ترجمة معاني القرآن الكريم - الترجمة الخميرية - جمعية تطوير المجتمع الإسلامي

رقم الصفحة:close

external-link copy
66 : 4

وَلَوۡ أَنَّا كَتَبۡنَا عَلَيۡهِمۡ أَنِ ٱقۡتُلُوٓاْ أَنفُسَكُمۡ أَوِ ٱخۡرُجُواْ مِن دِيَٰرِكُم مَّا فَعَلُوهُ إِلَّا قَلِيلٞ مِّنۡهُمۡۖ وَلَوۡ أَنَّهُمۡ فَعَلُواْ مَا يُوعَظُونَ بِهِۦ لَكَانَ خَيۡرٗا لَّهُمۡ وَأَشَدَّ تَثۡبِيتٗا

ជាការពិតណាស់ ប្រសិនបើយើងដាក់បទបញ្ជា លើពួកគេ (ពួកពុតត្បុត)ថាៈ ចូរពួកអ្នកសម្លាប់ខ្លួនឯង(ដើម្បីសារភាពកំហុស ដូចអំបូរអ៊ីស្រាអែល)ឬចាកចេញពីលំនៅដ្ឋានរបស់ពួកអ្នកនោះ ពួក គេនឹងមិនធ្វើវាឡើយ លើកលែងតែមួយចំនួនតូចនៃពួកគេប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ប្រសិនបើពួកគេធ្វើតាមអ្វីដែលគេបាន ទូន្មាននោះ វាជាការប្រសើរបំផុតសម្រាប់ពួកគេ និងធ្វើឱ្យជំនឿ របស់ពួកគេកាន់តែខ្លាំងថែមទៀត។ info
التفاسير:

external-link copy
67 : 4

وَإِذٗا لَّأٓتَيۡنَٰهُم مِّن لَّدُنَّآ أَجۡرًا عَظِيمٗا

ហើយបើធ្វើដូច្នោះ យើងពិតជានឹងផ្តល់ឱ្យពួកគេនូវផល បុណ្យដ៏ធំធេងពីយើង។ info
التفاسير:

external-link copy
68 : 4

وَلَهَدَيۡنَٰهُمۡ صِرَٰطٗا مُّسۡتَقِيمٗا

ហើយយើងនឹងចង្អុលបង្ហាញដល់ពួកគេនូវមាគ៌ាដ៏ត្រឹម ត្រូវ។ info
التفاسير:

external-link copy
69 : 4

وَمَن يُطِعِ ٱللَّهَ وَٱلرَّسُولَ فَأُوْلَٰٓئِكَ مَعَ ٱلَّذِينَ أَنۡعَمَ ٱللَّهُ عَلَيۡهِم مِّنَ ٱلنَّبِيِّـۧنَ وَٱلصِّدِّيقِينَ وَٱلشُّهَدَآءِ وَٱلصَّٰلِحِينَۚ وَحَسُنَ أُوْلَٰٓئِكَ رَفِيقٗا

ហើយអ្នកណាដែលប្រតិបត្ដិតាមអល់ឡោះនិងអ្នកនាំសារ គឺពួកគេនឹងស្ថិតនៅជាមួយបណ្ដាអ្នកដែលអល់ឡោះបានប្រទាន នៀកម៉ាត់ឱ្យពួកគេដូចជាបណ្ដាណាពី បណ្ដាអ្នកដែលជឿតាមណាពី ដ៏ពិតប្រាកដ បណ្ដាអ្នកដែលពលីកម្មក្នុងមាគ៌ារបស់អល់ឡោះ និង បណ្ដាអ្នកដែលសាងអំពើល្អ។ ហើយអ្នកទាំងនោះគឺជាមិត្ដភក្ដិដ៏ល្អ បំផុត។ info
التفاسير:

external-link copy
70 : 4

ذَٰلِكَ ٱلۡفَضۡلُ مِنَ ٱللَّهِۚ وَكَفَىٰ بِٱللَّهِ عَلِيمٗا

នោះគឺជាការប្រោសប្រទានពីអល់ឡោះ។ គ្រប់គ្រាន់ ហើយអល់ឡោះជាអ្នកដែលដឹងបំផុត។ info
التفاسير:

external-link copy
71 : 4

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ خُذُواْ حِذۡرَكُمۡ فَٱنفِرُواْ ثُبَاتٍ أَوِ ٱنفِرُواْ جَمِيعٗا

ឱបណ្តា អ្នកដែលមានជំនឿ. ចូរពួកអ្នករៀបចំខ្លួនរបស់ ពួកអ្នកដោយប្រុងប្រយ័ត្ន(ពេលចេញទៅធ្វើសង្គ្រាម) ហើយចូរ ពួកអ្នកចេញទៅម្ដងមួយក្រុមៗ ឬចេញទៅទាំងអស់គ្នាតែម្ដង។ info
التفاسير:

external-link copy
72 : 4

وَإِنَّ مِنكُمۡ لَمَن لَّيُبَطِّئَنَّ فَإِنۡ أَصَٰبَتۡكُم مُّصِيبَةٞ قَالَ قَدۡ أَنۡعَمَ ٱللَّهُ عَلَيَّ إِذۡ لَمۡ أَكُن مَّعَهُمۡ شَهِيدٗا

ហើយពិតប្រាកដណាស់ ក្នុងចំណោមពួកអ្នកមានអ្នក បង្អែបង្អង់(មិនចង់ចេញទៅធ្វើសង្គ្រាម)។ ហើយប្រសិនបើគ្រោះ ថ្នាក់បានកើតឡើងចំពោះពួកអ្នក(បរាជ័យ ឬត្រូវគេសម្លាប់) គេ នឹងនិយាយថាៈ អល់ឡោះពិតជាបានប្រទាននៀកម៉ាត់ដល់ខ្ញុំ ពី ព្រោះខ្ញុំមិនបានទៅចូលរួមធ្វើសង្គ្រាមជាមួយពួកគេ។ info
التفاسير:

external-link copy
73 : 4

وَلَئِنۡ أَصَٰبَكُمۡ فَضۡلٞ مِّنَ ٱللَّهِ لَيَقُولَنَّ كَأَن لَّمۡ تَكُنۢ بَيۡنَكُمۡ وَبَيۡنَهُۥ مَوَدَّةٞ يَٰلَيۡتَنِي كُنتُ مَعَهُمۡ فَأَفُوزَ فَوۡزًا عَظِيمٗا

ប៉ុន្តែ បើការប្រោសប្រទានពីអល់ឡោះ(ជោគជ័យ)បាន កើតមានចំពោះពួកអ្នកវិញនោះ គេពិតជានិយាយថាៈ ពួកអ្នកហាក់ ដូចជាគ្មានទំនាក់ទំនងមិត្ដភាពជាមួយនឹងគេអញ្ចឹង។ ខ្ញុំសោកស្ដាយ ណាស់. ប្រសិនបើខ្ញុំនៅជាមួយពួកគេ ខ្ញុំនឹងទទួលបានជោគជ័យដ៏ធំ ធេងជាមិនខាន។ info
التفاسير:

external-link copy
74 : 4

۞ فَلۡيُقَٰتِلۡ فِي سَبِيلِ ٱللَّهِ ٱلَّذِينَ يَشۡرُونَ ٱلۡحَيَوٰةَ ٱلدُّنۡيَا بِٱلۡأٓخِرَةِۚ وَمَن يُقَٰتِلۡ فِي سَبِيلِ ٱللَّهِ فَيُقۡتَلۡ أَوۡ يَغۡلِبۡ فَسَوۡفَ نُؤۡتِيهِ أَجۡرًا عَظِيمٗا

ដូចេ្នះ ចូរឱ្យពួកដែលយកការរស់នៅលើលោកិយប្តូរយក ថ្ងៃបរលោកធ្វើសង្គ្រាមក្នុងមាគ៌ា របស់អល់ឡោះ។ ហើយអ្នកណា ធ្វើសង្គ្រាមក្នុងមាគ៌ា របស់អល់ឡោះ ហើយត្រូវគេសម្លាប់ ឬបរាជ័យ គឺយើងនឹងប្រទានឱ្យគេនូវផលបុណ្យដ៏ធំធេង។ info
التفاسير: