Salin ng mga Kahulugan ng Marangal na Qur'an - Salin sa Wikang Khmer ng Sentro ng Rowad sa Pagsasalin

មូហាំម៉ាត់

external-link copy
1 : 47

ٱلَّذِينَ كَفَرُواْ وَصَدُّواْ عَن سَبِيلِ ٱللَّهِ أَضَلَّ أَعۡمَٰلَهُمۡ

ពួកដែលគ្មានជំនឿ និងបានរារាំង(អ្នកដទៃ)ពីមាគ៌ារបស់អល់ឡោះនោះ ទ្រង់នឹងធ្វើឱ្យទង្វើ(កុសល)របស់ពួកគេក្លាយជាអសារបង់។ info
التفاسير:

external-link copy
2 : 47

وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ وَءَامَنُواْ بِمَا نُزِّلَ عَلَىٰ مُحَمَّدٖ وَهُوَ ٱلۡحَقُّ مِن رَّبِّهِمۡ كَفَّرَ عَنۡهُمۡ سَيِّـَٔاتِهِمۡ وَأَصۡلَحَ بَالَهُمۡ

រីឯបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ព្រមទាំងមានជំនឿចំពោះអ្វីដែលគេបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់ដែលវាជាការពិតមកពីព្រះជាម្ចាស់របស់ពួកគេនោះ ទ្រង់នឹងលុបលាងនូវអំពើអាក្រក់ទាំងឡាយរបស់ពួកគេ និងកែលម្អនូវកិច្ចការទាំងឡាយរបស់ពួកគេ។ info
التفاسير:

external-link copy
3 : 47

ذَٰلِكَ بِأَنَّ ٱلَّذِينَ كَفَرُواْ ٱتَّبَعُواْ ٱلۡبَٰطِلَ وَأَنَّ ٱلَّذِينَ ءَامَنُواْ ٱتَّبَعُواْ ٱلۡحَقَّ مِن رَّبِّهِمۡۚ كَذَٰلِكَ يَضۡرِبُ ٱللَّهُ لِلنَّاسِ أَمۡثَٰلَهُمۡ

នោះគឺដោយសារតែពួកដែលគ្មានជំនឿ គឺពួកគេដើរតាមប្រការខុសឆ្គង។ ចំណែកឯបណ្តាអ្នកដែលមានជំនឿវិញ គឺពួកគេដើរតាមប្រការត្រឹមត្រូវពីព្រះជាម្ចាស់របស់ពួកគេ។ ក៏ដូច្នោះដែរ អល់ឡោះទ្រង់បានលើកយកគំរូរបស់ពួកគេ(ធ្វើជាឧទាហរណ៍)សម្រាប់មនុស្សលោក។ info
التفاسير:

external-link copy
4 : 47

فَإِذَا لَقِيتُمُ ٱلَّذِينَ كَفَرُواْ فَضَرۡبَ ٱلرِّقَابِ حَتَّىٰٓ إِذَآ أَثۡخَنتُمُوهُمۡ فَشُدُّواْ ٱلۡوَثَاقَ فَإِمَّا مَنَّۢا بَعۡدُ وَإِمَّا فِدَآءً حَتَّىٰ تَضَعَ ٱلۡحَرۡبُ أَوۡزَارَهَاۚ ذَٰلِكَۖ وَلَوۡ يَشَآءُ ٱللَّهُ لَٱنتَصَرَ مِنۡهُمۡ وَلَٰكِن لِّيَبۡلُوَاْ بَعۡضَكُم بِبَعۡضٖۗ وَٱلَّذِينَ قُتِلُواْ فِي سَبِيلِ ٱللَّهِ فَلَن يُضِلَّ أَعۡمَٰلَهُمۡ

ហើយនៅពេលដែលពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)បានជួបនឹងពួកគ្មានជំនឿ(នៅក្នុងសមរភូមិ) ចូរពួកអ្នកវាយកញ្ចឹងក(របស់ពួកគេ) រហូតដល់ពួកអ្នកធ្វើឲ្យពួកគេទន់ខ្សោយ។ ពេលនោះ ចូរពួកអ្នកចាប់ពួកគេជាឈ្លើយសឹក។ ក្រោយមក (ពួកអ្នកអាច)ដោះលែងពួកគេដោយគ្មានសំណង ឬដោយការលោះឈ្លើយសឹក រហូតដល់សង្គ្រាមបានបញ្ចប់។ នោះ(គឺជាច្បាប់របស់អល់ឡោះ)។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់ប្រាកដជានឹងឱ្យ(អ្នកមានជំនឿ)យកជ័យជម្នះទៅលើពួកគេ(ដោយមិនចាំបាច់ប្រយុទ្ធគ្នា)ជាមិនខាន ក៏ប៉ុន្តែ គឺដើម្បីទ្រង់សាកល្បងមួយចំនួននៃពួកអ្នកនឹងអ្នកមួយចំនួនទៀត។ ហើយបណ្តាអ្នកមានជំនឿដែលត្រូវបានគេសម្លាប់នៅក្នុងមាគ៌ារបស់អល់ឡោះនោះ ទ្រង់នឹងមិនលុបបំបាត់នូវទង្វើកុសលទាំងឡាយរបស់ពួកគេដាច់ខាត។ info
التفاسير:

external-link copy
5 : 47

سَيَهۡدِيهِمۡ وَيُصۡلِحُ بَالَهُمۡ

ទ្រង់នឹងចង្អុលបង្ហាញពួកគេ និងកែលម្អនូវកិច្ចការទាំងឡាយរបស់ពួកគេ។ info
التفاسير:

external-link copy
6 : 47

وَيُدۡخِلُهُمُ ٱلۡجَنَّةَ عَرَّفَهَا لَهُمۡ

ហើយទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលទ្រង់បានពណ៌នាពីវាដល់ពួកគេ។ info
التفاسير:

external-link copy
7 : 47

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِن تَنصُرُواْ ٱللَّهَ يَنصُرۡكُمۡ وَيُثَبِّتۡ أَقۡدَامَكُمۡ

ឱបណ្តាអ្នកដែលមានជំនឿ! ប្រសិនបើពួកអ្នកជួយ(សាសនា)អល់ឡោះ នោះទ្រង់់នឹងជួយពួកអ្នកវិញ ព្រមទាំងពង្រឹងជំហររបស់ពួកអ្នក។ info
التفاسير:

external-link copy
8 : 47

وَٱلَّذِينَ كَفَرُواْ فَتَعۡسٗا لَّهُمۡ وَأَضَلَّ أَعۡمَٰلَهُمۡ

រីឯពួកដែលគ្មានជំនឿវិញ ភាពវិនាសអន្តរាយគឺសម្រាប់ពួកគេ ហើយទ្រង់នឹងលុបបំបាត់នូវទង្វើ(កុសល)ទាំងឡាយរបស់ពួកគេ។ info
التفاسير:

external-link copy
9 : 47

ذَٰلِكَ بِأَنَّهُمۡ كَرِهُواْ مَآ أَنزَلَ ٱللَّهُ فَأَحۡبَطَ أَعۡمَٰلَهُمۡ

នោះគឺដោយសារតែពួកគេស្អប់អ្វី(គម្ពីរគួរអាន)ដែលអល់ឡោះបានបញ្ចុះមក។ ដូច្នេះ ទ្រង់ក៏បានធ្វើឲ្យទង្វើកុសលទាំងឡាយរបស់ពួកគេក្លាយជាអសារបង់។ info
التفاسير:

external-link copy
10 : 47

۞ أَفَلَمۡ يَسِيرُواْ فِي ٱلۡأَرۡضِ فَيَنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلَّذِينَ مِن قَبۡلِهِمۡۖ دَمَّرَ ٱللَّهُ عَلَيۡهِمۡۖ وَلِلۡكَٰفِرِينَ أَمۡثَٰلُهَا

តើពួកគេមិនបានធ្វើដំណើរលើផែនដី ហើយពិចារណាមើលទេឬថា តើលទ្ធផលចុងក្រោយរបស់ពួក(បដិសេធ)ជំនាន់មុនពួកគេទៅជាយ៉ាងណា? អល់ឡោះទ្រង់បានបំផ្លាញពួកគេ។ ហើយសម្រាប់ពួកដែលគ្មានជំនឿក៏នឹងទទួល(លទ្ធផលចុងក្រោយ)ដូចគ្នានេះដែរ។ info
التفاسير:

external-link copy
11 : 47

ذَٰلِكَ بِأَنَّ ٱللَّهَ مَوۡلَى ٱلَّذِينَ ءَامَنُواْ وَأَنَّ ٱلۡكَٰفِرِينَ لَا مَوۡلَىٰ لَهُمۡ

នោះគឺដោយសារតែអល់ឡោះជាម្ចាស់ គឺជាអ្នកគាំពារបណ្តាអ្នកដែលមានជំនឿ។ រីឯពួកដែលគ្មានជំនឿវិញ សម្រាប់ពួកគេគឺគ្មានអ្នកគាំពារឡើយ។ info
التفاسير: