《古兰经》译解 - 古兰经简要注释高棉语翻译

external-link copy
3 : 10

إِنَّ رَبَّكُمُ ٱللَّهُ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ فِي سِتَّةِ أَيَّامٖ ثُمَّ ٱسۡتَوَىٰ عَلَى ٱلۡعَرۡشِۖ يُدَبِّرُ ٱلۡأَمۡرَۖ مَا مِن شَفِيعٍ إِلَّا مِنۢ بَعۡدِ إِذۡنِهِۦۚ ذَٰلِكُمُ ٱللَّهُ رَبُّكُمۡ فَٱعۡبُدُوهُۚ أَفَلَا تَذَكَّرُونَ

ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នក(ឱបណ្ដាអ្នកដែលមានការភ្ញាក់ផ្អើល)នោះ គឺអល់ឡោះជាម្ចាស់ ដែលជាអ្នកបានបង្កើតមេឃជាច្រើនជាន់ដែលមានភាពធំធេង និង(បានបង្កើត)ផែនដីដែលមានភាពធំទូលាយក្នុងរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក ទ្រង់នៅលើអារ៉ស្ហ។ ដូច្នេះ តើពួកអ្នកមានការភ្ញាក់ផ្អើលចំពោះការដែលទ្រង់បញ្ជូន(តែងតាំង)បុរសម្នាក់(ធ្វើជាអ្នកនាំសារ)ដែលចេញមកពីជាតិសាសន៍របស់ពួកអ្នកនោះយ៉ាងដូចម្ដេច? ហើយទ្រង់តែមួយគត់ដែលបានកំណត់ព្រេងវាសនានៅក្នុងការគ្រប់គ្រងរបស់ទ្រង់ដ៏ទូលំទូលាយ។ ហើយគ្មាននរណាម្នាក់អាចធ្វើអន្តរាគមន៍ចំពោះអ្វីមួយនៅចំពោះមុខទ្រង់បានឡើយ លើកលែងតែបន្ទាប់ពីទ្រង់បានអនុញ្ញាត និងយល់ព្រមឲ្យអន្តរាគមន៍ប៉ុណ្ណោះ។ អ្នកដែលមានលក្ខណៈសម្បត្តិទាំងអស់នេះហើយ គឺអល់ឡោះ ដែលជាម្ចាស់របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកមានភាពស្មោះសក្នុងការគោរពសក្ការៈចំពោះទ្រង់តែមួយគត់។ ដូច្នេះ តើពួកអ្នកមិនយកភស្តុតាង និងអំណះអំណាងទាំងឡាយដែលបញ្ជាក់ពីភាពជាម្ចាស់តែមួយគត់របស់ទ្រង់ទាំងអស់នេះមកធ្វើជាមេរៀនទេឬ? ពិតណាស់ ជនណាហើយដែលយកវាធ្វើជាមេរៀនតែបន្តិចនោះ គេប្រាកដជាបានដឹងដូច្នោះ ហើយមានជំនឿចំពោះទ្រង់មិនខាន។ info
التفاسير:
这业中每段经文的优越:
• إثبات نبوة النبي صلى الله عليه وسلم وأن إرساله أمر معقول لا عجب فيه .
• ទទួលស្គាល់ពីភាពជាព្យាការីរបស់ព្យាការីមូហាំម៉ាត់ ហើយពិតណាស់ ការបញ្ជូនគាត់មក គឺជារឿងដែលអាចទទួលយកបាន សមហេតផល ពុំមែនជារឿងដែលចម្លែកនោះទេ។ info

• خلق السماوات والأرض ومن فيهما، وتدبير الأمر، وتقدير الأزمان واختلاف الليل والنهار كلها آيات عظيمة دالة على ألوهية الله سبحانه.
• ការបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលមាននៅក្នុងវាទាំងពីរ ការរៀបចំកិច្ចការទាំងឡាយ(របស់អល់ឡោះ) ការកំណត់ពេលវេលា និងការផ្លាស់ប្តូរគ្នារវាងពេលយប់និងពេលថ្ងៃ ទាំងអស់នេះគឺជាភស្តុតាងដ៏ធំធេងដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះជាម្ចាស់ដែលគេត្រូវគោរពសក្ការៈ។ info

• الشفاعة يوم القيامة لا تكون إلا لمن أذن له الله، ورضي قوله وفعله.
• ការជួយអន្តរាគមន៍នៅថ្ងៃបរលោក គឺមិនអាចទៅរួចនោះទេ លើកលែងតែចំពោះជនណាដែលត្រូវបានអល់ឡោះអនុញ្ញាត ហើយទ្រង់ពេញចិត្តពាក្យសម្ដីនិងទង្វើរបស់គេប៉ុណ្ណោះ។ info

• تقدير الله عز وجل لحركة الشمس ولمنازل القمر يساعد على ضبط التاريخ والأيام والسنين.
• ការកំណត់របស់អល់ឡោចំពោះចលនារបស់ព្រះអាទិត្យ និងវដ្តនៃព្រះចន្ទ គឺជាជំនួយជួយដល់ការកំណត់កាលបរិច្ឆេទ ថ្ងៃ ខែ ឆ្នាំ។ info