《古兰经》译解 - 高棉语翻译 - 立瓦德翻译中心。

អាត់តួរ

external-link copy
1 : 52

وَٱلطُّورِ

(អល់ឡោះ)ស្បថនឹងភ្នំតួរ។ info
التفاسير:

external-link copy
2 : 52

وَكِتَٰبٖ مَّسۡطُورٖ

(ទ្រង់)ស្បថនឹងគម្ពីរ(គួរអាន)ដែលត្រូវបានគេកត់ត្រា info
التفاسير:

external-link copy
3 : 52

فِي رَقّٖ مَّنشُورٖ

នៅក្នុងក្រដាសដែលត្រូវបានគេលាតត្រដាង។ info
التفاسير:

external-link copy
4 : 52

وَٱلۡبَيۡتِ ٱلۡمَعۡمُورِ

(ទ្រង់)ស្បថនឹងពៃតុលម៉ាក់មួរ ។ info
التفاسير:

external-link copy
5 : 52

وَٱلسَّقۡفِ ٱلۡمَرۡفُوعِ

(ទ្រង់)ស្បថនឹងដំបូល(មេឃ)ដែលត្រូវបានគេលើកយ៉ាងខ្ពស់។ info
التفاسير:

external-link copy
6 : 52

وَٱلۡبَحۡرِ ٱلۡمَسۡجُورِ

(ទ្រង់)ស្បថនឹងសមុទ្រដែលពោរពេញទៅដោយទឹក។ info
التفاسير:

external-link copy
7 : 52

إِنَّ عَذَابَ رَبِّكَ لَوَٰقِعٞ

ពិតប្រាកដណាស់ ទណ្ឌកម្មនៃព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិតជានឹងកើតឡើងយ៉ាងពិតប្រាកដ។ info
التفاسير:

external-link copy
8 : 52

مَّا لَهُۥ مِن دَافِعٖ

គ្មាននរណាម្នាក់អាចរារាំងវាបានឡើយ។ info
التفاسير:

external-link copy
9 : 52

يَوۡمَ تَمُورُ ٱلسَّمَآءُ مَوۡرٗا

នៅថ្ងៃដែលមេឃរង្គោះរង្គើ info
التفاسير:

external-link copy
10 : 52

وَتَسِيرُ ٱلۡجِبَالُ سَيۡرٗا

ហើយភ្នំទាំងឡាយបានរសាត់(ចេញពីទីតាំងរបស់វា)។ info
التفاسير:

external-link copy
11 : 52

فَوَيۡلٞ يَوۡمَئِذٖ لِّلۡمُكَذِّبِينَ

ពិតប្រាកដណាស់ ភាពវិនាសអន្តរាយ គឺសម្រាប់ពួកដែលបដិសេធ។ info
التفاسير:

external-link copy
12 : 52

ٱلَّذِينَ هُمۡ فِي خَوۡضٖ يَلۡعَبُونَ

គឺពួកដែលលេងសើចនឹងប្រការដែលមិនត្រឹមត្រូវ។ info
التفاسير:

external-link copy
13 : 52

يَوۡمَ يُدَعُّونَ إِلَىٰ نَارِ جَهَنَّمَ دَعًّا

នៅថ្ងៃដែលពួកគេត្រូវបានគេរុញច្រានយ៉ាងខ្លាំងទៅកាន់នរកជើហាន់ណាំ។ info
التفاسير:

external-link copy
14 : 52

هَٰذِهِ ٱلنَّارُ ٱلَّتِي كُنتُم بِهَا تُكَذِّبُونَ

(មានគេនិយាយទៅកាន់ពួកគេថា៖) នេះហើយជាភ្លើងនរកដែលពួកអ្នកធ្លាប់បានបដិសេធចំពោះវា។ info
التفاسير:

external-link copy
15 : 52

أَفَسِحۡرٌ هَٰذَآ أَمۡ أَنتُمۡ لَا تُبۡصِرُونَ

ដូច្នេះ តើនេះជាមន្តអាគមឬ? ឬមួយក៏ពួកអ្នកមិនបានឃើញទេ? info
التفاسير:

external-link copy
16 : 52

ٱصۡلَوۡهَا فَٱصۡبِرُوٓاْ أَوۡ لَا تَصۡبِرُواْ سَوَآءٌ عَلَيۡكُمۡۖ إِنَّمَا تُجۡزَوۡنَ مَا كُنتُمۡ تَعۡمَلُونَ

ចូរពួកអ្នកភ្លក់វាចុះ។ ហើយទោះបីជាពួកអ្នកអត់ធ្មត់ ឬមិនអត់ធ្មត់ក៏ដោយ ក៏វាដូចតែគ្នាទេចំពោះពួកអ្នក។ តាមពិត គេតបស្នងដល់ពួកអ្នកចំពោះតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តប៉ុណ្ណោះ។ info
التفاسير:

external-link copy
17 : 52

إِنَّ ٱلۡمُتَّقِينَ فِي جَنَّٰتٖ وَنَعِيمٖ

ពិតប្រាកដណាស់ បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) ពួកគេស្ថិតនៅក្នុងឋានសួគ៌ និងបរមសុខ។ info
التفاسير:

external-link copy
18 : 52

فَٰكِهِينَ بِمَآ ءَاتَىٰهُمۡ رَبُّهُمۡ وَوَقَىٰهُمۡ رَبُّهُمۡ عَذَابَ ٱلۡجَحِيمِ

ពួកគេរីករាយជាមួយនឹងអ្វីដែលព្រះជាម្ចាស់របស់ពួកគេបានប្រទានដល់ពួកគេ។ ហើយព្រះជាម្ចាស់របស់ពួកគេបានការពារពួកគេពីទណ្ឌកម្មនៃនរកជើហ៊ីម។ info
التفاسير:

external-link copy
19 : 52

كُلُواْ وَٱشۡرَبُواْ هَنِيٓـَٔۢا بِمَا كُنتُمۡ تَعۡمَلُونَ

ចូរពួកអ្នកទទួលទាន និងផឹកដោយក្តីរីករាយចុះដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។ info
التفاسير:

external-link copy
20 : 52

مُتَّكِـِٔينَ عَلَىٰ سُرُرٖ مَّصۡفُوفَةٖۖ وَزَوَّجۡنَٰهُم بِحُورٍ عِينٖ

ពួកគេទម្រេតខ្លួននៅលើគ្រែទល់មុខគ្នា។ ហើយយើងរៀបអាពាហ៍ពិពាហ៍ឱ្យពួកគេនឹងស្រ្តីទេពអប្សរ។ info
التفاسير:

external-link copy
21 : 52

وَٱلَّذِينَ ءَامَنُواْ وَٱتَّبَعَتۡهُمۡ ذُرِّيَّتُهُم بِإِيمَٰنٍ أَلۡحَقۡنَا بِهِمۡ ذُرِّيَّتَهُمۡ وَمَآ أَلَتۡنَٰهُم مِّنۡ عَمَلِهِم مِّن شَيۡءٖۚ كُلُّ ٱمۡرِيِٕۭ بِمَا كَسَبَ رَهِينٞ

ចំពោះបណ្តាអ្នកដែលមានជំនឿ និងកូនចៅរបស់ពួកគេដែលបានដើរតាមពួកគេក្នុងភាពមានជំនឿនោះ យើងនឹងឱ្យកូនចៅរបស់ពួកគេបានជួបជុំជាមួយពួកគេ(ក្នុងឋានសួគ៌) ហើយយើងមិនធ្វើឱ្យ(ផលបុណ្យនៃ)ទង្វើកុសលរបស់ពួកគេបាត់បង់បន្តិចណាឡើយ។ រាល់បុគ្គលគ្រប់រូបនឹងទទួលបានតាមអ្វីដែលខ្លួនបានសាង។ info
التفاسير:

external-link copy
22 : 52

وَأَمۡدَدۡنَٰهُم بِفَٰكِهَةٖ وَلَحۡمٖ مِّمَّا يَشۡتَهُونَ

ហើយយើងបានបន្ថែមឱ្យពួកគេ(អ្នកឋានសួគ៌)នូវផ្លែឈើ និងសាច់ទៅតាមអ្វីដែលពួកគេចូលចិត្ត។ info
التفاسير:

external-link copy
23 : 52

يَتَنَٰزَعُونَ فِيهَا كَأۡسٗا لَّا لَغۡوٞ فِيهَا وَلَا تَأۡثِيمٞ

នៅក្នុងឋានសួគ៌នោះ ពួកគេហុចកែវស្រាឱ្យគ្នាទៅវិញទៅមកដែលវាមិនធ្វើឱ្យពួកគេនិយាយពាក្យសម្ដីឥតប្រយោជន៍ និងពាក្យសម្តីដែលមានបាបកម្មនោះឡើយ។ info
التفاسير:

external-link copy
24 : 52

۞ وَيَطُوفُ عَلَيۡهِمۡ غِلۡمَانٞ لَّهُمۡ كَأَنَّهُمۡ لُؤۡلُؤٞ مَّكۡنُونٞ

ហើយមានក្មេងៗជាច្រើនដើរជុំវិញ(ចាំបម្រើ)ពួកគេ ដែលក្មេងៗទាំងនោះប្រៀបដូចជាគជ់ខ្យងដែលត្រូវបានរក្សាទុកដូច្នោះដែរ។ info
التفاسير:

external-link copy
25 : 52

وَأَقۡبَلَ بَعۡضُهُمۡ عَلَىٰ بَعۡضٖ يَتَسَآءَلُونَ

ហើយពួកគេបានសំដៅទៅរកគ្នាដោយសួរគ្នាទៅវិញទៅមក។ info
التفاسير:

external-link copy
26 : 52

قَالُوٓاْ إِنَّا كُنَّا قَبۡلُ فِيٓ أَهۡلِنَا مُشۡفِقِينَ

ពួកគេនិយាយថា៖ ពិតប្រាកដណាស់ កាលពីមុន ក្នុងពេលពួកយើងរស់នៅជាមួយក្រុមគ្រួសាររបស់ពួកយើង គឺពួកយើងធ្លាប់ជាអ្នកដែលបារម្ភខ្លាច(ទណ្ឌកម្មអល់ឡោះ)។ info
التفاسير:

external-link copy
27 : 52

فَمَنَّ ٱللَّهُ عَلَيۡنَا وَوَقَىٰنَا عَذَابَ ٱلسَّمُومِ

ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានប្រោសប្រទានឱ្យពួកយើង ហើយបានការពារពួកយើងពីទណ្ឌកម្មដ៏សែនក្តៅ។ info
التفاسير:

external-link copy
28 : 52

إِنَّا كُنَّا مِن قَبۡلُ نَدۡعُوهُۖ إِنَّهُۥ هُوَ ٱلۡبَرُّ ٱلرَّحِيمُ

ពិតប្រាកដណាស់ កាលពីមុន ពួកយើងធ្លាប់បានបួងសួងទៅកាន់ទ្រង់។ ពិតប្រាកដណាស់ ទ្រង់មហាសប្បុរស មហាអាណិតស្រលាញ់បំផុត។ info
التفاسير:

external-link copy
29 : 52

فَذَكِّرۡ فَمَآ أَنتَ بِنِعۡمَتِ رَبِّكَ بِكَاهِنٖ وَلَا مَجۡنُونٍ

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រំឭកចុះ ព្រោះថាជាមួយនឹងឧបការគុណនៃព្រះជាម្ចាស់របស់អ្នក គឺអ្នកមិនមែនជាគ្រូទាយ ហើយក៏មិនមែនជាមនុស្សវិកលចរិតនោះដែរ។ info
التفاسير:

external-link copy
30 : 52

أَمۡ يَقُولُونَ شَاعِرٞ نَّتَرَبَّصُ بِهِۦ رَيۡبَ ٱلۡمَنُونِ

ឬមួយពួកគេ(ពួកមុស្ហរីគីន)និយាយថា៖ (រូបគេជា)កវីនិពន្ធម្នាក់ដែលពួកយើងនៅរង់ចាំសេចក្តីស្លាប់មកដល់រូបគេ។ info
التفاسير:

external-link copy
31 : 52

قُلۡ تَرَبَّصُواْ فَإِنِّي مَعَكُم مِّنَ ٱلۡمُتَرَبِّصِينَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នករង់ចាំមើលចុះ។ ពិតប្រាកដណាស់ រូបខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំមើលជាមួយពួកអ្នកដែរ។ info
التفاسير:

external-link copy
32 : 52

أَمۡ تَأۡمُرُهُمۡ أَحۡلَٰمُهُم بِهَٰذَآۚ أَمۡ هُمۡ قَوۡمٞ طَاغُونَ

ផ្ទុយទៅវិញ តើសតិបញ្ញារបស់ពួកគេបញ្ជាពួកគេឱ្យនិយាយដូច្នោះឬ? ផ្ទុយទៅវិញ ពួកគេជាក្រុមដែលបំពាន។ info
التفاسير:

external-link copy
33 : 52

أَمۡ يَقُولُونَ تَقَوَّلَهُۥۚ بَل لَّا يُؤۡمِنُونَ

ឬមួយពួកគេនិយាយថា៖ រូបគាត់តាក់តែងគម្ពីរគួរអាន(ដោយខ្លួនឯង)? ផ្ទុយទៅវិញ ពួកគេមិនមានជំនឿឡើយ។ info
التفاسير:

external-link copy
34 : 52

فَلۡيَأۡتُواْ بِحَدِيثٖ مِّثۡلِهِۦٓ إِن كَانُواْ صَٰدِقِينَ

ដូច្នេះ ចូរឱ្យពួកគេនាំយកពាក្យពេចន៍ណាមួយដែលដូចនឹងវា(គម្ពីរគួរអាន)មក ប្រសិនបើពួកគេជាអ្នកទៀងត្រង់(ចំពោះការអះអាងរបស់ខ្លួន)មែននោះ។ info
التفاسير:

external-link copy
35 : 52

أَمۡ خُلِقُواْ مِنۡ غَيۡرِ شَيۡءٍ أَمۡ هُمُ ٱلۡخَٰلِقُونَ

តើពួកទាំងនោះត្រូវបានគេបង្កើតមកដោយគ្មានអ្នកបង្កើត ឬមួយក៏ពួកគេជាអ្នកបង្កើត(ខ្លួនឯង)? info
التفاسير:

external-link copy
36 : 52

أَمۡ خَلَقُواْ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَۚ بَل لَّا يُوقِنُونَ

ឬមួយពួកគេបានបង្កើតមេឃជាច្រើនជាន់និងផែនដី? ផ្ទុយទៅវិញ ពួកគេមិនជឿជាក់ឡើយ។ info
التفاسير:

external-link copy
37 : 52

أَمۡ عِندَهُمۡ خَزَآئِنُ رَبِّكَ أَمۡ هُمُ ٱلۡمُصَۜيۡطِرُونَ

ឬមួយក៏ពួកគេមានឃ្លាំង(លាភសក្ការៈ)នៃព្រះជាម្ចាស់របស់អ្នក ឬមួយក៏ពួកគេជាអ្នកមានអំណាចខ្លាំងក្លា? info
التفاسير:

external-link copy
38 : 52

أَمۡ لَهُمۡ سُلَّمٞ يَسۡتَمِعُونَ فِيهِۖ فَلۡيَأۡتِ مُسۡتَمِعُهُم بِسُلۡطَٰنٖ مُّبِينٍ

ឬមួយក៏ពួកគេមានជណ្តើរឡើងទៅស្តាប់(វ៉ាហ៊ីរបស់អល់ឡោះ)? បើដូច្នោះ ចូរឱ្យពួកគេនាំអ្នកដែលបានស្តាប់ឮ(វ៉ាហ៊ីនោះ)ក្នុងចំណោមពួកគេដោយនាំមកនូវភស្តុតាងដ៏ច្បាស់លាស់មក។ info
التفاسير:

external-link copy
39 : 52

أَمۡ لَهُ ٱلۡبَنَٰتُ وَلَكُمُ ٱلۡبَنُونَ

ឬមួយក៏បុត្រី គឺសម្រាប់ទ្រង់ ចំណែកឯកូនប្រុសវិញ គឺសម្រាប់ពួកអ្នក? info
التفاسير:

external-link copy
40 : 52

أَمۡ تَسۡـَٔلُهُمۡ أَجۡرٗا فَهُم مِّن مَّغۡرَمٖ مُّثۡقَلُونَ

ឬមួយក៏អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទាមទារពីពួកគេនូវកម្រៃ(ចំពោះផ្សព្វផ្សាយសារ)ដែលធ្វើពួកគេមានការលំបាកក្នុងការបង់កម្រៃនោះ(ដល់អ្នក)? info
التفاسير:

external-link copy
41 : 52

أَمۡ عِندَهُمُ ٱلۡغَيۡبُ فَهُمۡ يَكۡتُبُونَ

ឬមួយក៏ពួកគេដឹងពីប្រការអាថ៌កំបាំង រួចពួកគេកត់ត្រាទុក(ប្រាប់ដល់មនុស្ស)? info
التفاسير:

external-link copy
42 : 52

أَمۡ يُرِيدُونَ كَيۡدٗاۖ فَٱلَّذِينَ كَفَرُواْ هُمُ ٱلۡمَكِيدُونَ

ឬមួយក៏ពួកទាំងនោះមានបំណងចង់ប្រើឧបាយកល(ចំពោះអ្នក)? ជាការពិតណាស់ ពួកដែលប្រឆាំង ឧបាយកលរបស់ពួកគេ គឺត្រឡប់ទៅកាន់ខ្លួនឯងទៅវិញទេ។ info
التفاسير:

external-link copy
43 : 52

أَمۡ لَهُمۡ إِلَٰهٌ غَيۡرُ ٱللَّهِۚ سُبۡحَٰنَ ٱللَّهِ عَمَّا يُشۡرِكُونَ

ឬមួយក៏ពួកគេមានព្រះផ្សេងក្រៅពីអល់ឡោះ? អល់ឡោះជាម្ចាស់មហាស្អាតស្អំបំផុតពីអ្វីដែលពួកគេធ្វើស្ហ៊ីរិក។ info
التفاسير:

external-link copy
44 : 52

وَإِن يَرَوۡاْ كِسۡفٗا مِّنَ ٱلسَّمَآءِ سَاقِطٗا يَقُولُواْ سَحَابٞ مَّرۡكُومٞ

ហើយប្រសិនបើពួកគេឃើញបំណែកមួយអំពីមេឃធ្លាក់ចុះមក ពួកគេនឹងនិយាយថា៖ នេះជាពពកដែលគរលើគ្នា(ធម្មតា)ប៉ុណ្ណោះ។ info
التفاسير:

external-link copy
45 : 52

فَذَرۡهُمۡ حَتَّىٰ يُلَٰقُواْ يَوۡمَهُمُ ٱلَّذِي فِيهِ يُصۡعَقُونَ

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយពួកគេចុះ រហូតដល់ពួកគេជួបនឹងថ្ងៃរបស់ពួកគេ(ថ្ងៃបរលោក) ដែលក្នុងថ្ងៃនោះ ពួកគេនឹងត្រូវទទួលវិនាសកម្ម។ info
التفاسير:

external-link copy
46 : 52

يَوۡمَ لَا يُغۡنِي عَنۡهُمۡ كَيۡدُهُمۡ شَيۡـٔٗا وَلَا هُمۡ يُنصَرُونَ

គឺថ្ងៃដែលឧបាយកលរបស់ពួកគេគ្មានផ្តល់ជាប្រយោជន៍អ្វីបន្តិចសម្រាប់ពួកគេសោះឡើយ ហើយពួកគេក៏មិនត្រូវបានគេជួយដែរ។ info
التفاسير:

external-link copy
47 : 52

وَإِنَّ لِلَّذِينَ ظَلَمُواْ عَذَابٗا دُونَ ذَٰلِكَ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ

ហើយប្រាកដណាស់ សម្រាប់ពួកអ្នកដែលបំពាន គឺនឹងទទួលនូវទណ្ឌកម្មផ្សេងពីនោះទៀត(ក្នុងលោកិយ)។ ក៏ប៉ុន្តែ ភាគច្រើននៃពួកគេមិនបានដឹងនោះឡើយ។ info
التفاسير:

external-link copy
48 : 52

وَٱصۡبِرۡ لِحُكۡمِ رَبِّكَ فَإِنَّكَ بِأَعۡيُنِنَاۖ وَسَبِّحۡ بِحَمۡدِ رَبِّكَ حِينَ تَقُومُ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះច្បាប់នៃព្រះជាម្ចាស់របស់អ្នកចុះ ត្បិតអ្នកស្ថិតនៅក្រោមការឃ្លាំមើលពីយើង។ ហើយចូរអ្នក លើកតម្កើងដោយការកោតសរសើរចំពោះព្រះជាម្ចាស់របស់អ្នកនៅពេលដែលអ្នកក្រោក(ទៅសឡាត និងក្រោកពីដំណេក)។ info
التفاسير:

external-link copy
49 : 52

وَمِنَ ٱلَّيۡلِ فَسَبِّحۡهُ وَإِدۡبَٰرَ ٱلنُّجُومِ

ហើយមួយផ្នែកនៃពេលយប់ ចូរអ្នកលើកតម្កើងដល់ទ្រង់ និងនៅពេលដែលផ្កាយហៀបលិចបាត់ពន្លឺ។ info
التفاسير: