Salin ng mga Kahulugan ng Marangal na Qur'an - Salin sa Wikang Khmer ng Sentro ng Rowad sa Pagsasalin

អាល់មុដដាស់សៀរ

external-link copy
1 : 74

يَٰٓأَيُّهَا ٱلۡمُدَّثِّرُ

ឱអ្នកដែលដណ្ដប់ភួយ(ព្យាការីមូហាំម៉ាត់)! info
التفاسير:

external-link copy
2 : 74

قُمۡ فَأَنذِرۡ

ចូរក្រោកឡើង រួចដាស់តឿនព្រមាន(មនុស្សលោក)។ info
التفاسير:

external-link copy
3 : 74

وَرَبَّكَ فَكَبِّرۡ

ហើយចំពោះព្រះជាម្ចាស់របស់អ្នក ចូរអ្នកលើកតម្កើង។ info
التفاسير:

external-link copy
4 : 74

وَثِيَابَكَ فَطَهِّرۡ

ហើយចំពោះសម្លៀកបំពាក់របស់អ្នក ចូរអ្នកសម្អាត។ info
التفاسير:

external-link copy
5 : 74

وَٱلرُّجۡزَ فَٱهۡجُرۡ

ហើយចំពោះរូបបដិមា ចូរអ្នកចៀសឱ្យឆ្ងាយ។ info
التفاسير:

external-link copy
6 : 74

وَلَا تَمۡنُن تَسۡتَكۡثِرُ

ហើយចូរកុំឲ្យអ្វីមួយដល់អ្នកដទៃដោយប្រាថ្នាចង់បានការតបស្នងច្រើនមកវិញឲ្យសោះ។ info
التفاسير:

external-link copy
7 : 74

وَلِرَبِّكَ فَٱصۡبِرۡ

ហើយចំពោះ(បទបញ្ជា)ព្រះជាម្ចាស់របស់អ្នក ចូរអ្នកអត់ធ្មត់។ info
التفاسير:

external-link copy
8 : 74

فَإِذَا نُقِرَ فِي ٱلنَّاقُورِ

នៅពេលដែលគេផ្លុំត្រែ(លើកទីពីរ) info
التفاسير:

external-link copy
9 : 74

فَذَٰلِكَ يَوۡمَئِذٖ يَوۡمٌ عَسِيرٌ

ថ្ងៃនោះហើយគឺជាថ្ងៃដែលលំបាកបំផុត info
التفاسير:

external-link copy
10 : 74

عَلَى ٱلۡكَٰفِرِينَ غَيۡرُ يَسِيرٖ

ចំពោះពួកគ្មានជំនឿ ដោយគ្មានភាពងាយស្រួលឡើយ។ info
التفاسير:

external-link copy
11 : 74

ذَرۡنِي وَمَنۡ خَلَقۡتُ وَحِيدٗا

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទុកយើង និងអ្នកដែលយើងបានបង្កើតគេមកតែឯង info
التفاسير:

external-link copy
12 : 74

وَجَعَلۡتُ لَهُۥ مَالٗا مَّمۡدُودٗا

ហើយយើងបានធ្វើឱ្យគេក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ info
التفاسير:

external-link copy
13 : 74

وَبَنِينَ شُهُودٗا

និងមានកូនច្រើនរស់នៅជុំគ្នា info
التفاسير:

external-link copy
14 : 74

وَمَهَّدتُّ لَهُۥ تَمۡهِيدٗا

ព្រមទាំងបានប្រទានដល់គេនូវជីវិតរស់នៅដែលស្រណុកសុខស្រួល។ info
التفاسير:

external-link copy
15 : 74

ثُمَّ يَطۡمَعُ أَنۡ أَزِيدَ

បន្ទាប់មក គេនៅតែមានភាពលោភលន់ចង់ឱ្យយើងបន្ថែម(ឱ្យគេ)ថែមទៀត។ info
التفاسير:

external-link copy
16 : 74

كَلَّآۖ إِنَّهُۥ كَانَ لِأٓيَٰتِنَا عَنِيدٗا

មិនដូច្នោះឡើយ! ពិតប្រាកដណាស់ គេគឺជាអ្នកដែលប្រឆាំងរឹងរូសចំពោះវាក្យខណ្ឌទាំងឡាយរបស់យើង។ info
التفاسير:

external-link copy
17 : 74

سَأُرۡهِقُهُۥ صَعُودًا

យើងនឹងដាក់ទណ្ឌកម្មលើគេកាន់តែខ្លាំង។ info
التفاسير:

external-link copy
18 : 74

إِنَّهُۥ فَكَّرَ وَقَدَّرَ

ជាការពិតណាស់ រូបគេបានរិះគិត និងបានរៀប(ពាក្យចោទប្រកាន់)។ info
التفاسير: