《古兰经》译解 - 高棉语翻译 - 立瓦德翻译中心。

页码:close

external-link copy
34 : 4

ٱلرِّجَالُ قَوَّٰمُونَ عَلَى ٱلنِّسَآءِ بِمَا فَضَّلَ ٱللَّهُ بَعۡضَهُمۡ عَلَىٰ بَعۡضٖ وَبِمَآ أَنفَقُواْ مِنۡ أَمۡوَٰلِهِمۡۚ فَٱلصَّٰلِحَٰتُ قَٰنِتَٰتٌ حَٰفِظَٰتٞ لِّلۡغَيۡبِ بِمَا حَفِظَ ٱللَّهُۚ وَٱلَّٰتِي تَخَافُونَ نُشُوزَهُنَّ فَعِظُوهُنَّ وَٱهۡجُرُوهُنَّ فِي ٱلۡمَضَاجِعِ وَٱضۡرِبُوهُنَّۖ فَإِنۡ أَطَعۡنَكُمۡ فَلَا تَبۡغُواْ عَلَيۡهِنَّ سَبِيلًاۗ إِنَّ ٱللَّهَ كَانَ عَلِيّٗا كَبِيرٗا

បុរសទាំងឡាយ គឺជាអ្នកគ្រប់គ្រងលើស្ត្រីដោយសារតែអល់ឡោះទ្រង់លើកតម្កើងពួកគេឲ្យមានភាពប្រសើរលើសគ្នា និងដោយសារតែអ្វីដែលពួកគេបានចំណាយអំពីទ្រព្យសម្បត្តិរបស់ពួកគេ(លើការផ្គត់ផ្គងពួកនាង)។ ហើយស្ត្រីគ្រប់លក្ខណ៍នោះ គឺជាស្ត្រីដែលគោរពប្រតិបត្តិ(ចំពោះអល់ឡោះ) ជាស្ត្រីដែលថែរក្សាខ្លួននៅពេលអវត្តមានស្វាមីដោយការថែរក្សាពីអល់ឡោះ(ដល់ពួកនាង)។ ដោយឡែកស្ត្រីទាំងឡាយដែលពួកអ្នក(ស្វាមីទាំងឡាយ)បារម្ភនូវការមិនគោរពរបស់ពួកនាង(ចំពោះពួកអ្នក)នោះ ចូរពួកអ្នកដាស់តឿនពួកនាង បំបែកកន្លែងគេងពីពួកនាង និងវាយអប់រំពួកនាង(ស្រាលៗដែលមិនបង្ករបួសស្នាម)។ ហើយប្រសិនបើពួកនាងស្តាប់បង្គាប់ពួកអ្នកវិញហើយនោះ ចូរពួកអ្នកកុំស្វែងរកផ្លូវបំពានលើពួកនាងឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់ មហាធំធេងបំផុត។ info
التفاسير:

external-link copy
35 : 4

وَإِنۡ خِفۡتُمۡ شِقَاقَ بَيۡنِهِمَا فَٱبۡعَثُواْ حَكَمٗا مِّنۡ أَهۡلِهِۦ وَحَكَمٗا مِّنۡ أَهۡلِهَآ إِن يُرِيدَآ إِصۡلَٰحٗا يُوَفِّقِ ٱللَّهُ بَيۡنَهُمَآۗ إِنَّ ٱللَّهَ كَانَ عَلِيمًا خَبِيرٗا

ហើយប្រសិនបើពួកអ្នក(ឱអាណាព្យាបាល)បារម្ភខ្លាចមានការប្រេះឆារវាងគេទាំងពីរ(ប្ដីប្រពន្ធ) ចូរពួកអ្នកបញ្ជូនបុគ្គលដែលយុត្តិធម៌ម្នាក់ពីសាច់ញាតិខាងប្ដី និងបុគ្គលដែលយុត្តិធម៌ម្នាក់ទៀតពីសាច់ញាតិខាងប្រពន្ធ។ ប្រសិនបើគេទាំងពីរចង់បានការផ្សះផ្សា នោះអល់ឡោះជាម្ចាស់នឹងឱ្យពួកគេទាំងពីរត្រូវរ៉ូវគ្នាវិញ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹង មហាជ្រួតជ្រាបបំផុត។ info
التفاسير:

external-link copy
36 : 4

۞ وَٱعۡبُدُواْ ٱللَّهَ وَلَا تُشۡرِكُواْ بِهِۦ شَيۡـٔٗاۖ وَبِٱلۡوَٰلِدَيۡنِ إِحۡسَٰنٗا وَبِذِي ٱلۡقُرۡبَىٰ وَٱلۡيَتَٰمَىٰ وَٱلۡمَسَٰكِينِ وَٱلۡجَارِ ذِي ٱلۡقُرۡبَىٰ وَٱلۡجَارِ ٱلۡجُنُبِ وَٱلصَّاحِبِ بِٱلۡجَنۢبِ وَٱبۡنِ ٱلسَّبِيلِ وَمَا مَلَكَتۡ أَيۡمَٰنُكُمۡۗ إِنَّ ٱللَّهَ لَا يُحِبُّ مَن كَانَ مُخۡتَالٗا فَخُورًا

ហើយចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់) និងមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ។ ហើយចូរពួកអ្នកធ្វើល្អចំពោះឪពុកម្ដាយ ញាតិសណ្តាន ក្មេងកំព្រា ជនក្រីក្រ អ្នកជិតខាងដែលជាសាច់ញាតិ អ្នកជិតខាងដែលមិនមែនជាសាច់ញាតិ អ្នករួមដំណើរជាមួយគ្នា អ្នកដំណើរដាច់ស្បៀង និងទាសករដែលនៅក្រោមការគ្រប់គ្រងរបស់ពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រលាញ់អ្នកដែលអួតក្អេងក្អាងឡើយ។ info
التفاسير:

external-link copy
37 : 4

ٱلَّذِينَ يَبۡخَلُونَ وَيَأۡمُرُونَ ٱلنَّاسَ بِٱلۡبُخۡلِ وَيَكۡتُمُونَ مَآ ءَاتَىٰهُمُ ٱللَّهُ مِن فَضۡلِهِۦۗ وَأَعۡتَدۡنَا لِلۡكَٰفِرِينَ عَذَابٗا مُّهِينٗا

(ហើយទ្រង់ក៏មិនស្រលាញ់ដែរ)ពួកដែលកំណាញ់ ហើយថែមទាំងប្រើមនុស្សលោកឱ្យកំណាញ់(ដូចពួកគេ) ព្រមទាំងលាក់បាំងនូវអ្វីដែលអល់ឡោះបានប្រទានដល់ពួកគេនៃភាពសប្បុរសរបស់ទ្រង់។ ហើយយើងបានរៀបចំសម្រាប់ពួកដែលប្រឆាំងនូវទណ្ឌកម្មដ៏អាម៉ាស់បំផុត។ info
التفاسير: