۞ وَوَٰعَدۡنَا مُوسَىٰ ثَلَٰثِينَ لَيۡلَةٗ وَأَتۡمَمۡنَٰهَا بِعَشۡرٖ فَتَمَّ مِيقَٰتُ رَبِّهِۦٓ أَرۡبَعِينَ لَيۡلَةٗۚ وَقَالَ مُوسَىٰ لِأَخِيهِ هَٰرُونَ ٱخۡلُفۡنِي فِي قَوۡمِي وَأَصۡلِحۡ وَلَا تَتَّبِعۡ سَبِيلَ ٱلۡمُفۡسِدِينَ
ហើយអល់ឡោះជាម្ចាស់ទ្រង់បានសន្យាជាមួយនឹងអ្នកនាំសាររបស់ទ្រង់ គឺព្យាការីមូសា ដើម្បីនឹងសន្ទនាជាមួយគាត់រយៈពេលសាមសិបយប់។ ក្រោយមក អល់ឡោះជាម្ចាស់បានបន្ថែមដប់យប់ទៀតដែលធ្វើឲ្យវាគ្រប់ចំនួនសែសិបយប់។ ហើយព្យាការីមូសាបាននិយាយទៅកាន់បងប្រុសរបស់គាត់ គឺព្យាការីហារូន នៅពេលដែលគាត់មានបំណងចង់ចេញដំណើរដើម្បីទៅសន្ទនាជាមួយនឹងម្ចាស់របស់គាត់ថាៈ ឱហារូន! សូមអ្នកធ្វើជាមេដឹកនាំក្រុមរបស់ខ្ញុំជំនួសខ្ញុំសិនចុះ ហើយអ្នកត្រូវកែលម្អកិច្ចការរបស់ពួកគេដោយវិធីសាស្ត្រដែលល្អ និងត្រូវមានភាពទន់ភ្លន់ចំពោះពួកគេ។ ហើយចូរអ្នកកុំដើរតាមមាគ៌ារបស់ពួកដែលបង្កវិនាសកម្មដោយការប្រព្រឹត្តអំពើល្មើស និងកុំធ្វើខ្លួនឲ្យក្លាយជាអ្នកដែលជួយគាំទ្រទង្វើល្មើសឲ្យសោះ។
التفاسير: