《古兰经》译解 - 高棉语翻译 - 立瓦德翻译中心。

页码:close

external-link copy
65 : 22

أَلَمۡ تَرَ أَنَّ ٱللَّهَ سَخَّرَ لَكُم مَّا فِي ٱلۡأَرۡضِ وَٱلۡفُلۡكَ تَجۡرِي فِي ٱلۡبَحۡرِ بِأَمۡرِهِۦ وَيُمۡسِكُ ٱلسَّمَآءَ أَن تَقَعَ عَلَى ٱلۡأَرۡضِ إِلَّا بِإِذۡنِهِۦٓۚ إِنَّ ٱللَّهَ بِٱلنَّاسِ لَرَءُوفٞ رَّحِيمٞ

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវអ្វីៗដែលមាននៅលើផែនដី ហើយនិងសំពៅដែលធ្វើដំណើរលើផ្ទៃសមុទ្រទៅតាមបទបញ្ជារបស់ទ្រង់ ហើយទ្រង់ទប់មេឃមិនឱ្យធ្លាក់មកលើផែនដី លើកលែងតែដោយការអនុញ្ញាតពីទ្រង់នោះ? ជាការពិតណាស់ អល់ឡោះមហាសប្បុរស មហាអាណិតស្រលាញ់បំផុត។ info
التفاسير:

external-link copy
66 : 22

وَهُوَ ٱلَّذِيٓ أَحۡيَاكُمۡ ثُمَّ يُمِيتُكُمۡ ثُمَّ يُحۡيِيكُمۡۗ إِنَّ ٱلۡإِنسَٰنَ لَكَفُورٞ

ហើយទ្រង់ជាអ្នកផ្តល់ជីវិតដល់ពួកអ្នក។ ក្រោយមក ទ្រង់បានដកយកជីវិតពីពួកអ្នកវិញ។ ក្រោយមកទៀត ទ្រង់បានធ្វើឱ្យពួកអ្នកមានជីវិតឡើងវិញ(ដើម្បីជំនុំជម្រះ)។ ពិតប្រាកដណាស់ មនុស្សលោកពិតជារមិលគុណបំផុត។ info
التفاسير:

external-link copy
67 : 22

لِّكُلِّ أُمَّةٖ جَعَلۡنَا مَنسَكًا هُمۡ نَاسِكُوهُۖ فَلَا يُنَٰزِعُنَّكَ فِي ٱلۡأَمۡرِۚ وَٱدۡعُ إِلَىٰ رَبِّكَۖ إِنَّكَ لَعَلَىٰ هُدٗى مُّسۡتَقِيمٖ

រាល់ប្រជាជាតិនីមួយៗ យើងបានបង្កើតនូវច្បាប់បញ្ញត្តិដល់ពួកគេដោយពួកគេត្រូវអនុវត្តន៍តាមច្បាប់បញ្ញត្តិនោះ។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំឱ្យពួកគេ(ពួកមុស្ហរីគីន)ប្រកែកដេញដោលនៅក្នុងក្បួនច្បាប់សាសនា(របស់អ្នក)ឱ្យសោះ។ ហើយចូរអ្នកអំពាវនាវទៅកាន់ព្រះជាម្ចាស់របស់អ្នក។ ពិតប្រាកដណាស់ អ្នកពិតជាស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ។ info
التفاسير:

external-link copy
68 : 22

وَإِن جَٰدَلُوكَ فَقُلِ ٱللَّهُ أَعۡلَمُ بِمَا تَعۡمَلُونَ

តែប្រសិនបើពួកគេជជែកដេញដោលជាមួយអ្នក ដូច្នេះ ចូរអ្នកពោលថា៖ អល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ info
التفاسير:

external-link copy
69 : 22

ٱللَّهُ يَحۡكُمُ بَيۡنَكُمۡ يَوۡمَ ٱلۡقِيَٰمَةِ فِيمَا كُنتُمۡ فِيهِ تَخۡتَلِفُونَ

អល់ឡោះទ្រង់នឹងកាត់សេចក្តីរវាងពួកអ្នកនៅថ្ងៃបរលោកចំពោះអ្វីដែលពួកអ្នកធ្លាប់បានខ្វែងគំនិតគ្នាចំពោះវា។ info
التفاسير:

external-link copy
70 : 22

أَلَمۡ تَعۡلَمۡ أَنَّ ٱللَّهَ يَعۡلَمُ مَا فِي ٱلسَّمَآءِ وَٱلۡأَرۡضِۚ إِنَّ ذَٰلِكَ فِي كِتَٰبٍۚ إِنَّ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٞ

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅលើមេឃ និងផែនដីនោះ? ពិតប្រាកដណាស់ ទាំងអស់នោះ គឺមាននៅក្នុងគម្ពីរកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)។ ពិតប្រាកដណាស់ រឿងទាំងអស់នោះ គឺជារឿងងាយស្រួលបំផុតសម្រាប់អល់ឡោះ។ info
التفاسير:

external-link copy
71 : 22

وَيَعۡبُدُونَ مِن دُونِ ٱللَّهِ مَا لَمۡ يُنَزِّلۡ بِهِۦ سُلۡطَٰنٗا وَمَا لَيۡسَ لَهُم بِهِۦ عِلۡمٞۗ وَمَا لِلظَّٰلِمِينَ مِن نَّصِيرٖ

ហើយពួកគេបានគោរពសក្ការៈអ្នកផ្សេងក្រៅពីអល់ឡោះដែលទ្រង់មិនបានបញ្ចុះនូវភស្តុតាងណាមួយបញ្ជាក់ពីវាឡើយ ហើយពួកគេក៏គ្មានចំណេះដឹង(អំពីរឿងនោះ)ដែរ។ ហើយសម្រាប់ពួកដែលបំពាន គឺគ្មានអ្នកជួយឡើយ។ info
التفاسير:

external-link copy
72 : 22

وَإِذَا تُتۡلَىٰ عَلَيۡهِمۡ ءَايَٰتُنَا بَيِّنَٰتٖ تَعۡرِفُ فِي وُجُوهِ ٱلَّذِينَ كَفَرُواْ ٱلۡمُنكَرَۖ يَكَادُونَ يَسۡطُونَ بِٱلَّذِينَ يَتۡلُونَ عَلَيۡهِمۡ ءَايَٰتِنَاۗ قُلۡ أَفَأُنَبِّئُكُم بِشَرّٖ مِّن ذَٰلِكُمُۚ ٱلنَّارُ وَعَدَهَا ٱللَّهُ ٱلَّذِينَ كَفَرُواْۖ وَبِئۡسَ ٱلۡمَصِيرُ

ហើយនៅពេលដែលមានគេសូត្របណ្តាវាក្យខណ្ឌរបស់យើងដ៏ច្បាស់លាស់ឱ្យពួកគេស្តាប់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អាចដឹងពីការមិនពេញចិត្តនៅលើផ្ទៃមុខរបស់ពួកដែលប្រឆាំង។ ពួកគេស្ទើរតែហក់ទៅវាយអ្នកដែលសូត្រវាក្យខណ្ឌរបស់យើងឱ្យពួកគេស្តាប់នោះទៅហើយ។ ចូរអ្នកពោលចុះថា៖ តើចង់ឱ្យខ្ញុំប្រាប់ពួកអ្នកពីអ្វីដែលអាក្រក់ជាងនេះទៅទៀតឬទេ? នោះគឺភ្លើងនរកដែលអល់ឡោះទ្រង់បានសន្យាចំពោះពួកដែលប្រឆាំង ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។ info
التفاسير: