《古兰经》译解 - 高棉语翻译 - 伊斯兰教社会发展协会

页码:close

external-link copy
64 : 12

قَالَ هَلۡ ءَامَنُكُمۡ عَلَيۡهِ إِلَّا كَمَآ أَمِنتُكُمۡ عَلَىٰٓ أَخِيهِ مِن قَبۡلُ فَٱللَّهُ خَيۡرٌ حَٰفِظٗاۖ وَهُوَ أَرۡحَمُ ٱلرَّٰحِمِينَ

គាត់(យ៉ាក់កូប)បានតបថាៈ តើឱ្យយើងទុកចិត្ដពួកឯង ចំពោះគេ(ពុនយ៉ាមីន)ដូចដែលយើងបានទុកចិត្ដពួកឯងចំពោះបង របស់គេ(យូសុហ្វ)ពីមុនឬ? ប៉ុន្ដែអល់ឡោះជាអ្នកថែរក្សាដ៏ប្រសើរ បំផុត។ ហើយទ្រង់ជាអ្នកអាណិតស្រឡាញ់ជាងគេបំផុត។ info
التفاسير:

external-link copy
65 : 12

وَلَمَّا فَتَحُواْ مَتَٰعَهُمۡ وَجَدُواْ بِضَٰعَتَهُمۡ رُدَّتۡ إِلَيۡهِمۡۖ قَالُواْ يَٰٓأَبَانَا مَا نَبۡغِيۖ هَٰذِهِۦ بِضَٰعَتُنَا رُدَّتۡ إِلَيۡنَاۖ وَنَمِيرُ أَهۡلَنَا وَنَحۡفَظُ أَخَانَا وَنَزۡدَادُ كَيۡلَ بَعِيرٖۖ ذَٰلِكَ كَيۡلٞ يَسِيرٞ

ហើយនៅពេលដែលពួកគេបានបើកមើលទំនិញរបស់ពួក គេ ពួកគេក៏បានប្រទះឃើញលុយកាក់របស់ពួកគេដែលត្រូវបានគេ បង្វិលមកឱ្យពួកគេវិញ ពួកគេបាននិយាយថាៈ ឱឪពុករបស់ពួក យើង. តើពួកយើងចង់បានអ្វីទៀត? នេះជាលុយកាក់របស់ពួកយើង ដែលត្រូវបានគេបង្វិលមកឱ្យពួកយើងវិញ។ ហើយពួកយើងអាច ផ្គត់ផ្គង់ម្ហូបដល់គ្រួសាររបស់ពួកយើង និងអាចថែរក្សាបងប្អូនរបស់ ពួកយើង ហើយនិងអាចបន្ថែមការវាល់(ដោះដូរស្បៀង)មួយបន្ទុក សត្វអូដ្ឋទៀត។ នោះជាការវាល់(ដោះដូរស្បៀង)ដ៏ងាយស្រួល។ info
التفاسير:

external-link copy
66 : 12

قَالَ لَنۡ أُرۡسِلَهُۥ مَعَكُمۡ حَتَّىٰ تُؤۡتُونِ مَوۡثِقٗا مِّنَ ٱللَّهِ لَتَأۡتُنَّنِي بِهِۦٓ إِلَّآ أَن يُحَاطَ بِكُمۡۖ فَلَمَّآ ءَاتَوۡهُ مَوۡثِقَهُمۡ قَالَ ٱللَّهُ عَلَىٰ مَا نَقُولُ وَكِيلٞ

យ៉ាក់កូបបានពោលថាៈ យើងមិនអាចបញ្ជូនគេទៅជាមួយ ពួកអ្នកបានឡើយ លុះត្រាតែពួកអ្នកធ្វើកិច្ចសន្យាជាមួយយើង ដោយស្បថនឹងអល់ឡោះថាៈ ពួកអ្នកពិតជានឹងនាំគេត្រឡប់មកជួប យើងវិញ លើកលែងតែពួកអ្នកត្រូវឡោមព័ទ្ធ(ដោយពួកសត្រូវ) ប៉ុណ្ណោះ។ ហើយនៅពេលដែលពួកគេបានធ្វើកិច្ចសន្យាជាមួយគាត់ គាត់ក៏ពោលថាៈ អល់ឡោះជាអ្នកធ្វើសាក្សីចំពោះអ្វីដែលពួកយើង និយាយ។ info
التفاسير:

external-link copy
67 : 12

وَقَالَ يَٰبَنِيَّ لَا تَدۡخُلُواْ مِنۢ بَابٖ وَٰحِدٖ وَٱدۡخُلُواْ مِنۡ أَبۡوَٰبٖ مُّتَفَرِّقَةٖۖ وَمَآ أُغۡنِي عَنكُم مِّنَ ٱللَّهِ مِن شَيۡءٍۖ إِنِ ٱلۡحُكۡمُ إِلَّا لِلَّهِۖ عَلَيۡهِ تَوَكَّلۡتُۖ وَعَلَيۡهِ فَلۡيَتَوَكَّلِ ٱلۡمُتَوَكِّلُونَ

ហើយយ៉ាក់កូបបានពោលថាៈ ឱកូនទាំងឡាយរបស់ខ្ញុំ. ចូរពួកអ្នកកុំចូលតាមទ្វារតែមួយ តែពួកអ្នកត្រូវចូលតាមច្រកទ្វារ ផេ្សងៗគ្នា ហើយយើងមិនអាចជួយឱ្យពួកអ្នករួចផុតពីការកំណត់ របស់អល់ឡោះបានឡើយ សូម្បីតែបន្ដិចក៏ដោយ។ គ្មានទេការ កំណត់នោះ លើកលែងតែជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់។ ចំពោះទ្រង់ដែលខ្ញុំបានប្រគល់ការទុកចិត្ដ។ ហើយបណ្ដាអ្នកដែល ទុកចិត្ដត្រូវតែប្រគល់ការទុកចិត្ដចំពោះទ្រង់។ info
التفاسير:

external-link copy
68 : 12

وَلَمَّا دَخَلُواْ مِنۡ حَيۡثُ أَمَرَهُمۡ أَبُوهُم مَّا كَانَ يُغۡنِي عَنۡهُم مِّنَ ٱللَّهِ مِن شَيۡءٍ إِلَّا حَاجَةٗ فِي نَفۡسِ يَعۡقُوبَ قَضَىٰهَاۚ وَإِنَّهُۥ لَذُو عِلۡمٖ لِّمَا عَلَّمۡنَٰهُ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ

ហើយនៅពេលដែលពួកគេបានចូលដោយធ្វើតាមអ្វីដែល ឪពុករបស់ពួកគេបានណែនាំនោះ វាមិនអាចធ្វើឱ្យពួកគេរួចផុតពីការ កំណត់របស់អល់ឡោះបន្ដិចឡើយ តែនេះគ្រាន់តែជាតម្រូវការដែល មាននៅក្នុងចិត្ដរបស់យ៉ាក់កូបដែលចង់បំពេញវាប៉ុណ្ណោះ។ ហើយ ពិតប្រាកដណាស់ យ៉ាក់កូបមានចំណេះដឹងខ្ពស់ ដោយសារតែអ្វីដែល យើងបានបង្រៀនគេ ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនមិនដឹងឡើយ។ info
التفاسير:

external-link copy
69 : 12

وَلَمَّا دَخَلُواْ عَلَىٰ يُوسُفَ ءَاوَىٰٓ إِلَيۡهِ أَخَاهُۖ قَالَ إِنِّيٓ أَنَا۠ أَخُوكَ فَلَا تَبۡتَئِسۡ بِمَا كَانُواْ يَعۡمَلُونَ

ហើយនៅពេលដែលពួកគេបានចូលទៅដល់យូសុហ្វ គាត់ ក៏ទៅអោបប្អូនប្រុសរបស់គាត់ដោយពោលថាៈ តាមពិតខ្ញុំជាបង របស់អ្នក ហេតុនេះសូមអ្នកកុំព្រួយបារម្ភនូវអ្វីដែលពួកគេធ្លាប់បាន ប្រព្រឹត្ដឱ្យសោះ។ info
التفاسير: