وَلِكُلّٖ جَعَلۡنَا مَوَٰلِيَ مِمَّا تَرَكَ ٱلۡوَٰلِدَانِ وَٱلۡأَقۡرَبُونَۚ وَٱلَّذِينَ عَقَدَتۡ أَيۡمَٰنُكُمۡ فَـَٔاتُوهُمۡ نَصِيبَهُمۡۚ إِنَّ ٱللَّهَ كَانَ عَلَىٰ كُلِّ شَيۡءٖ شَهِيدًا
ហើយបុគ្គលគ្រប់រូបក្នុងចំណោមពួកអ្នក យើងបានបង្កើតសម្រាប់គេឲ្យមាននូវអ្នកស្នងសម្រាប់ទទួលមរតកពីឪពុកម្ដាយនិងសាច់សាលោហិតដែលបានបន្សល់ទុក។ ហើយអ្នកដែលពួកអ្នកបានស្បថសច្ចាជាមួយពួកគេថា នឹងជួយដល់ពួកគេនោះ ចូរផ្ដល់ឲ្យពួកគេនូវចំណែករបស់ពួកគេពីមរតកនោះ។ ពិតប្រាកដណាស់ អល់ឡោះជាសាក្សីលើអ្វីៗទាំងអស់ ហើយក្នុងចំណោមនោះដែរ ទ្រង់គឺជាសាក្សីចំពោះអ្វីដែលអ្នកបានស្បថសច្ចា និងការសន្យារបស់ពួកអ្នកទៅលើរឿងនោះ។ ការទទួលមរតកគ្នាទៅវិញទៅមកតាមរយៈការស្បថសច្ចានេះ គឺធ្លាប់ជាច្បាប់មួយនៅក្នុងសាសនាអ៊ីស្លាម។ តែក្រោយមក ច្បាប់នេះត្រូវបានគេផ្លាស់ប្តូរ(លុបចោល)វិញ។
التفاسير: