《古兰经》译解 - 古兰经简要注释高棉语翻译

external-link copy
128 : 6

وَيَوۡمَ يَحۡشُرُهُمۡ جَمِيعٗا يَٰمَعۡشَرَ ٱلۡجِنِّ قَدِ ٱسۡتَكۡثَرۡتُم مِّنَ ٱلۡإِنسِۖ وَقَالَ أَوۡلِيَآؤُهُم مِّنَ ٱلۡإِنسِ رَبَّنَا ٱسۡتَمۡتَعَ بَعۡضُنَا بِبَعۡضٖ وَبَلَغۡنَآ أَجَلَنَا ٱلَّذِيٓ أَجَّلۡتَ لَنَاۚ قَالَ ٱلنَّارُ مَثۡوَىٰكُمۡ خَٰلِدِينَ فِيهَآ إِلَّا مَا شَآءَ ٱللَّهُۚ إِنَّ رَبَّكَ حَكِيمٌ عَلِيمٞ

ចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃដែលអល់ឡោះនឹងប្រមូលផ្តុំមនុស្សលោក និងពពួកជិន ក្រោយមក ទ្រង់មានបន្ទូលថាៈ ឱក្រុមជិនទាំងឡាយ! ជាការពិតណាស់ ពួកឯងបានធ្វើឱ្យមនុស្សលោកជាច្រើនវងេ្វង ព្រមទាំងបានរារាំងពួកគេពីមាគ៌ារបស់អល់ឡោះថែមទៀត។ ហើយអ្នកដែលដើរតាមពួកគេក្នុងចំណោមមនុស្សលោកបានឆ្លើយតបនឹងម្ចាស់របស់ពួកគេថាៈ ឱម្ចាស់របស់ពួកយើង! ពួកយើងម្នាក់ៗសុទ្ធតែបានទទួលផលប្រយោជន៍ពីមិត្តភក្តិរបស់ពួកយើង។ ពួកជិនបានទទួលផលប្រយោជន៍ពីការគោរពប្រតិបត្តិរបស់មនុស្សចំពោះពួកវា រីឯមនុស្សលោកវិញ ពួកគេទទួលផលប្រយោជន៍តាមរយៈការត្រេកត្រអាលនៃកិលេសតណ្ហារបស់ពួកគេ។ ហើយ(ឥឡូវនេះ)ពួកយើងបានដល់ពេលវេលាដែលទ្រង់បានកំណត់ចំពោះពួកយើងហើយ ព្រោះពេលនេះ គឺជាថ្ងៃបរលោក។ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលថាៈ ឋានរក គឺជាទីស្នាក់អាស្រ័យរបស់ពួកអ្នកដោយពួកអ្នកត្រូវស្ថិតនៅក្នុងវាជាអមតៈ លើកលែងតែរយៈពេលមួយដែលអល់ឡោះមានចេតនា ដែលនៅចន្លោះរវាងការពង្រស់ពួកគេពីផ្នូររបស់ពួកគេវិញ រហូតដល់ពេលវេលាដែលត្រឡប់ពួកគេទៅកាន់នរកជើហាន់ណាំ។ នេះហើយជារយៈពេលពួកគេមិនស្ថិតនៅជាអមតៈក្នុងឋាននរកនោះ។ ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាម្ចាស់ដែលមហាគតិបណ្ឌិតបំផុតនៅក្នុងការកំណត់របស់ទ្រង់ និងការចាត់ចែងរបស់ទ្រង់ ហើយទ្រង់មហាដឹងបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ និងថាតើជនណាដែលសាកសមនឹងទទួលនូវទណ្ឌកម្ម។ info
التفاسير:
这业中每段经文的优越:
• سُنَّة الله في الضلال والهداية أنهما من عنده تعالى، أي بخلقه وإيجاده، وهما من فعل العبد باختياره بعد مشيئة الله.
• មាគ៌ារបស់អល់ឡោះក្នុងកាធ្វើឲ្យវង្វេង និងផ្តល់ការចង្អុលបង្ហាញដល់នរណាម្នាក់ ដោយវាទាំងពី (ការវង្វេង និងការចង្អុលបង្ហាញ)គឺមកពីអល់ឡោះជាម្ចាស់ ពោលគឺតាមរយៈការបង្កើតវា និងធ្វើឲ្យវាមានវត្តមាន ហើយវាទាំងពីរ គឺជាអំពើរបស់មនុស្សលោកផ្ទាល់តាមរយៈការជ្រើសរើសរបស់ពួកគេដោយខ្លួនឯងផ្ទាល់បន្ទាប់ពីចេតនារបស់អល់ឡោះ។ info

• ولاية الله للمؤمنين بحسب أعمالهم الصالحة، فكلما زادت أعمالهم الصالحة زادت ولايته لهم والعكس.
• ការគាំពាររបស់អល់ឡោះចំពោះអ្នកមានជំនឿ គឺអាស្រ័យទៅតាមទង្វើកុសលរបស់ពួកគេ។ នៅពេលណាដែលរូបគេកាន់តែខិតខំសាងនូវទង្វើកុសលកាន់តែច្រើន នោះការគាំពាររបស់អល់ឡោះចំពោះរូបគេកាន់តែខ្លាំងឡើង ហើយផ្ទុយមកវិញក៏ដូចគ្នាដែរ។ info

• من سُنَّة الله أن يولي كل ظالم ظالمًا مثله، يدفعه إلى الشر ويحثه عليه، ويزهِّده في الخير وينفِّره عنه.
• ក្នុងចំណោមមាគ៌ារបស់អល់ឡោះ គឺទ្រង់បង្កើតសម្រាប់ពួកដែលបំពានគ្រប់រូបនូវមេដឹកនាំដែលជាអ្នកបំពានដូចគ្នា ដែលមេដឹកនាំនោះអំពាវនាវនិងជម្រុញពួកគេទៅរកប្រការអាក្រក់ ហើយឲ្យពួកគេបោះបង់ចោលប្រការល្អ។ info