវភស្តុតាងណាមួយមកទេនោះ ពួកគេបែរជានិយាយថាៈ ហេតុអ្វីបានជាអ្នកមិនបង្កើត(ប្រឌិត)នូវសញ្ញាភស្តុតាងណាមួយនោះដោយខ្លួនឯងទៅ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ ខ្ញុំមិនអាចនាំមកនូវភស្តុតាងណាមួយដោយខ្លួនឯងនោះឡើយ ហើយខ្ញុំក៏មិនដើរតាមអ្វីក្រៅពីវ៉ាហ៊ីដែលអល់ឡោះជាម្ចាស់ទ្រង់បានផ្តល់មកកាន់ខ្ញុំនោះដែរ។ គម្ពីរគួរអានដែលខ្ញុំសូត្រទៅកាន់ពួកអ្នកនេះ គឺជាសញ្ញាភស្តុតាងមកពីអល់ឡោះដែលជាអ្នកបង្កើតពួកអ្នកនិងជាអ្នកចាត់ចែងកិច្ចការទាំងឡាយរបស់ពួកអ្នក និងជាការចង្អុលបង្ហាញ ព្រមទាំងជាក្តីមេត្តាករុណាចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ។ រីឯក្រៅពីបណ្តាអ្នកដែលមានជំនឿវិញនោះ ពិតណាស់ ពួកគេ គឺជាពួកដែលវង្វេង ជាពួកដែលអពមង្គល។
التفاسير: