Salin ng mga Kahulugan ng Marangal na Qur'an - Salin sa Wikang Khmer ng Sentro ng Rowad sa Pagsasalin

អាល់ហុិជរ៍

external-link copy
1 : 15

الٓرۚ تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِ وَقُرۡءَانٖ مُّبِينٖ

អាលីហ្វ ឡាម រ៉ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ ទាំងនេះគឺជាបណ្តាវាក្យខណ្ឌនៃគម្ពីរ និងជាវាក្យខណ្ឌនៃគម្ពីរគួរអានដ៏ច្បាស់លាស់។ info
التفاسير:

external-link copy
2 : 15

رُّبَمَا يَوَدُّ ٱلَّذِينَ كَفَرُواْ لَوۡ كَانُواْ مُسۡلِمِينَ

(នៅថ្ងៃបរលោក) ពួកដែលគ្មានជំនឿមានក្តីស្រមៃថា ប្រសិនបើពួកគេជាអ្នកមូស្លីម (នោះពួកគេនឹងអាចមានឱកាសចេញពីឋាននរកវិញបាន)។ info
التفاسير:

external-link copy
3 : 15

ذَرۡهُمۡ يَأۡكُلُواْ وَيَتَمَتَّعُواْ وَيُلۡهِهِمُ ٱلۡأَمَلُۖ فَسَوۡفَ يَعۡلَمُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយឱ្យពួកគេទទួលទាន និងត្រេកត្រអាល(នឹងជីវិតលោកិយ) ព្រមទាំងឱ្យការស្រមើស្រមៃនោះធ្វើឱ្យពួកគេងប់ងល់ចុះ។ ពិតប្រាកដណាស់ ពួកគេគង់តែនឹងដឹង។ info
التفاسير:

external-link copy
4 : 15

وَمَآ أَهۡلَكۡنَا مِن قَرۡيَةٍ إِلَّا وَلَهَا كِتَابٞ مَّعۡلُومٞ

ហើយយើងមិនបានបំផ្លាញភូមិស្រុកណាមួយឡើយ លើកលែងតែវាមានការកំណត់ពេលវេលាយ៉ាងច្បាស់លាស់។ info
التفاسير:

external-link copy
5 : 15

مَّا تَسۡبِقُ مِنۡ أُمَّةٍ أَجَلَهَا وَمَا يَسۡتَـٔۡخِرُونَ

វាមិនអាចមកដល់ប្រជាជាតិណាមួយមុនពេលកំណត់របស់វានោះឡើយ ហើយវាក៏មិនអាចមកយឺតជាងពេលកំណត់នោះដែរ។ info
التفاسير:

external-link copy
6 : 15

وَقَالُواْ يَٰٓأَيُّهَا ٱلَّذِي نُزِّلَ عَلَيۡهِ ٱلذِّكۡرُ إِنَّكَ لَمَجۡنُونٞ

ហើយពួកគេ(ពួកគ្មានជំនឿនៃអ្នកស្រុកម៉ាក្កះ)បាននិយាយថា៖ ឱអ្នកដែលត្រូវបានគេបញ្ចុះគម្ពីរគួរអានមក! ពិតប្រាកដណាស់ អ្នកជាមនុស្សវិកលចរិត។ info
التفاسير:

external-link copy
7 : 15

لَّوۡمَا تَأۡتِينَا بِٱلۡمَلَٰٓئِكَةِ إِن كُنتَ مِنَ ٱلصَّٰدِقِينَ

ហេតុអ្វីបានជាអ្នកមិននាំម៉ាឡាអ៊ីកាត់មកកាន់ពួកយើង ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលទៀងត្រង់មែននោះ? info
التفاسير:

external-link copy
8 : 15

مَا نُنَزِّلُ ٱلۡمَلَٰٓئِكَةَ إِلَّا بِٱلۡحَقِّ وَمَا كَانُوٓاْ إِذٗا مُّنظَرِينَ

(អល់ឡោះបានតបថា៖) យើងមិនបញ្ចុះម៉ាឡាអ៊ីកាត់នោះទេ លើកលែងតែមានមូលហេតុត្រឹមត្រូវប៉ុណ្ណោះ។ ហើយពួកគេក៏មិនមែនជាអ្នកដែលត្រូវបានគេពន្យារពេលនោះដែរ(ពេលដែលទណ្ឌកម្មមកដល់នោះ)។ info
التفاسير:

external-link copy
9 : 15

إِنَّا نَحۡنُ نَزَّلۡنَا ٱلذِّكۡرَ وَإِنَّا لَهُۥ لَحَٰفِظُونَ

ពិតប្រាកដណាស់ យើងជាអ្នកដែលបានបញ្ចុះគម្ពីរគួរអាន ហើយពិតប្រាកដណាស់ យើងគឺជាអ្នកដែលថែរក្សាវា។ info
التفاسير:

external-link copy
10 : 15

وَلَقَدۡ أَرۡسَلۡنَا مِن قَبۡلِكَ فِي شِيَعِ ٱلۡأَوَّلِينَ

ហើយជាការពិតណាស់ យើងបានបញ្ជូននូវអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទៅកាន់ក្រុមប្រជាជាតិជំនាន់មុនជាច្រើន។ info
التفاسير:

external-link copy
11 : 15

وَمَا يَأۡتِيهِم مِّن رَّسُولٍ إِلَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ

ហើយរាល់អ្នកនាំសារទាំងឡាយដែលបានមកដល់ពួកគេ គឺសុទ្ធតែត្រូវបានពួកគេសើចចំអក។ info
التفاسير:

external-link copy
12 : 15

كَذَٰلِكَ نَسۡلُكُهُۥ فِي قُلُوبِ ٱلۡمُجۡرِمِينَ

ក៏ដូច្នោះដែរ យើងនឹងបញ្ចូលវា(ការប្រឆាំង)ទៅក្នុងដួងចិត្តរបស់ពួកប្រព្រឹត្តល្មើសទាំងឡាយ។ info
التفاسير:

external-link copy
13 : 15

لَا يُؤۡمِنُونَ بِهِۦ وَقَدۡ خَلَتۡ سُنَّةُ ٱلۡأَوَّلِينَ

ពួកគេមិនមានជំនឿចំពោះវា(គម្ពីរគួរអាន)ឡើយ។ ហើយជាការពិតណាស់ មាគ៌ារបស់ពួក(បដិសេធ)ជំនាន់មុន គឺបានកើតឡើងរួចមកហើយ។ info
التفاسير:

external-link copy
14 : 15

وَلَوۡ فَتَحۡنَا عَلَيۡهِم بَابٗا مِّنَ ٱلسَّمَآءِ فَظَلُّواْ فِيهِ يَعۡرُجُونَ

ហើយប្រសិនបើយើងបើកទ្វារណាមួយនៃមេឃាឱ្យពួកគេនោះ ពួកគេនៅតែបន្តឡើងទៅលើវារហូត(ដើម្បីមើលឃើញពីភាពអស្ចារ្យនៃការគ្រប់គ្រងរបស់អល់ឡោះ)។ info
التفاسير:

external-link copy
15 : 15

لَقَالُوٓاْ إِنَّمَا سُكِّرَتۡ أَبۡصَٰرُنَا بَلۡ نَحۡنُ قَوۡمٞ مَّسۡحُورُونَ

ពួកគេប្រាកដជានឹងនិយាយថា៖ តាមពិតភ្នែករបស់ពួកយើងត្រូវបានគេបំភ័ន្តប៉ុណ្ណោះ។ ផ្ទុយទៅវិញ ពួកយើងជាក្រុមមួយដែលត្រូវមន្តអាគមគេប៉ុណ្ណោះ។ info
التفاسير: