《古兰经》译解 - 高棉语翻译 - 伊斯兰教社会发展协会

页码:close

external-link copy
4 : 35

وَإِن يُكَذِّبُوكَ فَقَدۡ كُذِّبَتۡ رُسُلٞ مِّن قَبۡلِكَۚ وَإِلَى ٱللَّهِ تُرۡجَعُ ٱلۡأُمُورُ

ហើយប្រសិនបើពួកគេ(ពួកមូស្ហរីគីន)បដិសេធនឹងអ្នក (មូហាំម៉ាត់) ជាការពិតណាស់បណ្ដាអ្នកនាំសារមុនអ្នកក៏ត្រូវបាន គេបដិសេធដែរ។ ហើយកិច្ចការទាំងអស់នឹងវិលត្រឡប់ទៅកាន់ អល់ឡោះវិញ។ info
التفاسير:

external-link copy
5 : 35

يَٰٓأَيُّهَا ٱلنَّاسُ إِنَّ وَعۡدَ ٱللَّهِ حَقّٞۖ فَلَا تَغُرَّنَّكُمُ ٱلۡحَيَوٰةُ ٱلدُّنۡيَا وَلَا يَغُرَّنَّكُم بِٱللَّهِ ٱلۡغَرُورُ

ឱមនុស្សលោក. ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ គឺជាការពិត។ ដូចេ្នះ ចូរកុំឱ្យជីវិតលោកិយបោកបញ្ឆោតពួកអ្នកឱ្យ សោះ។ ហើយកុំឱ្យពួកបោកប្រាស់(ស្ហៃតន ជិន និងមនុស្ស)បោក បញ្ឆោតពួកអ្នកប្រឆាំងនឹងអល់ឡោះឱ្យសោះ។ info
التفاسير:

external-link copy
6 : 35

إِنَّ ٱلشَّيۡطَٰنَ لَكُمۡ عَدُوّٞ فَٱتَّخِذُوهُ عَدُوًّاۚ إِنَّمَا يَدۡعُواْ حِزۡبَهُۥ لِيَكُونُواْ مِنۡ أَصۡحَٰبِ ٱلسَّعِيرِ

ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវរបស់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកចាត់ទុកវាជាសត្រូវចុះ។ តាមពិតវាគ្រាន់តែអំពាវនាវ បក្សពួករបស់វាឱ្យសិ្ថតក្នុងចំណោមពួកដែលចូលនរកដែលឆេះ សន្ធោសន្ធៅប៉ុណ្ណោះ។ info
التفاسير:

external-link copy
7 : 35

ٱلَّذِينَ كَفَرُواْ لَهُمۡ عَذَابٞ شَدِيدٞۖ وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَهُم مَّغۡفِرَةٞ وَأَجۡرٞ كَبِيرٌ

ពួកដែលប្រឆាំងនឹងទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងរ។ រីឯបណ្ដា អ្នកដែលមានជំនឿ និងបានសាងអំពើល្អវិញ ពួកគេនឹងទទួលបាន ការអភ័យទោសនិងផលបុណ្យដ៏ធំធេង។ info
التفاسير:

external-link copy
8 : 35

أَفَمَن زُيِّنَ لَهُۥ سُوٓءُ عَمَلِهِۦ فَرَءَاهُ حَسَنٗاۖ فَإِنَّ ٱللَّهَ يُضِلُّ مَن يَشَآءُ وَيَهۡدِي مَن يَشَآءُۖ فَلَا تَذۡهَبۡ نَفۡسُكَ عَلَيۡهِمۡ حَسَرَٰتٍۚ إِنَّ ٱللَّهَ عَلِيمُۢ بِمَا يَصۡنَعُونَ

ហើយតើអ្នកដែលត្រូវបានស្ហៃតនតុបតែងលំអសម្រាប់គេ នូវអំពើអាក្រក់របស់គេ ហើយគេយល់ឃើញថា វាជាប្រការល្អ (ដូចអ្នកដែលអល់ឡោះចង្អុលបង្ហាញ)ឬ? ហើយពិតប្រាកដណាស់ អល់ឡោះធ្វើឱ្យវងេ្វងចំពោះអ្នកណាដែលទ្រង់មានចេតនា ហើយ ទ្រង់ក៏ចង្អុលបង្ហាញចំពោះអ្នកណាដែលទ្រង់មានចេតនាដែរ។ ដូចេ្នះ ចូរអ្នកកុំបំផ្លាញខ្លួនឯងដោយសារភាពទុក្ខព្រួយចំពោះពួកគេ ឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីដែលពួកគេ ប្រព្រឹត្ដ។ info
التفاسير:

external-link copy
9 : 35

وَٱللَّهُ ٱلَّذِيٓ أَرۡسَلَ ٱلرِّيَٰحَ فَتُثِيرُ سَحَابٗا فَسُقۡنَٰهُ إِلَىٰ بَلَدٖ مَّيِّتٖ فَأَحۡيَيۡنَا بِهِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَاۚ كَذَٰلِكَ ٱلنُّشُورُ

ហើយអល់ឡោះជាអ្នកដែលបញ្ជូនខ្យល់ រួចទ្រង់ធ្វើឱ្យពពក រសាត់។ ហើយយើងបានស្រោចស្រពវា(ទឹកភ្លៀង)ទៅលើស្រុក ទេសដែលស្លាប់(ដីគ្មានជីជាតិ) បន្ទាប់មកយើងបានធ្វើឱ្យដីនោះ រស់ឡើងវិញ(មានជីជាតិ)តាមរយៈវាក្រោយពីវាស្លាប់។ ការធ្វើ ឱ្យរស់ឡើងវិញ(ចេញពីផ្នូរ)ក៏ដូច្នោះដែរ។ info
التفاسير:

external-link copy
10 : 35

مَن كَانَ يُرِيدُ ٱلۡعِزَّةَ فَلِلَّهِ ٱلۡعِزَّةُ جَمِيعًاۚ إِلَيۡهِ يَصۡعَدُ ٱلۡكَلِمُ ٱلطَّيِّبُ وَٱلۡعَمَلُ ٱلصَّٰلِحُ يَرۡفَعُهُۥۚ وَٱلَّذِينَ يَمۡكُرُونَ ٱلسَّيِّـَٔاتِ لَهُمۡ عَذَابٞ شَدِيدٞۖ وَمَكۡرُ أُوْلَٰٓئِكَ هُوَ يَبُورُ

អ្នកណាហើយដែលចង់បានភាពថ្កុំថ្កើង គឺភាពថ្កុំថ្កើង ទាំងអស់នោះជាកម្មសិទ្ធិរបស់អល់ឡោះ។ ពាក្យសំដីដែលល្អនឹង ឡើងទៅកាន់ទ្រង់ ហើយអំពើល្អលើកតម្កើងវា(សំដីល្អ)។ រីឯពួក ដែលប្រព្រឹត្ដអំពើអាក្រក់ទាំងឡាយវិញ ពួកគេនឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរ។ ហើយទង្វើអាក្រក់របស់ពួកទាំងនោះនឹងវិនាស។ info
التفاسير:

external-link copy
11 : 35

وَٱللَّهُ خَلَقَكُم مِّن تُرَابٖ ثُمَّ مِن نُّطۡفَةٖ ثُمَّ جَعَلَكُمۡ أَزۡوَٰجٗاۚ وَمَا تَحۡمِلُ مِنۡ أُنثَىٰ وَلَا تَضَعُ إِلَّا بِعِلۡمِهِۦۚ وَمَا يُعَمَّرُ مِن مُّعَمَّرٖ وَلَا يُنقَصُ مِنۡ عُمُرِهِۦٓ إِلَّا فِي كِتَٰبٍۚ إِنَّ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٞ

ហើយអល់ឡោះបានបង្កើតពួកអ្នកអំពីដី(គឺអាដាំ) បន្ទាប់ មកពីទឹកកាម(មនុស្សគ្រប់រូប) ក្រោយមកទ្រង់បានបង្កើតពួកអ្នក ជាគូៗ។ ហើយគ្មានស្ដ្រីណាដែលពពោះ និងគ្មានស្ដ្រីណាដែល ប្រសូត្របុត្រក្រៅពីស្ថិតក្រោមការដឹងរបស់ទ្រង់ឡើយ។ ហើយ អ្នកដែលមានអាយុវែងគ្មានអ្នកណាពន្យារនិងកាត់បន្ថយអាយុរបស់ គេបានឡើយ លើកលែងតែមាននៅក្នុងសៀវភៅកំណត់ត្រា(ឡាវ-ហុលម៉ះហ៊្វូស)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ រឿងនោះគឺងាយស្រួល បំផុតសម្រាប់អល់ឡោះ។ info
التفاسير: