Salin ng mga Kahulugan ng Marangal na Qur'an - Salin sa Wikang Khmer ng Sentro ng Rowad sa Pagsasalin

Numero ng Pahina: 405:404 close

external-link copy
16 : 30

وَأَمَّا ٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِـَٔايَٰتِنَا وَلِقَآيِٕ ٱلۡأٓخِرَةِ فَأُوْلَٰٓئِكَ فِي ٱلۡعَذَابِ مُحۡضَرُونَ

រីឯពួកដែលគ្មានជំនឿ និងបដិសេធនឹងបណ្តាវាក្យខណ្ឌទាំងឡាយរបស់យើង ព្រមទាំងជំនួបនាថ្ងៃបរលោក ពួកទាំងនោះហើយគឺជាពួកដែលត្រូវបានគេនាំទៅកាន់ទណ្ឌកម្ម។ info
التفاسير:

external-link copy
17 : 30

فَسُبۡحَٰنَ ٱللَّهِ حِينَ تُمۡسُونَ وَحِينَ تُصۡبِحُونَ

ដូច្នេះ ចូរពួកអ្នកលើកតម្កើងអល់ឡោះជាម្ចាស់នៅពេលល្ងាច និងនៅពេលព្រឹកព្រលឹម។ info
التفاسير:

external-link copy
18 : 30

وَلَهُ ٱلۡحَمۡدُ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَعَشِيّٗا وَحِينَ تُظۡهِرُونَ

ហើយការកោតសរសើរទាំងឡាយ គឺសម្រាប់ទ្រង់(តែមួយគត់)ទាំងនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី ទាំងពេលរសៀល និងពេលថ្ងៃត្រង់។ info
التفاسير:

external-link copy
19 : 30

يُخۡرِجُ ٱلۡحَيَّ مِنَ ٱلۡمَيِّتِ وَيُخۡرِجُ ٱلۡمَيِّتَ مِنَ ٱلۡحَيِّ وَيُحۡيِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَاۚ وَكَذَٰلِكَ تُخۡرَجُونَ

ទ្រង់បញ្ចេញរបស់មានជីវិតពីរបស់ស្លាប់ ហើយបពោ្ចញរបស់ស្លាប់ពីរបស់មានជីវិត។ ហើយទ្រង់ធ្វើឱ្យដីរស់(មានជីជាតិ)ឡើងវិញ ក្រោយពីវាបានងាប់(ស្ងួតហួតហែង)។ ហើយក៏ដូច្នោះដែរ ពួកអ្នកនឹងត្រូវគេបញ្ចេញ(ពីផ្នូរ)មកវិញ។ info
التفاسير:

external-link copy
20 : 30

وَمِنۡ ءَايَٰتِهِۦٓ أَنۡ خَلَقَكُم مِّن تُرَابٖ ثُمَّ إِذَآ أَنتُم بَشَرٞ تَنتَشِرُونَ

ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺទ្រង់បានបង្កើតពួកអ្នក(ឱមនុស្សលោកទាំងឡាយ)អំពីដី។ បន្ទាប់មក ពួកអ្នកក៏បានក្លាយជាមនុស្សដែលបានពង្រាយគ្នា(រស់នៅពាសពេញផែនដី)។ info
التفاسير:

external-link copy
21 : 30

وَمِنۡ ءَايَٰتِهِۦٓ أَنۡ خَلَقَ لَكُم مِّنۡ أَنفُسِكُمۡ أَزۡوَٰجٗا لِّتَسۡكُنُوٓاْ إِلَيۡهَا وَجَعَلَ بَيۡنَكُم مَّوَدَّةٗ وَرَحۡمَةًۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَتَفَكَّرُونَ

ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺទ្រង់បានបង្កើតសម្រាប់ពួកអ្នក(ឱបុរសទាំងឡាយ)នូវភរិយាចេញពីខ្លួនរបស់ពួកអ្នកដើម្បីឱ្យពួកអ្នករួមរស់ជាមួយនាង និងបានបង្កើតឱ្យមានក្តីស្រលាញ់ និងក្តីមេត្តាករុណារវាងពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលចេះពិចារណា។ info
التفاسير:

external-link copy
22 : 30

وَمِنۡ ءَايَٰتِهِۦ خَلۡقُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَٱخۡتِلَٰفُ أَلۡسِنَتِكُمۡ وَأَلۡوَٰنِكُمۡۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّلۡعَٰلِمِينَ

ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងភាពខុសគ្នានៃភាសា និងពណ៌សម្បុររវាងពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្តុតាងសម្រាប់អ្នកដែលមានចំណេះដឹង។ info
التفاسير:

external-link copy
23 : 30

وَمِنۡ ءَايَٰتِهِۦ مَنَامُكُم بِٱلَّيۡلِ وَٱلنَّهَارِ وَٱبۡتِغَآؤُكُم مِّن فَضۡلِهِۦٓۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَسۡمَعُونَ

ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺការគេងរបស់ពួកអ្នកនៅពេលយប់និងពេលថ្ងៃ និងការដែលពួកអ្នកស្វែងរកការប្រោសប្រទាន(លាភសក្ការៈ)របស់ទ្រង់។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលស្តាប់(ដោយពិចារណា)។ info
التفاسير:

external-link copy
24 : 30

وَمِنۡ ءَايَٰتِهِۦ يُرِيكُمُ ٱلۡبَرۡقَ خَوۡفٗا وَطَمَعٗا وَيُنَزِّلُ مِنَ ٱلسَّمَآءِ مَآءٗ فَيُحۡيِۦ بِهِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَآۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَعۡقِلُونَ

ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺទ្រង់ឱ្យពួកអ្នកបានឃើញផ្លេកបន្ទោរដោយពួកអ្នកមានការភ័យខ្លាច(ពីផ្លេកបន្ទោរ) និងប្រាថ្នាចង់បាន(ទឹកភ្លៀង)។ ហើយទ្រង់បានបញ្ចុះឱ្យពួកអ្នកនូវទឹកភ្លៀងពីលើមេឃ។ ពេលនោះ ទ្រង់ក៏បានធ្វើឱ្យដីរស់(មានជីជាតិ)ឡើងវិញ ក្រោយពីវាបានងាប់(ស្ងួតហួតហែង)តាមរយៈទឹកភ្លៀងនោះ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលចេះគិតពិចារណា។ info
التفاسير: