Salin ng mga Kahulugan ng Marangal na Qur'an - Salin sa Wikang Khmer ng Al-Mukhtasar fī Tafsīr Al-Qur’an Al-Karīm

Numero ng Pahina:close

external-link copy
32 : 9

يُرِيدُونَ أَن يُطۡفِـُٔواْ نُورَ ٱللَّهِ بِأَفۡوَٰهِهِمۡ وَيَأۡبَى ٱللَّهُ إِلَّآ أَن يُتِمَّ نُورَهُۥ وَلَوۡ كَرِهَ ٱلۡكَٰفِرُونَ

ពួកដែលប្រឆាំងទាំងនោះ និងអ្នកផ្សេងទៀតក្រៅពីពួកគេក្នុងចំណោមអ្នកដែលស្ថិតនៅលើសាសនាណាមួយក្នុងចំណោមសាសនារបស់ពួកប្រឆាំងនោះ តាមរយៈការប្រឌិតរបស់ពួកគេនិងការបដិសេធរបស់ពួកគេចំពោះអ្វីដែលព្យាការីមូហាំម៉ាត់បាននាំមកនេះ គឺពួកគេមានបំណងចង់បំបាក់ និងបំផ្លាញសាសនាឥស្លាម ព្រមទាំង(មានបំណងចង់)បំផ្លាញនូវបណ្តាអំណះអំណាងនិងភស្តុតាងដ៏ច្បាស់លាស់ដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយរបស់អល់ឡោះដែលគេបាននាំមក។ ហើយពិតណាស់ អ្វីដែលអ្នកនាំសាររបស់ទ្រង់បាននាំមកនោះ គឺជាការពិត។ ហើយអល់ឡោះមិនឲ្យ(គោលបំណងរបស់ពួកគេ)បានសម្រេចឡើយ។ ផ្ទុយទៅវិញ ទ្រង់នឹងបំពេញសាសនារបស់ទ្រង់ និងធ្វើឲ្យវាលេចធ្លោឡើង ព្រមទាំងធ្វើឲ្យវាខ្ពង់ខ្ពស់ជាងសាសនាផ្សេងៗទៀតទាំងអស់ បើទោះបីជាពួកប្រឆាំងមិនពេញចិត្តចំពោះការដែលទ្រង់បំពេញសាសនារបស់ទ្រង់ ធ្វើឲ្យវាលេចធ្លោឡើង និងធ្វើឲ្យវាខ្ពង់ខ្ពស់ជាងសាសនាផ្សេងៗទៀតក៏ដោយ ក៏អល់ឡោះជាម្ចាស់ជាអ្នកបំពេញសាសនារបស់ទ្រង់ ជាអ្នកធ្វើឲ្យវាលេចធ្លោឡើង និងជាអ្នកធ្វើឲ្យវាខ្ពង់ខ្ពស់នោះដែរ។ ហើយនៅពេលដែលអល់ឡោះទ្រង់មានចេតនាលើកិច្ចការណាមួយនោះ ទ្រង់នឹងធ្វើឲ្យចេតនាឬគោលបំណងរបស់អ្នកដទៃក្រៅពីទ្រង់ គ្មានបានផលនោះឡើយ។ info
التفاسير:

external-link copy
33 : 9

هُوَ ٱلَّذِيٓ أَرۡسَلَ رَسُولَهُۥ بِٱلۡهُدَىٰ وَدِينِ ٱلۡحَقِّ لِيُظۡهِرَهُۥ عَلَى ٱلدِّينِ كُلِّهِۦ وَلَوۡ كَرِهَ ٱلۡمُشۡرِكُونَ

ហើយអល់ឡោះគឺជាអ្នកដែលបានបញ្ជូនអ្នកនាំសាររបស់ទ្រង់ គឺព្យាការីមូហាំម៉ាត់ ដោយនាំមកនូវគម្ពីរគួរអានដែលវាជាការចង្អុលបង្ហាញដល់មនុស្ស និងនាំមកនូវសាសនាដ៏ពិត នោះគឺសាសនាឥស្លាម ដើម្បីឲ្យវាបានភាពខ្ពង់ខ្ពស់ជាងសាសនាដទៃទៀត តាមរយៈអំណះអំណាង ភស្តុតាង និងក្បួនច្បាប់ជាច្រើនដែលមាននៅក្នុងវា(សាសនាឥស្លាម) បើទោះបីជាពួកមុស្ហរីគីនមិនពេញចិត្តដូច្នោះក៏ដោយ។ info
التفاسير:

external-link copy
34 : 9

۞ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِنَّ كَثِيرٗا مِّنَ ٱلۡأَحۡبَارِ وَٱلرُّهۡبَانِ لَيَأۡكُلُونَ أَمۡوَٰلَ ٱلنَّاسِ بِٱلۡبَٰطِلِ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِۗ وَٱلَّذِينَ يَكۡنِزُونَ ٱلذَّهَبَ وَٱلۡفِضَّةَ وَلَا يُنفِقُونَهَا فِي سَبِيلِ ٱللَّهِ فَبَشِّرۡهُم بِعَذَابٍ أَلِيمٖ

ឱបណ្តាអ្នកដែលមានជំនឿ និងបានអនុវត្តតាមច្បាប់បញ្ញត្តិដែលអល់ឡោះទ្រង់បានដាក់លើពួកគេ! ជាការពិតណាស់ ភាគច្រើននៃអ្នកចេះដឹងបស់ពួកយូដា និងពួកបុព្វជិតនៃពួកណាសរ៉នី គឺពួកគេយកទ្រព្យសម្បត្តិរបស់អ្នកដទៃដោយខុសច្បាប់សាសនា(ដែលបានកំណត់) ដោយពួកគេយកទ្រព្យសម្បត្តិនេះ តាមរយៈការស៊ីសំណូកសូកប៉ាន់ និងផ្សេងៗទៀត ហើយពួកគេបានរារាំងមនុស្សពីការចូលសាសនារបស់អល់ឡោះ។ ហើយចំណែកពួកដែលប្រមូលផ្តុំមាសនិងប្រាក់ ហើយពួកគេមិនបានចេញហ្សកាត់ដែលជាកាតព្វកិច្ចទៅលើពួកគេទេនោះ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រាប់ពួកគេចុះពីរឿងអាក្រក់ដែលនឹងធ្លាក់លើពួកគេនៅថ្ងៃបរលោក នោះគឺទណ្ឌកម្មដ៏ឈឺចាប់បំផុត។ info
التفاسير:

external-link copy
35 : 9

يَوۡمَ يُحۡمَىٰ عَلَيۡهَا فِي نَارِ جَهَنَّمَ فَتُكۡوَىٰ بِهَا جِبَاهُهُمۡ وَجُنُوبُهُمۡ وَظُهُورُهُمۡۖ هَٰذَا مَا كَنَزۡتُمۡ لِأَنفُسِكُمۡ فَذُوقُواْ مَا كُنتُمۡ تَكۡنِزُونَ

នៅថ្ងៃបរលោក គេនឹងដុតអ្វីៗដែលពួកគេខិតខំប្រមូលទុកដោយមិនបានបំពេញសិទ្ធិរបស់វា(ដកហូតហ្សាកាត់)ទេនោះ ក្នុងភ្លើងនរកជើហាន់ណាំ។ នៅពេលដែលវាឡើងក្តៅហើយនោះ គេនឹងយកវាទៅដុតរោលលើថ្ងាស់របស់ពួកគេ ចំហៀងខ្លួនរបស់ពួកគេ និងខ្នងរបស់ពួកគេ ហើយមានគេនិយាយទៅកាន់ពួកគេក្នុងលក្ខណៈស្តីបន្ទោសថាៈ នេះហើយជាទ្រព្យសម្បត្តិរបស់ពួកអ្នកដែលពួកអ្នកប្រឹងប្រែងប្រមូលវាទុកដោយមិនបំពេញសិទ្ធិដែលជាកាតព្វកិច្ចចំពោះវានោះ។ ដូចនេះ ចូរពួកអ្នកភ្លក្សចុះនូវអ្វីដែលពួកអ្នកខិតខំប្រមូលវាទុកដោយមិនបំពេញសិទ្ធិរបស់វានោះ។ នេះហើយជាលទ្ធផលចុងក្រោយនៃការធ្វើដូច្នោះ។ info
التفاسير:

external-link copy
36 : 9

إِنَّ عِدَّةَ ٱلشُّهُورِ عِندَ ٱللَّهِ ٱثۡنَا عَشَرَ شَهۡرٗا فِي كِتَٰبِ ٱللَّهِ يَوۡمَ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ مِنۡهَآ أَرۡبَعَةٌ حُرُمٞۚ ذَٰلِكَ ٱلدِّينُ ٱلۡقَيِّمُۚ فَلَا تَظۡلِمُواْ فِيهِنَّ أَنفُسَكُمۡۚ وَقَٰتِلُواْ ٱلۡمُشۡرِكِينَ كَآفَّةٗ كَمَا يُقَٰتِلُونَكُمۡ كَآفَّةٗۚ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ مَعَ ٱلۡمُتَّقِينَ

ជាការពិតណាស់ ចំនួនខែក្នុងមួយឆ្នាំនៅក្នុងច្បាប់របស់អល់ឡោះ និងនៅក្នុងការកំណត់របស់ទ្រង់នោះ គឺមានចំនួនដប់ពីរខែ ហើយដែលអល់ឡោះបានចារទុកនៅក្នុងឡាវហ៊ុលម៉ះហ៊្វូសតាំងពីថ្ងៃដំបូងដែលទ្រង់បានបង្កើតមេឃនិងផែនដីមកម្លេះ។ ក្នុងចំណោមខែទាំងដប់ពីរនោះ គឺមានបួនខែដែលជាខែដែលអល់ឡោះបានដាក់បម្រាមមិនឲ្យធ្វើសង្គ្រាមនៅក្នុងវានោះឡើយ ក្នុងនោះមានបីខែដែលនៅបន្តបន្ទាប់គ្នា(គឺខែហ្ស៊ុលក៏អ៊ីហ្ទះ ខែហ្ស៊ុលហ៊ិជ្ជះ និងខែមូហារ៉ម) និងមួយខែទៀតដែលនៅដាច់តែឯង (នោះគឺខែរ៉ហ្ជប់)។ ចំនួនខែក្នុងមួយឆ្នាំ និងការដាក់បម្រាមចំនួនបួនខែនៅក្នុងវាដែលបានលើកឡើងនោះ វានោះហើយគឺជាសាសនាដ៏ត្រឹមត្រូវ។ ហេតុនេះ ចូរពួកអ្នកកុំបំពានខ្លួនឯងនៅក្នុងបណ្តាខែបម្រាមទាំងនោះ តាមរយៈការធ្វើសង្គ្រាមនៅក្នុងវា ហើយធ្វើឲ្យខូចនូវបម្រាមរបស់វាឲ្យសោះ។ ហើយចូរពួកអ្នកប្រយុទ្ធនឹងពួកមុស្ហរីគីនដូចដែលពួកគេបានប្រយុទ្ធនឹងពួកអ្នករាល់គ្នាដែរ។ ហើយចូរពួកអ្នកដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកដែលកោតខ្លាចទ្រង់ដោយការអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងពីបម្រាមទាំងឡាយណាដែលទ្រង់បានហាមឃាត់ តាមរយៈការជួយ និងការពង្រឹង(ឲ្យមានជំហរឹងប៉ឹង)។ ហើយជនណាដែលអល់ឡោះនៅជាមូយគេនោះ ពិតប្រាកដណាស់ គ្មាននរណាម្នាក់អាចយកឈ្នះគេបានឡើយ។ info
التفاسير:
Ilan sa mga Pakinabang ng mga Ayah sa Pahinang Ito:
• دين الله ظاهر ومنصور مهما سعى أعداؤه للنيل منه حسدًا من عند أنفسهم.
• សាសនារបស់អល់ឡោះ គឺនៅតែលេចធ្លោឡើង និងទទួលបាននូវការជួយជានិច្ច បើទោះបីជាសត្រូវរបស់សាសនានេះព្យាយាមវាយប្រហារមកលើវា ដោយសារតែភាពច្រណែនឈ្នានីសពីពួកគេក៏ដោយ។ info

• تحريم أكل أموال الناس بالباطل، والصد عن سبيل الله تعالى.
• ហាមឃាត់ការយកទ្រព្យសម្បត្តិអ្នកដទៃដោយខុសច្បាប់ និងរារាំងមនុស្សពីមាគ៌ារបស់អល់ឡោះ។ info

• تحريم اكتناز المال دون إنفاقه في سبيل الله.
• ហាមឃាត់ពីការប្រមូលទ្រព្យទុកដោយមិនចំណាយវាក្នុងមាគ៌ារបស់អល់ឡោះ។ info

• الحرص على تقوى الله في السر والعلن، خصوصًا عند قتال الكفار؛ لأن المؤمن يتقي الله في كل أحواله.
• យកចិត្តទុកដាក់ចំពោះការកោតខ្លាចអល់ឡោះទាំងក្នុងពេលស្ងាត់កំបាំង និងនៅទីសាធារណៈ ជាពិសេសក្នុងពេលប្រយុទ្ធនឹងពួកប្រឆាំង ពីព្រោះអ្នកមានជំនឿ គឺពួកគេកោតខ្លាចអល់ឡោះជាម្ចាស់គ្រប់ស្ថានភាពទាំងអស់របស់គេ។ info