ترجمة معاني القرآن الكريم - الترجمة الخميرية - جمعية تطوير المجتمع الإسلامي

سورة الملك - អាល់មុលក៍

external-link copy
1 : 67

تَبَٰرَكَ ٱلَّذِي بِيَدِهِ ٱلۡمُلۡكُ وَهُوَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٌ

ម្ចាស់ដែលមានអំណាចនៅក្នុងកណ្ដាប់ដៃរបស់ទ្រង់មហា ឧត្ដុង្គឧត្ដម ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ info
التفاسير:

external-link copy
2 : 67

ٱلَّذِي خَلَقَ ٱلۡمَوۡتَ وَٱلۡحَيَوٰةَ لِيَبۡلُوَكُمۡ أَيُّكُمۡ أَحۡسَنُ عَمَلٗاۚ وَهُوَ ٱلۡعَزِيزُ ٱلۡغَفُورُ

គឺជាម្ចាស់ដែលបានបង្កើតការស្លាប់ និងការរស់ដើម្បីសាកល្បងពួកអ្នក តើអ្នកណាមួយក្នុងចំណោមពួកអ្នកដែលបានសាង អំពើល្អជាងគេ? ហើយទ្រង់មហាខ្លាំងពូកែ មហាអភ័យទោស។ info
التفاسير:

external-link copy
3 : 67

ٱلَّذِي خَلَقَ سَبۡعَ سَمَٰوَٰتٖ طِبَاقٗاۖ مَّا تَرَىٰ فِي خَلۡقِ ٱلرَّحۡمَٰنِ مِن تَفَٰوُتٖۖ فَٱرۡجِعِ ٱلۡبَصَرَ هَلۡ تَرَىٰ مِن فُطُورٖ

គឺជាម្ចាស់ដែលបានបង្កើតមេឃប្រាំពីរជាន់តំរៀបពីលើគ្នា។ អ្នក(មូហាំម៉ាត់)មិនឃើញមានភាពឆ្គាំឆ្គងក្នុងការបង្កើតរបស់ម្ចាស់ មហាសប្បុរសឡើយ។ ដូចេ្នះចូរអ្នកក្រឡេកមើលម្ដងទៀត តើអ្នក ឃើញមានកន្លែងបេ្រះស្រាំដែរឬទេ? info
التفاسير:

external-link copy
4 : 67

ثُمَّ ٱرۡجِعِ ٱلۡبَصَرَ كَرَّتَيۡنِ يَنقَلِبۡ إِلَيۡكَ ٱلۡبَصَرُ خَاسِئٗا وَهُوَ حَسِيرٞ

បន្ទាប់មក ចូរអ្នកក្រឡេកមើលម្ដងហើយម្ដងទៀតចុះ ការមើលឃើញនោះនឹងវិលត្រឡប់មកកាន់អ្នកវិញក្នុងសភាពអាម៉ាស់ (ដោយមិនមើលឃើញមានភាពខ្វះខាតអ្វីឡើយ) ហើយវាមាន ភាពនឿយហត់បំផុត។ info
التفاسير:

external-link copy
5 : 67

وَلَقَدۡ زَيَّنَّا ٱلسَّمَآءَ ٱلدُّنۡيَا بِمَصَٰبِيحَ وَجَعَلۡنَٰهَا رُجُومٗا لِّلشَّيَٰطِينِۖ وَأَعۡتَدۡنَا لَهُمۡ عَذَابَ ٱلسَّعِيرِ

ហើយជាការពិតណាស់ យើងបានតុបតែងលំអមេឃជាន់ ក្រោមដោយហ្វូងតារា។ ហើយយើងបានបង្កើតវា(ហ្វូងតារា)ដើម្បី បណេ្ដញពួកស្ហៃតន។ ហើយយើងបានរៀបចំសម្រាប់ពួកវានូវ ទារុណកម្មនៃភ្លើងនរកដែលឆេះសន្ធោសន្ធៅ។ info
التفاسير:

external-link copy
6 : 67

وَلِلَّذِينَ كَفَرُواْ بِرَبِّهِمۡ عَذَابُ جَهَنَّمَۖ وَبِئۡسَ ٱلۡمَصِيرُ

ហើយសម្រាប់ពួកដែលប្រឆាំងនឹងម្ចាស់របស់ពួកគេ គឺ ទារុណកម្មនៃនរកជើហាន់ណាំ ដែលជាកន្លែងវិលត្រឡប់ដ៏អាក្រក់ បំផុត។ info
التفاسير:

external-link copy
7 : 67

إِذَآ أُلۡقُواْ فِيهَا سَمِعُواْ لَهَا شَهِيقٗا وَهِيَ تَفُورُ

នៅពេលដែលពួកគេត្រូវបានគេគ្រវែងចូលទៅក្នុងវា(នរក) ពួកគេបានឮសម្រែកយ៉ាងខ្លាំង ខណៈដែលវាកំពុងតែពុះកញ្ជ្រោល។ info
التفاسير:

external-link copy
8 : 67

تَكَادُ تَمَيَّزُ مِنَ ٱلۡغَيۡظِۖ كُلَّمَآ أُلۡقِيَ فِيهَا فَوۡجٞ سَأَلَهُمۡ خَزَنَتُهَآ أَلَمۡ يَأۡتِكُمۡ نَذِيرٞ

វាស្ទើរតែបែកខ្ចាត់ខ្ចាយដោយសារតែកំហឹង(ចំពោះពួក ដែលប្រឆាំង)។ រាល់ពេលដែលក្រុមមួយត្រូវបានគេគ្រវែងចូលទៅ ក្នុងវា អ្នកយាមរបស់វាបានសួរទៅពួកគេថាៈ តើអ្នកដាស់តឿន ព្រមាន(អ្នកនាំសារ)មិនបានមកដល់ពួកអ្នកទេឬ? info
التفاسير:

external-link copy
9 : 67

قَالُواْ بَلَىٰ قَدۡ جَآءَنَا نَذِيرٞ فَكَذَّبۡنَا وَقُلۡنَا مَا نَزَّلَ ٱللَّهُ مِن شَيۡءٍ إِنۡ أَنتُمۡ إِلَّا فِي ضَلَٰلٖ كَبِيرٖ

ពួកគេបានឆ្លើយថាៈ មានពិតប្រាកដមែន។ អ្នកដាស់តឿន ព្រមានពិតជាបានមកដល់ពួកយើងមែន ប៉ុន្ដែពួកយើងបានបដិ-សេធ។ ហើយពួកយើងបាននិយាយថាៈ អល់ឡោះមិនបានបញ្ចុះ អ្វីបន្ដិចមកឡើយ។ ពួកអ្នក(អ្នកនាំសារ និងអ្នករួមជំនឿជាមួយ គាត់)គ្មានអ្វីក្រៅពីស្ថិតក្នុងភាពវងេ្វងដ៏សែនឆ្ងាយនោះឡើយ។ info
التفاسير:

external-link copy
10 : 67

وَقَالُواْ لَوۡ كُنَّا نَسۡمَعُ أَوۡ نَعۡقِلُ مَا كُنَّا فِيٓ أَصۡحَٰبِ ٱلسَّعِيرِ

ពួកគេបាននិយាយ(ទៅកាន់អ្នកយាមនរក)ទៀតថាៈ ប្រសិនបើពួកយើងធ្លាប់បានស្ដាប់(អ្នកនាំសារ) ឬពួកយើងបាន ស្វែងយល់នោះ ពួកយើងពិតជាមិនស្ថិតក្នុងពួកនរកឡើយ។ info
التفاسير:

external-link copy
11 : 67

فَٱعۡتَرَفُواْ بِذَنۢبِهِمۡ فَسُحۡقٗا لِّأَصۡحَٰبِ ٱلسَّعِيرِ

ពេលនោះ ពួកគេបានទទួលស្គាល់នូវបាបកម្មរបស់ ពួកគេ។ ដូចេ្នះ ការឃ្លាតឆ្ងាយ(ពីក្ដីមេត្ដាករុណារបស់អល់ឡោះ នោះ)គឺសម្រាប់ពួកឋាននរក។ info
التفاسير:

external-link copy
12 : 67

إِنَّ ٱلَّذِينَ يَخۡشَوۡنَ رَبَّهُم بِٱلۡغَيۡبِ لَهُم مَّغۡفِرَةٞ وَأَجۡرٞ كَبِيرٞ

ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ ពួកគេដោយអាថ៌កំបាំង ពួកគេនឹងទទួលបាននូវការអភ័យទោស និងផលបុណ្យដ៏ធំធេង។ info
التفاسير:

external-link copy
13 : 67

وَأَسِرُّواْ قَوۡلَكُمۡ أَوِ ٱجۡهَرُواْ بِهِۦٓۖ إِنَّهُۥ عَلِيمُۢ بِذَاتِ ٱلصُّدُورِ

ហើយចូរពួកអ្នកលាក់បាំងនូវពាក្យសំដីរបស់ពួកអ្នក ឬពួកអ្នកលាតត្រដាងវាចុះ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វី ដែលមាននៅក្នុងចិត្ដ។ info
التفاسير:

external-link copy
14 : 67

أَلَا يَعۡلَمُ مَنۡ خَلَقَ وَهُوَ ٱللَّطِيفُ ٱلۡخَبِيرُ

តើម្ចាស់ដែលបានបង្កើត(អ្វីៗទាំងអស់)មិនបានដឹងទេឬ? ហើយទ្រង់គឺជាអ្នកដែលទន់ភ្លន់ ដឹងជ្រួតជ្រាបបំផុត។ info
التفاسير:

external-link copy
15 : 67

هُوَ ٱلَّذِي جَعَلَ لَكُمُ ٱلۡأَرۡضَ ذَلُولٗا فَٱمۡشُواْ فِي مَنَاكِبِهَا وَكُلُواْ مِن رِّزۡقِهِۦۖ وَإِلَيۡهِ ٱلنُّشُورُ

ទ្រង់ជាអ្នកដែលបានបង្កើតផែនដីឱ្យមានភាពងាយស្រួល សម្រាប់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកធ្វើដំណើរគ្រប់ទិសទីនៅលើវា ហើយចូរពួកអ្នកបរិភោគអំពីលាភសក្ការៈរបស់ទ្រង់ចុះ។ ហើយការ រស់ឡើងវិញ(ដើម្បីជំនុំជំរះ)គឺឆ្ពោះទៅរកទ្រង់តែមួយគត់។ info
التفاسير:

external-link copy
16 : 67

ءَأَمِنتُم مَّن فِي ٱلسَّمَآءِ أَن يَخۡسِفَ بِكُمُ ٱلۡأَرۡضَ فَإِذَا هِيَ تَمُورُ

តើពួកអ្នកគិតថាមានសុវត្ថិភាពពីម្ចាស់ដែលនៅលើមេឃ ក្នុងករណីដែលទ្រង់នឹងធ្វើឱ្យផែនដីស្រូបយកពួកអ្នកខណៈដែលវា កំពុងរញ្ជួយឬ? info
التفاسير:

external-link copy
17 : 67

أَمۡ أَمِنتُم مَّن فِي ٱلسَّمَآءِ أَن يُرۡسِلَ عَلَيۡكُمۡ حَاصِبٗاۖ فَسَتَعۡلَمُونَ كَيۡفَ نَذِيرِ

ឬមួយពួកអ្នកគិតថាមានសុវត្ថិភាពពីម្ចាស់ដែលនៅលើ មេឃក្នុងករណីដែលទ្រង់នឹងបញ្ជូនព្យុះថ្មទៅលើពួកអ្នកឬ? ដូចេ្នះ ពួកអ្នកនឹងដឹងថា តើការព្រមានរបស់យើងយ៉ាងដូចមេ្ដច? info
التفاسير:

external-link copy
18 : 67

وَلَقَدۡ كَذَّبَ ٱلَّذِينَ مِن قَبۡلِهِمۡ فَكَيۡفَ كَانَ نَكِيرِ

ហើយជាការពិតណាស់ ពួកជំនាន់មុនពួកគេក៏បានបដិសេធ (នឹងបណ្ដាអ្នកនាំសារ)ដែរ។ ដូចេ្នះតើទារុណកម្មរបស់យើង(ចំពោះ ពួកគេ)យ៉ាងដូចមេ្ដច? info
التفاسير:

external-link copy
19 : 67

أَوَلَمۡ يَرَوۡاْ إِلَى ٱلطَّيۡرِ فَوۡقَهُمۡ صَٰٓفَّٰتٖ وَيَقۡبِضۡنَۚ مَا يُمۡسِكُهُنَّ إِلَّا ٱلرَّحۡمَٰنُۚ إِنَّهُۥ بِكُلِّ شَيۡءِۭ بَصِيرٌ

តើពួកគេមិនបានសម្លឹងមើលសត្វដែលហើរត្រដាងស្លាប និងក្ដោបស្លាបរបស់ពួកវានៅពីលើពួកគេទេឬ? គ្មានអ្នកណាអាច ទ្រពួកវា(មិនឱ្យធ្លាក់)ក្រៅពីម្ចាស់ដ៏មហាសប្បុរសនោះឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាឃើញនូវអ្វីៗទាំងអស់។ info
التفاسير:

external-link copy
20 : 67

أَمَّنۡ هَٰذَا ٱلَّذِي هُوَ جُندٞ لَّكُمۡ يَنصُرُكُم مِّن دُونِ ٱلرَّحۡمَٰنِۚ إِنِ ٱلۡكَٰفِرُونَ إِلَّا فِي غُرُورٍ

តើមានអ្នកណាដែលជាបក្សពួករបស់ពួកអ្នកអាចជួយពួក អ្នកក្រៅពីម្ចាស់ដ៏មហាសប្បុរសនោះ? ពួកដែលគ្មានជំនឿគ្មានអ្វី ក្រៅពីស្ថិតនៅក្នុងការបោកប្រាស់(របស់ស្ហៃតន)នោះឡើយ។ info
التفاسير:

external-link copy
21 : 67

أَمَّنۡ هَٰذَا ٱلَّذِي يَرۡزُقُكُمۡ إِنۡ أَمۡسَكَ رِزۡقَهُۥۚ بَل لَّجُّواْ فِي عُتُوّٖ وَنُفُورٍ

តើមានអ្នកណាដែលជាអ្នកផ្ដល់លាភសក្ការៈដល់ពួកអ្នក ប្រសិនបើទ្រង់ផ្ដាច់លាភសក្ការៈរបស់ទ្រង់នោះ? ផ្ទុយទៅវិញ ពួក គេនៅតែស្ថិតនៅក្នុងភាពចចេសរឹងរូស និងគេចចេញពីការពិត ដដែល។ info
التفاسير:

external-link copy
22 : 67

أَفَمَن يَمۡشِي مُكِبًّا عَلَىٰ وَجۡهِهِۦٓ أَهۡدَىٰٓ أَمَّن يَمۡشِي سَوِيًّا عَلَىٰ صِرَٰطٖ مُّسۡتَقِيمٖ

ដូចេ្នះ តើអ្នកដែលដើរឱនមុខរបស់គេ(មិនដឹងទិសដៅ) ទទួលបានការចង្អុលបង្ហាញជាង ឬមួយអ្នកដែលដើរត្រង់(ដឹងទិស ដៅច្បាស់លាស់)នៅលើមាគ៌ាដ៏ត្រឹមត្រូវ? info
التفاسير:

external-link copy
23 : 67

قُلۡ هُوَ ٱلَّذِيٓ أَنشَأَكُمۡ وَجَعَلَ لَكُمُ ٱلسَّمۡعَ وَٱلۡأَبۡصَٰرَ وَٱلۡأَفۡـِٔدَةَۚ قَلِيلٗا مَّا تَشۡكُرُونَ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ទ្រង់ជាអ្នកដែលបាន បង្កើតពួកអ្នក ហើយទ្រង់បានធ្វើឱ្យពួកអ្នកស្ដាប់ឮ និងមើលឃើញ និងមានបេះដូង(ចេះគិតពិចារណា)។ អ្វីដែលពួកអ្នកថ្លែងអំណរគុណគឺតិចតួចបំផុត។ info
التفاسير:

external-link copy
24 : 67

قُلۡ هُوَ ٱلَّذِي ذَرَأَكُمۡ فِي ٱلۡأَرۡضِ وَإِلَيۡهِ تُحۡشَرُونَ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ទ្រង់តែមួយគត់គឺជាអ្នក ដែលបង្កើតពួកអ្នកឱ្យមានជីវិតនៅលើផែនដី ហើយពួកអ្នកនឹងត្រូវ ប្រមូលផ្ដុំទៅកាន់ទ្រង់វិញ(នៅថ្ងៃបរលោក)។ info
التفاسير:

external-link copy
25 : 67

وَيَقُولُونَ مَتَىٰ هَٰذَا ٱلۡوَعۡدُ إِن كُنتُمۡ صَٰدِقِينَ

ហើយពួកគេ(ពួកប្រឆាំង)និយាយថាៈ តើថ្ងៃសន្យានេះ (បរលោក)នៅពេលណា? ប្រសិនបើពួកអ្នកជាអ្នកនិយាយពិត មែននោះ។ info
التفاسير:

external-link copy
26 : 67

قُلۡ إِنَّمَا ٱلۡعِلۡمُ عِندَ ٱللَّهِ وَإِنَّمَآ أَنَا۠ نَذِيرٞ مُّبِينٞ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ការដឹង (ពីថ្ងៃបរលោក)គឺមានតែអល់ឡោះ។ ហើយជាការពិតណាស់ ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់ប៉ុណ្ណោះ។ info
التفاسير:

external-link copy
27 : 67

فَلَمَّا رَأَوۡهُ زُلۡفَةٗ سِيٓـَٔتۡ وُجُوهُ ٱلَّذِينَ كَفَرُواْ وَقِيلَ هَٰذَا ٱلَّذِي كُنتُم بِهِۦ تَدَّعُونَ

ដូចេ្នះ នៅពេលពួកគេ(ពួកប្រឆាំង)បានឃើញទារុណកម្ម នៅជិតពួកគេ ទឹកមុខរបស់ពួកដែលប្រឆាំងនោះប្រែជាខ្មៅ(ដោយ ក្ដីព្រួយបារម្ភ)។ ហើយមានគេនិយាយថាៈ នេះជាអ្វីដែលពួកអ្នក ធ្លាប់បានទាមទារវា។ info
التفاسير:

external-link copy
28 : 67

قُلۡ أَرَءَيۡتُمۡ إِنۡ أَهۡلَكَنِيَ ٱللَّهُ وَمَن مَّعِيَ أَوۡ رَحِمَنَا فَمَن يُجِيرُ ٱلۡكَٰفِرِينَ مِنۡ عَذَابٍ أَلِيمٖ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះបានធ្វើឱ្យខ្ញុំ និងអ្នកដែលរួមជំនឿជាមួយខ្ញុំ ស្លាប់ ឬទ្រង់អាណិតស្រឡាញ់ពួកយើង តើមានអ្នកណាដែលអាច ការពារពួកដែលប្រឆាំងអំពីទារុណកម្មដ៏សែនឈឺចាប់បាននោះ? info
التفاسير:

external-link copy
29 : 67

قُلۡ هُوَ ٱلرَّحۡمَٰنُ ءَامَنَّا بِهِۦ وَعَلَيۡهِ تَوَكَّلۡنَاۖ فَسَتَعۡلَمُونَ مَنۡ هُوَ فِي ضَلَٰلٖ مُّبِينٖ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ទ្រង់ជាម្ចាស់មហាសប្បុរស ដែលពួកយើងមានជំនឿលើទ្រង់។ ហើយចំពោះទ្រង់តែមួយគត់ ដែលពួកយើងប្រគល់ការទុកចិត្ដ។ ហើយពួកអ្នកនឹងដឹងថា តើអ្នក ណាដែលស្ថិតក្នុងភាពវងេ្វងដ៏ច្បាស់លាស់នោះ? info
التفاسير:

external-link copy
30 : 67

قُلۡ أَرَءَيۡتُمۡ إِنۡ أَصۡبَحَ مَآؤُكُمۡ غَوۡرٗا فَمَن يَأۡتِيكُم بِمَآءٖ مَّعِينِۭ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទឹកផឹករបស់ពួកអ្នកបានរីងស្ងួត តើមានអ្នកណាអាច នាំប្រភពទឹកមកឱ្យពួកអ្នកវិញ? info
التفاسير: