《古兰经》译解 - 高棉语翻译 - 立瓦德翻译中心。

អាល់ហ្វូរកន

external-link copy
1 : 25

تَبَارَكَ ٱلَّذِي نَزَّلَ ٱلۡفُرۡقَانَ عَلَىٰ عَبۡدِهِۦ لِيَكُونَ لِلۡعَٰلَمِينَ نَذِيرًا

មហាពរជ័យ(អល់ឡោះជាម្ចាស់)ដែលទ្រង់បានបញ្ចុះនូវគម្ពីរគួរអានទៅកាន់ខ្ញុំបម្រើរបស់ទ្រង់(ព្យាការីមូហាំម៉ាត់) ដើម្បីឲ្យគាត់ក្លាយជាអ្នកដាស់តឿនព្រមានសម្រាប់ពិភពលោក។ info
التفاسير:

external-link copy
2 : 25

ٱلَّذِي لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَلَمۡ يَتَّخِذۡ وَلَدٗا وَلَمۡ يَكُن لَّهُۥ شَرِيكٞ فِي ٱلۡمُلۡكِ وَخَلَقَ كُلَّ شَيۡءٖ فَقَدَّرَهُۥ تَقۡدِيرٗا

ជាអ្នកដែលការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ហើយទ្រង់គ្មានបុត្រ និងគ្មានដៃគូរួមជាមួយទ្រង់នៅក្នុងការគ្រប់គ្រងឡើយ។ ហើយទ្រង់បានបង្កើតអ្វីៗទាំងអស់ដោយទ្រង់បានកំណត់(ក្រឹត្យក្រមរបស់វា)យ៉ាងជាក់លាក់។ info
التفاسير: