ترجمة معاني القرآن الكريم - الترجمة الخميرية - جمعية تطوير المجتمع الإسلامي

رقم الصفحة:close

external-link copy
150 : 7

وَلَمَّا رَجَعَ مُوسَىٰٓ إِلَىٰ قَوۡمِهِۦ غَضۡبَٰنَ أَسِفٗا قَالَ بِئۡسَمَا خَلَفۡتُمُونِي مِنۢ بَعۡدِيٓۖ أَعَجِلۡتُمۡ أَمۡرَ رَبِّكُمۡۖ وَأَلۡقَى ٱلۡأَلۡوَاحَ وَأَخَذَ بِرَأۡسِ أَخِيهِ يَجُرُّهُۥٓ إِلَيۡهِۚ قَالَ ٱبۡنَ أُمَّ إِنَّ ٱلۡقَوۡمَ ٱسۡتَضۡعَفُونِي وَكَادُواْ يَقۡتُلُونَنِي فَلَا تُشۡمِتۡ بِيَ ٱلۡأَعۡدَآءَ وَلَا تَجۡعَلۡنِي مَعَ ٱلۡقَوۡمِ ٱلظَّٰلِمِينَ

នៅពេលដែលមូសាបានវិលត្រលប់មករកក្រុមរបស់គាត់ វិញដោយកំហឹង និងសោកស្ដាយក៏បានពោលថាៈ អ្វីដែលពួកអ្នក បានធ្វើ(គោរពកូនគោ)បន្ទាប់ពីខ្ញុំអវត្ដមាននោះគឺអាក្រក់បំផុត។ តើពួកអ្នកប្រញាប់ប្រញាល់ជាងកាតព្វកិច្ចនៃម្ចាស់របស់ពួកអ្នកមក ដល់ឬ? គាត់បានគ្រវែងផែនគម្ពីរតាវរ៉ត ហើយបានចាប់សក់ក្បាល បងប្រុសគាត់(ហារូន)ទាញកន្ដ្រាក់វាមករកគាត់។ ពេលនោះ ហារូនបានពោលថាៈ ឱកូនប្រុសម្ដាយរបស់ខ្ញុំ. ពិតប្រាកដណាស់ ក្រុមនេះបានចាត់ទុកខ្ញុំជាអ្នកទន់ខ្សោយ ហើយពួកគេស្ទើរតែ សម្លាប់ខ្ញុំ(នៅពេលខ្ញុំបានឃាត់ពួកគេក្នុងការគោរពកូនគោ)។ ចូរ អ្នកកុំធ្វើឱ្យសត្រូវសប្បាយរីករាយដោយសារទណ្ឌកម្មរបស់អ្នក មកលើខ្ញុំ ហើយអ្នកកុំចាត់ទុកខ្ញុំរួមជាមួយក្រុមដែលបំពានអ្វី។ info
التفاسير:

external-link copy
151 : 7

قَالَ رَبِّ ٱغۡفِرۡ لِي وَلِأَخِي وَأَدۡخِلۡنَا فِي رَحۡمَتِكَۖ وَأَنتَ أَرۡحَمُ ٱلرَّٰحِمِينَ

មូសាបានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដា អភ័យទោសដល់ខ្ញុំ និងបងប្រុសរបស់ខ្ញុំ ព្រមទាំងបញ្ចូលពួកយើង ឱ្យស្ថិតក្រោមការអាណិតស្រឡាញ់របស់ទ្រង់ផង។ ហើយទ្រង់ជា អ្នកដែលអាណិតស្រឡាញ់ជាងគេបំផុត។ info
التفاسير:

external-link copy
152 : 7

إِنَّ ٱلَّذِينَ ٱتَّخَذُواْ ٱلۡعِجۡلَ سَيَنَالُهُمۡ غَضَبٞ مِّن رَّبِّهِمۡ وَذِلَّةٞ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَاۚ وَكَذَٰلِكَ نَجۡزِي ٱلۡمُفۡتَرِينَ

ពិតប្រាកដណាស់ ចំពោះពួកដែលបានយកកូនគោ(ធ្វើ ជាម្ចាស់) ពួកគេនឹងទទួលបាននូវការខឹងសម្បាពីម្ចាស់របស់ពួកគេ និងភាពអាម៉ាស់ក្នុងការរស់នៅលើលោកិយនេះ។ ដូច្នោះដែរ យើង តបស្នងចំពោះពួកដែលប្រឌិតភូតកុហក។ info
التفاسير:

external-link copy
153 : 7

وَٱلَّذِينَ عَمِلُواْ ٱلسَّيِّـَٔاتِ ثُمَّ تَابُواْ مِنۢ بَعۡدِهَا وَءَامَنُوٓاْ إِنَّ رَبَّكَ مِنۢ بَعۡدِهَا لَغَفُورٞ رَّحِيمٞ

ចំពោះពួកដែលបានប្រព្រឹត្ដអំពើអាក្រក់ ក្រោយមក ពួកគេបានសុំអភ័យទោស ហើយពួកគេមានជំនឿបន្ទាប់ពីនោះ ពិតប្រាកដណាស់ម្ចាស់របស់អ្នកក្រោយពីនោះមហាអភ័យទោស មហាអាណិតស្រឡាញ់។ info
التفاسير:

external-link copy
154 : 7

وَلَمَّا سَكَتَ عَن مُّوسَى ٱلۡغَضَبُ أَخَذَ ٱلۡأَلۡوَاحَۖ وَفِي نُسۡخَتِهَا هُدٗى وَرَحۡمَةٞ لِّلَّذِينَ هُمۡ لِرَبِّهِمۡ يَرۡهَبُونَ

ហើយនៅពេលដែលកំហឹងបានរំសាយចេញពីមូសា គាត់ បានយកផែនចារិកមកវិញ ហើយនៅក្នុងការសរសេររបស់វានោះ គឺមានការចង្អុលបង្ហាញនិងការអាណិតស្រឡាញ់ចំពោះបណ្ដាអ្នក ដែលកោតខ្លាចម្ចាស់របស់ពួកគេ។ info
التفاسير:

external-link copy
155 : 7

وَٱخۡتَارَ مُوسَىٰ قَوۡمَهُۥ سَبۡعِينَ رَجُلٗا لِّمِيقَٰتِنَاۖ فَلَمَّآ أَخَذَتۡهُمُ ٱلرَّجۡفَةُ قَالَ رَبِّ لَوۡ شِئۡتَ أَهۡلَكۡتَهُم مِّن قَبۡلُ وَإِيَّٰيَۖ أَتُهۡلِكُنَا بِمَا فَعَلَ ٱلسُّفَهَآءُ مِنَّآۖ إِنۡ هِيَ إِلَّا فِتۡنَتُكَ تُضِلُّ بِهَا مَن تَشَآءُ وَتَهۡدِي مَن تَشَآءُۖ أَنتَ وَلِيُّنَا فَٱغۡفِرۡ لَنَا وَٱرۡحَمۡنَاۖ وَأَنتَ خَيۡرُ ٱلۡغَٰفِرِينَ

ហើយមូសាបានជ្រើសរើសបុរសចិតសិបនាក់(អ្នកគ្រាន់ បើ)ពីក្រុមរបស់គេចំពោះការកំណត់របស់យើង។ ហើយពេលដែល ការរញ្ជួយដីបានឆក់យកជីវិតពួកគេ មូសាបានពោលថាៈ ឱម្ចាស់ របស់ខ្ញុំ. ប្រសិនបើទ្រង់មានចេតនានោះ ទ្រង់គួរតែបំផ្លាញពួកគេ និងខ្ញុំមុនទៅ។ តើទ្រង់បំផ្លាញពួកយើងដោយសារតែអ្វីដែលពួក ល្ងង់ខ្លៅក្នុងចំណោមពួកយើងបានប្រព្រឹត្ដឬ? ទង្វើទាំងនេះ(ការ គោរពរូបសំណាកកូនគោ)គ្រាន់តែជាការសាកល្បងរបស់ទ្រង់ ដែលធ្វើឱ្យវងេ្វងដោយសារវាចំពោះអ្នកណាដែលទ្រង់មានចេតនា ប៉ុណ្ណោះ។ ហើយទ្រង់ចង្អុលបង្ហាញអ្នកណាដែលទ្រង់មានចេតនា។ ទ្រង់គឺជាអ្នកគ្រប់គ្រងពួកយើង ដូចេ្នះសូមទ្រង់មេត្ដាអភ័យទោស ឱ្យពួកយើង និងអាណិតស្រឡាញ់ដល់ពួកយើងផង។ ហើយទ្រង់គឺ ជាអ្នកដែលអភ័យទោសដ៏ប្រសើរបំផុត។ info
التفاسير: