《古兰经》译解 - 古兰经简要注释高棉语翻译

external-link copy
30 : 2

وَإِذۡ قَالَ رَبُّكَ لِلۡمَلَٰٓئِكَةِ إِنِّي جَاعِلٞ فِي ٱلۡأَرۡضِ خَلِيفَةٗۖ قَالُوٓاْ أَتَجۡعَلُ فِيهَا مَن يُفۡسِدُ فِيهَا وَيَسۡفِكُ ٱلدِّمَآءَ وَنَحۡنُ نُسَبِّحُ بِحَمۡدِكَ وَنُقَدِّسُ لَكَۖ قَالَ إِنِّيٓ أَعۡلَمُ مَا لَا تَعۡلَمُونَ

អល់ឡោះជាម្ចាស់បានប្រាប់ថា ទ្រង់បានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថាៈ ពិតប្រាកដណាស់ ទ្រង់នឹងបង្កើតមនុស្សម្នាក់ដើម្បីគ្រប់គ្រងនៅលើភពផែនដីនេះពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីគ្រប់គ្រងវាឲ្យស្ថិតលើការគោរពប្រតិបត្តិអល់ឡោះ។ ពួកម៉ាឡាអ៊ីកាត់បានសួរទៅកាន់ម្ចាស់របស់ពួកគេ(ជាការសួរក្នុងន័យសុំការចង្អុលបង្ហាញ និងដោយភាពងឿងឆ្ងល់)អំពីបុព្វហេតុដែលទ្រង់បង្កើតកូនចៅអាហ្ទាំ(មនុស្សលោក)ឱ្យធ្វើជាអ្នកគ្រប់គ្រងលើផែនដីនេះថាៈ តើទ្រង់នឹងបង្កើតនៅលើផែនដីនេះនូវក្រុមដែលនឹងបង្កវិនាសកម្ម និងបង្ហូរឈាមគ្នាដោយបំពាននៅលើវា(ផែនដី)ឬ? ចំណែកឯពួកយើងវិញ គឺជាក្រុមដែលគោរពប្រតិបត្តិទ្រង់។ ពួកយើង(សូត្រធម៌)បញ្ជាក់ពីភាពបរិសុទ្ធ និងលើកសរសើរចំពោះទ្រង់ ហើយលើកតម្កើងពីភាពខ្ពង់ខ្ពស់ និងភាពពេញលេញរបស់ទ្រង់។ អល់ឡោះជាម្ចាស់បានឆ្លើយតបនឹងសំណួរបស់ពួកគេវិញថាៈ ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលពួកអ្នកមិនដឹងអំពីបុព្វហេតុដ៏អស្ចារ្យក្នុងការបង្កើតពួកគេ(មនុស្សលោក) និងគោលបំណងដ៏ធំធេងចំពោះការឱ្យពួកគេគ្រប់គ្រង(ផែនដី)។ info
التفاسير:
这业中每段经文的优越:
• الواجب على المؤمن إذا خفيت عليه حكمة الله في بعض خلقه وأَمْرِهِ أن يسلِّم لله في خلقه وأَمْرِهِ.
• ជាកាតព្វកិច្ចលើអ្នកមានជំនឿ ប្រសិនបើគាត់មិនបានដឹងពីបុព្វហេតុរបស់អល់ឡោះក្នុងការបង្កើតរបស់ទ្រង់ និងបទបញ្ជាអ្វីមួយរបស់ទ្រង់ទេនោះ ត្រូវឱ្យពួកគេប្រគល់ឱ្យអល់ឡោះចំពោះបុព្វហេតុក្នុងការបង្កើត និងបទបញ្ជានោះ។ info

• رَفَعَ القرآن الكريم منزلة العلم، وجعله سببًا للتفضيل بين الخلق.
• គម្ពីរគួរអានបានលើកឋានៈនៃចំណេះដឹង និងបានចាត់ទុកវាជាមូលហេតុមួយនៃភាពល្អប្រសើរខ្ពង់ខ្ពស់ជាងគ្នារវាងម៉ាខ្លូក(អ្វីដែលអល់ឡោះបង្កើត)ទាំងអស់។ info

• الكِبْرُ هو رأس المعاصي، وأساس كل بلاء ينزل بالخلق، وهو أول معصية عُصِيَ الله بها.
• ភាពអំណួត គឺជាដើមចម ឬជាប្រភពនៃអំពើល្មើស និងជាមូលដ្ឋានមួយនៃការទម្លាក់នូវរាល់គ្រោះទាំងឡាយមកលើម៉ាខ្លូក ហើយវាគឺជាអំពើបាបដំបូងបង្អស់ដែលម៉ាខ្លូករបស់អល់ឡោះបានប្រព្រឹត្តល្មើសនឹងទ្រង់។ info