《古兰经》译解 - 高棉语翻译 - 伊斯兰教社会发展协会

អាល់វ៉ាគីអះ

external-link copy
1 : 56

إِذَا وَقَعَتِ ٱلۡوَاقِعَةُ

នៅពេលដែលព្រឹត្ដិការណ៍ថ្ងៃបរលោកបានកើតឡើង។ info
التفاسير:

external-link copy
2 : 56

لَيۡسَ لِوَقۡعَتِهَا كَاذِبَةٌ

គ្មានអ្នកណាម្នាក់អាចបដិសេធនឹងព្រឹត្ដិការណ៍របស់វាបានឡើយ។ info
التفاسير:

external-link copy
3 : 56

خَافِضَةٞ رَّافِعَةٌ

ព្រឹត្ដិការណ៍នោះនឹងទម្លាក់អ្នកខ្លះ(ទៅក្នុងនរក) និងលើក កំពស់អ្នកខ្លះ(នៅក្នុងឋានសួគ៌)។ info
التفاسير:

external-link copy
4 : 56

إِذَا رُجَّتِ ٱلۡأَرۡضُ رَجّٗا

នៅពេលដែលផែនដីត្រូវគេធ្វើឱ្យរញ្ជួយយ៉ាងខ្លាំង។ info
التفاسير:

external-link copy
5 : 56

وَبُسَّتِ ٱلۡجِبَالُ بَسّٗا

ហើយបណ្ដាភ្នំត្រូវបានគេបំបែកខេ្ទចខ្ទី។ info
التفاسير:

external-link copy
6 : 56

فَكَانَتۡ هَبَآءٗ مُّنۢبَثّٗا

ហើយវាបានក្លាយជាធូលីដែលរសាត់តាមខ្យល់។ info
التفاسير:

external-link copy
7 : 56

وَكُنتُمۡ أَزۡوَٰجٗا ثَلَٰثَةٗ

ហើយពួកអ្នកនឹងក្លាយទៅជាបីក្រុម។ info
التفاسير:

external-link copy
8 : 56

فَأَصۡحَٰبُ ٱلۡمَيۡمَنَةِ مَآ أَصۡحَٰبُ ٱلۡمَيۡمَنَةِ

គឺក្រុម(ដែលទទួលបញ្ជីដោយ)ដៃស្ដាំ។ សំណាងអ្វីម្លេះ ចំពោះក្រុមដៃស្ដាំនោះ.(ពួកគេនឹងចូលឋានសួគ៌)។ info
التفاسير:

external-link copy
9 : 56

وَأَصۡحَٰبُ ٱلۡمَشۡـَٔمَةِ مَآ أَصۡحَٰبُ ٱلۡمَشۡـَٔمَةِ

និងក្រុម(ដែលទទួលបញ្ជីដោយ)ដៃឆេ្វង។ អភ័ព្វអ្វីម្លេះចំពោះក្រុមដៃឆេ្វងនោះ.(ពួកគេនឹងចូលឋាននរក)។ info
التفاسير:

external-link copy
10 : 56

وَٱلسَّٰبِقُونَ ٱلسَّٰبِقُونَ

ហើយនិងក្រុមដែលនាំមុខគេ(ក្នុងការសាងអំពើល្អនៅ ក្នុងលោកិយ) ក្រុមនោះហើយនឹងនាំមុខគេ(ចូលឋានសួគ៌នៅ ថ្ងៃបរលោក)។ info
التفاسير:

external-link copy
11 : 56

أُوْلَٰٓئِكَ ٱلۡمُقَرَّبُونَ

អ្នកទាំងនោះហើយជាអ្នកដែលនៅជិតនឹងអល់ឡោះ បំផុត។ info
التفاسير:

external-link copy
12 : 56

فِي جَنَّٰتِ ٱلنَّعِيمِ

គឺនៅក្នុងឋានសួគ៌ណាអ៊ីម។ info
التفاسير:

external-link copy
13 : 56

ثُلَّةٞ مِّنَ ٱلۡأَوَّلِينَ

ពួកគេភាគច្រើនជាអ្នកជំនាន់មុន។ info
التفاسير:

external-link copy
14 : 56

وَقَلِيلٞ مِّنَ ٱلۡأٓخِرِينَ

ហើយពួកគេភាគតិចជាអ្នកជំនាន់ក្រោយ។ info
التفاسير:

external-link copy
15 : 56

عَلَىٰ سُرُرٖ مَّوۡضُونَةٖ

(ពួកគេ)នៅលើគ្រែ ដែលធ្វើអំពីមាស និងត្បូងពេជ្រ ដ៏មានតម្លៃ។ info
التفاسير:

external-link copy
16 : 56

مُّتَّكِـِٔينَ عَلَيۡهَا مُتَقَٰبِلِينَ

ដោយពួកគេអង្គុយផ្អែកបែរមុខទល់គ្នានៅលើគ្រែនោះ។ info
التفاسير:

external-link copy
17 : 56

يَطُوفُ عَلَيۡهِمۡ وِلۡدَٰنٞ مُّخَلَّدُونَ

ហើយកេ្មងៗដែលនៅវ័យកេ្មងជាអមតៈដើរជុំវិញ (សម្រាប់បម្រើ)ពួកគេ។ info
التفاسير:

external-link copy
18 : 56

بِأَكۡوَابٖ وَأَبَارِيقَ وَكَأۡسٖ مِّن مَّعِينٖ

ជាមួយនឹងពែង និងកំសៀវ ហើយនិងកែវស្រាមកពីទនេ្ល ស្រាដែលហូរ(នៅក្នុងឋានសួគ៌)។ info
التفاسير:

external-link copy
19 : 56

لَّا يُصَدَّعُونَ عَنۡهَا وَلَا يُنزِفُونَ

ដោយពួកគេគ្មានអាការឈឺក្បាល ហើយក៏មិនបាត់បង់ ស្មារតីដោយសារស្រានោះដែរ។ info
التفاسير:

external-link copy
20 : 56

وَفَٰكِهَةٖ مِّمَّا يَتَخَيَّرُونَ

និងផ្លែឈើជាច្រើនតាមដែលពួកគេអាចជ្រើសរើស។ info
التفاسير:

external-link copy
21 : 56

وَلَحۡمِ طَيۡرٖ مِّمَّا يَشۡتَهُونَ

និងសាច់បក្សីជាច្រើនតាមតែអ្វីដែលពួកគេត្រូវការ ។ info
التفاسير:

external-link copy
22 : 56

وَحُورٌ عِينٞ

ហើយនិងស្រីទេពអប្សរដោយមានភ្នែកស្រស់ស្អាត។ info
التفاسير:

external-link copy
23 : 56

كَأَمۡثَٰلِ ٱللُّؤۡلُوِٕ ٱلۡمَكۡنُونِ

ប្រៀបបានដូចជាគជ់ខ្យងដែលគេថែរក្សាទុកយ៉ាងល្អ។ info
التفاسير:

external-link copy
24 : 56

جَزَآءَۢ بِمَا كَانُواْ يَعۡمَلُونَ

ទាំងនេះគឺជាការតបស្នងចំពោះអ្វីដែលពួកគេធ្លាប់បាន សាង។ info
التفاسير:

external-link copy
25 : 56

لَا يَسۡمَعُونَ فِيهَا لَغۡوٗا وَلَا تَأۡثِيمًا

នៅក្នុងវា(ឋានសួគ៌) ពួកគេមិនឮពាក្យសំដីដែលឥត ប្រយោជន៍ឡើយ ហើយក៏មិនឮពាក្យសំដីដែលនាំឱ្យមានបាបកម្ម ដែរ។ info
التفاسير:

external-link copy
26 : 56

إِلَّا قِيلٗا سَلَٰمٗا سَلَٰمٗا

មានតែពាក្យជូនពរគ្នា ឪសិរីសួស្ដី សិរីសួស្ដី ឱ តែប៉ុណ្ណោះ។ info
التفاسير:

external-link copy
27 : 56

وَأَصۡحَٰبُ ٱلۡيَمِينِ مَآ أَصۡحَٰبُ ٱلۡيَمِينِ

ហើយក្រុម(ដែលទទួលបញ្ជីដោយ)ដៃស្ដាំ។ សំណាងអ្វីម្លេះចំពោះក្រុមដៃស្ដាំនោះ.(ពួកគេនឹងចូលឋានសួគ៌)។ info
التفاسير:

external-link copy
28 : 56

فِي سِدۡرٖ مَّخۡضُودٖ

ពួកគេនៅរវាងដើមពុទ្រាដែលគ្មានបន្លា។ info
التفاسير:

external-link copy
29 : 56

وَطَلۡحٖ مَّنضُودٖ

និងដើមចេកដែលមានផ្លែត្រួតលើគ្នា។ info
التفاسير:

external-link copy
30 : 56

وَظِلّٖ مَّمۡدُودٖ

និងក្រោមម្លប់ដែលអមតៈ។ info
التفاسير:

external-link copy
31 : 56

وَمَآءٖ مَّسۡكُوبٖ

និងទឹកដែលហូរឥតឈប់ឈរ។ info
التفاسير:

external-link copy
32 : 56

وَفَٰكِهَةٖ كَثِيرَةٖ

និងផ្លែឈើយ៉ាងច្រើន។ info
التفاسير:

external-link copy
33 : 56

لَّا مَقۡطُوعَةٖ وَلَا مَمۡنُوعَةٖ

ដែលមិនចេះអស់ ហើយក៏គ្មានការហាមឃាត់(ពីការ ទទួលទានផ្លែឈើនោះ)ដែរ។ info
التفاسير:

external-link copy
34 : 56

وَفُرُشٖ مَّرۡفُوعَةٍ

និងពូកជាច្រើនដែលខ្ពស់នៅលើគ្រែ។ info
التفاسير:

external-link copy
35 : 56

إِنَّآ أَنشَأۡنَٰهُنَّ إِنشَآءٗ

ពិតប្រាកដណាស់ យើងបានបង្កើតពួកនាង(ស្រីក្នុងឋានសួគ៌)នូវការបង្កើតមួយ(ខុសពីការបង្កើតនៅក្នុងលោកិយ)។ info
التفاسير:

external-link copy
36 : 56

فَجَعَلۡنَٰهُنَّ أَبۡكَارًا

ហើយយើងបានធ្វើឱ្យពួកនាងនៅក្រមុំព្រហ្មចារីរហូត។ info
التفاسير:

external-link copy
37 : 56

عُرُبًا أَتۡرَابٗا

ដែលស្រឡាញ់តែស្វាមីរបស់ពួកនាងប៉ុណ្ណោះ និងមាន អាយុស្មើៗគ្នា។ info
التفاسير:

external-link copy
38 : 56

لِّأَصۡحَٰبِ ٱلۡيَمِينِ

(យើងបានបង្កើតពួកនាង) គឺសម្រាប់តែក្រុម(ដែល ទទួលបញ្ជីដោយ)ដៃស្ដាំ។ info
التفاسير:

external-link copy
39 : 56

ثُلَّةٞ مِّنَ ٱلۡأَوَّلِينَ

ពួកគេភាគច្រើនជាអ្នកជំនាន់មុន។ info
التفاسير:

external-link copy
40 : 56

وَثُلَّةٞ مِّنَ ٱلۡأٓخِرِينَ

ហើយពួកគេភាគច្រើនជាអ្នកជំនាន់ក្រោយ។ info
التفاسير:

external-link copy
41 : 56

وَأَصۡحَٰبُ ٱلشِّمَالِ مَآ أَصۡحَٰبُ ٱلشِّمَالِ

ហើយក្រុម(ដែលទទួលបញ្ជីដោយ)ដៃឆេ្វង។ អភ័ឰ អ្វីម្លេះចំពោះក្រុមដៃឆេ្វងនោះ.(ពួកគេនឹងចូលឋាននរក)។ info
التفاسير:

external-link copy
42 : 56

فِي سَمُومٖ وَحَمِيمٖ

គឺស្ថិតនៅក្នុងចំហាយនៃភ្លើងនរកនិងទឹកពុះដ៏សែនក្ដៅ។ info
التفاسير:

external-link copy
43 : 56

وَظِلّٖ مِّن يَحۡمُومٖ

និងម្លប់អំពីផ្សែងភ្លើងនរកដ៏ខ្មៅងងឹត។ info
التفاسير:

external-link copy
44 : 56

لَّا بَارِدٖ وَلَا كَرِيمٍ

ដែលមិនត្រជាក់ ហើយក៏មិនសុខស្រួលដែរ។ info
التفاسير:

external-link copy
45 : 56

إِنَّهُمۡ كَانُواْ قَبۡلَ ذَٰلِكَ مُتۡرَفِينَ

ពិតប្រាកដណាស់ ពួកគេកាលពីមុននោះធ្លាប់ជាអ្នកដែល មានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ។ info
التفاسير:

external-link copy
46 : 56

وَكَانُواْ يُصِرُّونَ عَلَى ٱلۡحِنثِ ٱلۡعَظِيمِ

ហើយពួកគេធ្លាប់បានប្រព្រឹត្ដអំពើបាបដ៏ធំធេង(អំពើ ស្ហ៊ីរិក)ជានិច្ច។ info
التفاسير:

external-link copy
47 : 56

وَكَانُواْ يَقُولُونَ أَئِذَا مِتۡنَا وَكُنَّا تُرَابٗا وَعِظَٰمًا أَءِنَّا لَمَبۡعُوثُونَ

ហើយពួកគេធ្លាប់និយាយថាៈ តើនៅពេលដែលពួកយើង ស្លាប់ ហើយពួកយើងបានក្លាយទៅជាដី និងឆ្អឹងហើយនោះ ពួក យើងពិតជាត្រូវគេធ្វើឱ្យរស់ចេញពីផ្នូរឡើងវិញមែនឬ? info
التفاسير:

external-link copy
48 : 56

أَوَءَابَآؤُنَا ٱلۡأَوَّلُونَ

តើថែមទាំងជីដូនជីតារបស់យើងកាលពីមុនដែរឬ? info
التفاسير:

external-link copy
49 : 56

قُلۡ إِنَّ ٱلۡأَوَّلِينَ وَٱلۡأٓخِرِينَ

ចូរអ្នក(មូហាំម៉ាត់)តបថាៈ ពិតប្រាកដណាស់ គឺទាំងអ្នក ជំនាន់មុន និងអ្នកជំនាន់ក្រោយ។ info
التفاسير:

external-link copy
50 : 56

لَمَجۡمُوعُونَ إِلَىٰ مِيقَٰتِ يَوۡمٖ مَّعۡلُومٖ

នឹងត្រូវគេប្រមូលផ្ដុំទាំងអស់នៅពេលមួយនៃថ្ងៃដែលគេ បានកំណត់យ៉ាងច្បាស់(ថ្ងៃបរលោក)។ info
التفاسير:

external-link copy
51 : 56

ثُمَّ إِنَّكُمۡ أَيُّهَا ٱلضَّآلُّونَ ٱلۡمُكَذِّبُونَ

ក្រោយមក ពិតប្រាកដណាស់ពួកអ្នក ឱពួកវងេ្វង. ពួក ដែលបដិសេធ(នឹងថ្ងៃបរលោក)។ info
التفاسير:

external-link copy
52 : 56

لَأٓكِلُونَ مِن شَجَرٖ مِّن زَقُّومٖ

ពួកអ្នកនឹងស៊ីនូវដើមហ្សឹកគូម។ info
التفاسير:

external-link copy
53 : 56

فَمَالِـُٔونَ مِنۡهَا ٱلۡبُطُونَ

រហូតទាល់តែពេញពោះអំពីវា។ info
التفاسير:

external-link copy
54 : 56

فَشَٰرِبُونَ عَلَيۡهِ مِنَ ٱلۡحَمِيمِ

រួចមកពួកអ្នកនឹងផឹកទឹកពុះដ៏សែនក្ដៅ។ info
التفاسير:

external-link copy
55 : 56

فَشَٰرِبُونَ شُرۡبَ ٱلۡهِيمِ

ហើយពួកអ្នកផឹកដូចសត្វអូដ្ឋដែលសេ្រកឃ្លានបំផុត។ info
التفاسير:

external-link copy
56 : 56

هَٰذَا نُزُلُهُمۡ يَوۡمَ ٱلدِّينِ

នេះជាការស្វាគមន៍របស់ពួកគេនៅថ្ងៃជំនុំជំរះ។ info
التفاسير:

external-link copy
57 : 56

نَحۡنُ خَلَقۡنَٰكُمۡ فَلَوۡلَا تُصَدِّقُونَ

យើងជាអ្នកដែលបានបង្កើតពួកអ្នក ហេតុអ្វីបានជាពួក អ្នកមិនជឿ(ពីការរស់ឡើងវិញ)? info
التفاسير:

external-link copy
58 : 56

أَفَرَءَيۡتُم مَّا تُمۡنُونَ

ដូចេ្នះ ចូរពួកអ្នកប្រាប់យើងអំពីទឹកកាមដែលពួកអ្នក បាញ់ចូលទៅក្នុងស្បូនស្ដ្រីនោះមើល. info
التفاسير:

external-link copy
59 : 56

ءَأَنتُمۡ تَخۡلُقُونَهُۥٓ أَمۡ نَحۡنُ ٱلۡخَٰلِقُونَ

តើពួកអ្នកជាអ្នកបង្កើតវា(ឱ្យទៅជាមនុស្ស)ឬមួយយើង ជាអ្នកបង្កើត? info
التفاسير:

external-link copy
60 : 56

نَحۡنُ قَدَّرۡنَا بَيۡنَكُمُ ٱلۡمَوۡتَ وَمَا نَحۡنُ بِمَسۡبُوقِينَ

យើងបានកំណត់សេចកី្ដស្លាប់រវាងពួកអ្នក ហើយយើងមិន មែនជាអ្នកដែលគ្មានសមត្ថភាពនោះឡើយ។ info
التفاسير:

external-link copy
61 : 56

عَلَىٰٓ أَن نُّبَدِّلَ أَمۡثَٰلَكُمۡ وَنُنشِئَكُمۡ فِي مَا لَا تَعۡلَمُونَ

ចំពោះការជំនួស(អ្នកផេ្សង)ដូចពួកអ្នក និងបង្កើតពួកអ្នក (សាជាថ្មី)ក្នុងលក្ខណៈមួយផេ្សងទៀតដែលពួកអ្នកមិនដឹង។ info
التفاسير:

external-link copy
62 : 56

وَلَقَدۡ عَلِمۡتُمُ ٱلنَّشۡأَةَ ٱلۡأُولَىٰ فَلَوۡلَا تَذَكَّرُونَ

ហើយជាការពិតណាស់ ពួកអ្នកបានដឹងនូវការបង្កើត ដំបូង។ ដូចេ្នះ ហេតុអ្វីបានជាពួកអ្នកមិននឹកឃើញ? info
التفاسير:

external-link copy
63 : 56

أَفَرَءَيۡتُم مَّا تَحۡرُثُونَ

ដូចេ្នះ ចូរពួកអ្នកប្រាប់យើងមកនូវអ្វី(គ្រាប់ពូជ)ដែល ពួកអ្នកដាំនោះ info
التفاسير:

external-link copy
64 : 56

ءَأَنتُمۡ تَزۡرَعُونَهُۥٓ أَمۡ نَحۡنُ ٱلزَّٰرِعُونَ

តើពួកអ្នកជាអ្នកបណ្ដុះវា ឬមួយយើងជាអ្នកបណ្ដុះ? info
التفاسير:

external-link copy
65 : 56

لَوۡ نَشَآءُ لَجَعَلۡنَٰهُ حُطَٰمٗا فَظَلۡتُمۡ تَفَكَّهُونَ

ប្រសិនបើយើងមានចេតនា យើងពិតជានឹងធ្វើវាឱ្យក្លាយ ជាស្ងួតខេ្ទចខ្ទី។ ពេលនោះពួកអ្នកបានក្លាយជាងឿងឆ្ងល់។ info
التفاسير:

external-link copy
66 : 56

إِنَّا لَمُغۡرَمُونَ

(ដោយនិយាយថា) ពិតប្រាកដណាស់ ពួកយើងគឺនឹងត្រូវ ខាតបង់។ info
التفاسير:

external-link copy
67 : 56

بَلۡ نَحۡنُ مَحۡرُومُونَ

ផ្ទុយទៅវិញ ពួកយើងមិនត្រូវបានគេផ្ដល់(លាភសក្ការៈ) ឡើយ។ info
التفاسير:

external-link copy
68 : 56

أَفَرَءَيۡتُمُ ٱلۡمَآءَ ٱلَّذِي تَشۡرَبُونَ

ដូចេ្នះ ចូរពួកអ្នកប្រាប់យើងនូវទឹកដែលពួកអ្នកទទួលទាន នោះមក info
التفاسير:

external-link copy
69 : 56

ءَأَنتُمۡ أَنزَلۡتُمُوهُ مِنَ ٱلۡمُزۡنِ أَمۡ نَحۡنُ ٱلۡمُنزِلُونَ

តើពួកអ្នកបានបញ្ចុះវាពីពពក ឬមួយយើងជាអ្នកបញ្ចុះ? info
التفاسير:

external-link copy
70 : 56

لَوۡ نَشَآءُ جَعَلۡنَٰهُ أُجَاجٗا فَلَوۡلَا تَشۡكُرُونَ

ប្រសិនបើយើងមានចេតនា យើងនឹងធ្វើវាឱ្យក្លាយទៅជា ប្រៃល្វីង។ ដូចេ្នះ ហេតុអ្វីបានជាពួកអ្នកមិនដឹងគុណ? info
التفاسير:

external-link copy
71 : 56

أَفَرَءَيۡتُمُ ٱلنَّارَ ٱلَّتِي تُورُونَ

តើពួកអ្នកមិនឃើញភ្លើងដែលពួកអ្នកបង្កាត់នោះទេឬ? info
التفاسير:

external-link copy
72 : 56

ءَأَنتُمۡ أَنشَأۡتُمۡ شَجَرَتَهَآ أَمۡ نَحۡنُ ٱلۡمُنشِـُٔونَ

តើពួកអ្នកបានបង្កើតដើមឈើ(ដើម្បីបង្កាត់)វា ឬមួយ យើងជាអ្នកបង្កើត? info
التفاسير:

external-link copy
73 : 56

نَحۡنُ جَعَلۡنَٰهَا تَذۡكِرَةٗ وَمَتَٰعٗا لِّلۡمُقۡوِينَ

យើងបានបង្កើតវាជាការរំលឹក(ដល់ពួកអ្នកចំពោះភ្លើងនរក) និងជាប្រយោជន៍សម្រាប់បណ្ដាអ្នកដែលធ្វើដំណើរ។ info
التفاسير:

external-link copy
74 : 56

فَسَبِّحۡ بِٱسۡمِ رَبِّكَ ٱلۡعَظِيمِ

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)លើកតម្កើងដោយរំលឹកនាម នៃម្ចាស់របស់អ្នកមហាឧត្ដុង្គឧត្ដម។ info
التفاسير:

external-link copy
75 : 56

۞ فَلَآ أُقۡسِمُ بِمَوَٰقِعِ ٱلنُّجُومِ

ហើយយើងស្បថនឹងកន្លែងគោចរនៃហ្វូងតារាទាំងអស់។ info
التفاسير:

external-link copy
76 : 56

وَإِنَّهُۥ لَقَسَمٞ لَّوۡ تَعۡلَمُونَ عَظِيمٌ

ហើយពិតប្រាកដណាស់ វាគឺជាការស្បថមួយដ៏ធំប្រសិន បើពួកអ្នកដឹង។ info
التفاسير:

external-link copy
77 : 56

إِنَّهُۥ لَقُرۡءَانٞ كَرِيمٞ

ពិតប្រាកដណាស់ វាគឺជាគម្ពីរគួរអានដ៏មហាថ្កុំថ្កើង។ info
التفاسير:

external-link copy
78 : 56

فِي كِتَٰبٖ مَّكۡنُونٖ

ដែលគេរក្សាទុកនៅក្នុងគម្ពីរ(ឡាវហុលម៉ះហ្វ៊ូស)។ info
التفاسير:

external-link copy
79 : 56

لَّا يَمَسُّهُۥٓ إِلَّا ٱلۡمُطَهَّرُونَ

គ្មានអ្នកណាម្នាក់ប៉ះពាល់វាបានឡើយ លើកលែងតែបណ្ដា អ្នកដែលជ្រះស្អាតប៉ុណ្ណោះ។ info
التفاسير:

external-link copy
80 : 56

تَنزِيلٞ مِّن رَّبِّ ٱلۡعَٰلَمِينَ

ការបញ្ចុះ(គម្ពីរគួរអាន)នេះមកពីម្ចាស់ដែលគ្រប់គ្រងនៃ ពិភពទាំងអស់។ info
التفاسير:

external-link copy
81 : 56

أَفَبِهَٰذَا ٱلۡحَدِيثِ أَنتُم مُّدۡهِنُونَ

ដូចេ្នះ តើពួកអ្នក(ពួកមូស្ហរីគីន)ហ៊ានបដិសេធនឹងគម្ពីរ គួរអាននេះឬ? info
التفاسير:

external-link copy
82 : 56

وَتَجۡعَلُونَ رِزۡقَكُمۡ أَنَّكُمۡ تُكَذِّبُونَ

ហើយពួកអ្នកបានយកលាភសក្ការៈរបស់ពួកអ្នក(ដែល អល់ឡោះប្រទានឱ្យ)ធ្វើជាការប្រឆាំងឬ? info
التفاسير:

external-link copy
83 : 56

فَلَوۡلَآ إِذَا بَلَغَتِ ٱلۡحُلۡقُومَ

ហេតុអ្វីបានជាពួកអ្នកមិន(ធ្វើឱ្យជីវិតត្រឡប់មកវិញ) នៅពេលដែលវាបានចេញមកដល់បំពង់ក info
التفاسير:

external-link copy
84 : 56

وَأَنتُمۡ حِينَئِذٖ تَنظُرُونَ

ខណៈដែលពួកអ្នកកំពុងសម្លឹងមើលនោះ? info
التفاسير:

external-link copy
85 : 56

وَنَحۡنُ أَقۡرَبُ إِلَيۡهِ مِنكُمۡ وَلَٰكِن لَّا تُبۡصِرُونَ

ដោយម៉ាឡាអ៊ីកាត់របស់យើងនៅជិតគេជាងពួកអ្នកទៅ ទៀត ក៏ប៉ុន្ដែពួកអ្នកមើលមិនឃើញឡើយ។ info
التفاسير:

external-link copy
86 : 56

فَلَوۡلَآ إِن كُنتُمۡ غَيۡرَ مَدِينِينَ

ដូចេ្នះ ប្រសិនបើពួកអ្នកធ្លាប់គិតថា គ្មានការជំនុំជំរះទេ នោះ ហេតុអ្វីបានជា info
التفاسير:

external-link copy
87 : 56

تَرۡجِعُونَهَآ إِن كُنتُمۡ صَٰدِقِينَ

ពួកអ្នកមិនធ្វើឱ្យវាចូលទៅក្នុងខ្លួនវិញ ប្រសិនបើពួកអ្នក ជាអ្នកដែលនិយាយពិតនោះ ? info
التفاسير:

external-link copy
88 : 56

فَأَمَّآ إِن كَانَ مِنَ ٱلۡمُقَرَّبِينَ

ហើយប្រសិនបើអ្នកដែលស្លាប់នោះជិតនឹងអល់ឡោះ info
التفاسير:

external-link copy
89 : 56

فَرَوۡحٞ وَرَيۡحَانٞ وَجَنَّتُ نَعِيمٖ

ក្ដីមេត្ដាករុណា និងលាភសក្ការៈដ៏ល្អប្រពៃ ហើយនិង ឋានសួគ៌ណាអ៊ីម(គឺសម្រាប់ពួកគេ)។ info
التفاسير:

external-link copy
90 : 56

وَأَمَّآ إِن كَانَ مِنۡ أَصۡحَٰبِ ٱلۡيَمِينِ

ហើយប្រសិនបើគេ(អ្នកដែលស្លាប់)ស្ថិតក្នុងចំណោមក្រុម (ដែលទទួលបញ្ជីដោយ)ដៃស្ដាំវិញ។ info
التفاسير:

external-link copy
91 : 56

فَسَلَٰمٞ لَّكَ مِنۡ أَصۡحَٰبِ ٱلۡيَمِينِ

(មានគេនិយាយទៅកាន់អ្នកនោះថា) សូមសុខសន្ដិភាព កើតមានចំពោះអ្នក ដែលស្ថិតក្នុងចំណោមក្រុម(ដែលទទួលបញ្ជីដោយ)ដៃស្ដាំ។ info
التفاسير:

external-link copy
92 : 56

وَأَمَّآ إِن كَانَ مِنَ ٱلۡمُكَذِّبِينَ ٱلضَّآلِّينَ

តែប្រសិនបើគេស្ថិតក្នុងចំណោមពួកដែលបដិសេធដែល វងេ្វងវិញនោះ info
التفاسير:

external-link copy
93 : 56

فَنُزُلٞ مِّنۡ حَمِيمٖ

ការស្វាគមន៍(ចំពោះគេ)គឺទឹកពុះដ៏ក្ដៅបំផុត។ info
التفاسير:

external-link copy
94 : 56

وَتَصۡلِيَةُ جَحِيمٍ

ហើយត្រូវគេដុតក្នុងភ្លើងនរកជើហ៊ីម។ info
التفاسير:

external-link copy
95 : 56

إِنَّ هَٰذَا لَهُوَ حَقُّ ٱلۡيَقِينِ

ពិតប្រាកដណាស់ នេះគឺជារឿងពិតយ៉ាងជាក់ច្បាស់។ info
التفاسير:

external-link copy
96 : 56

فَسَبِّحۡ بِٱسۡمِ رَبِّكَ ٱلۡعَظِيمِ

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)លើកតម្កើងដោយរំលឹកនាម នៃម្ចាស់របស់អ្នកដ៏មហាឧត្ដុង្គឧត្ដម។ info
التفاسير: