لَهُۥ مُعَقِّبَٰتٞ مِّنۢ بَيۡنِ يَدَيۡهِ وَمِنۡ خَلۡفِهِۦ يَحۡفَظُونَهُۥ مِنۡ أَمۡرِ ٱللَّهِۗ إِنَّ ٱللَّهَ لَا يُغَيِّرُ مَا بِقَوۡمٍ حَتَّىٰ يُغَيِّرُواْ مَا بِأَنفُسِهِمۡۗ وَإِذَآ أَرَادَ ٱللَّهُ بِقَوۡمٖ سُوٓءٗا فَلَا مَرَدَّ لَهُۥۚ وَمَا لَهُم مِّن دُونِهِۦ مِن وَالٍ
ហើយសម្រាប់អល់ឡោះជាម្ចាស់ ទ្រង់មានម៉ាឡាអ៊ីកាត់របស់ទ្រង់ដែលនៅផ្លាស់ប្តូរគ្នាឃ្លាំមើលមនុស្ស ដោយពួកគេខ្លះ ឃ្លាំមើលមនុស្សលោកនៅពេលយប់ ហើយពួកគេខ្លះទៀត ឃ្លាំមើលមនុស្សលោកនៅពេលថ្ងៃ។ ពួកគេថែរក្សាមនុស្សលោកទៅតាមបទបញ្ជារបស់អល់ឡោះដោយស្ថិតក្រោមការកំណត់ដែលទ្រង់បានកត់ត្រា(កំណត់ទុករួច)។ ហើយពួកគេ(ម៉ាឡាអ៊ីកាត់)កត់ត្រានូវពាក្យសម្តី និងទង្វើរបស់ពួកគេ(មនុស្ស)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនផ្លាស់ប្តូរក្រុមណាមួយពីស្ថានភាពល្អទៅកាន់ស្ថានភាពដែលអាក្រក់នោះទេ លើកលែងតែពួកគេផ្លាស់ប្តូរវាដោយខ្លួនឯងប៉ុណ្ណោះ។ ហើយនៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់មានបំណងចង់បំផ្លាញក្រុមណាមួយនោះ គឺគ្មានអ្នកដែលអាចរារាំង ឬទប់ស្កាត់នូវបំណងរបស់ទ្រង់នោះឡើយ។ ហើយសម្រាប់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ) គឺគ្មាននរណាក្រៅពីអល់ឡោះជាអ្នកគាំពារដែលគ្រប់គ្រងទៅលើកិច្ចការរបស់ពួកគេនោះឡើយ។ ហេតុនេះ ចូរពួកអ្នកសុំការជ្រកកោនពីអល់ឡោះដើម្បីឲ្យទ្រង់ការពារពួកអ្នកពីការសាកល្បង(គ្រោះ)ដែលពួកអ្នកជួបប្រទះ។
التفاسير:
المُيسَّر
السعدي
البغوي
ابن كثير
الطبري