Salin ng mga Kahulugan ng Marangal na Qur'an - Salin sa Wikang Khmer ng Al-Mukhtasar fī Tafsīr Al-Qur’an Al-Karīm

អាល់អ៊ីមហ្វុីត័រ

Ilan sa mga Layon ng Surah:
تحذير الإنسان من الاغترار ونسيان يوم القيامة.
ព្រមានមនុស្សលោកពីការចាញ់បោក(លោកិយ) និងភ្លេចភ្លាំងពីថ្ងៃបរលោក។ info

external-link copy
1 : 82

إِذَا ٱلسَّمَآءُ ٱنفَطَرَتۡ

នៅពេលដែលមេឃប្រេះបែកដោយសារការចុះមករបស់ពពួកម៉ាឡាអ៊ីកាត់។ info
التفاسير:

external-link copy
2 : 82

وَإِذَا ٱلۡكَوَاكِبُ ٱنتَثَرَتۡ

និងនៅពេលដែលភពទាំងឡាយត្រូវបានធ្លាក់បែកខ្ទេចខ្ទី។ info
التفاسير:

external-link copy
3 : 82

وَإِذَا ٱلۡبِحَارُ فُجِّرَتۡ

និងនៅពេលដែលសមុទ្រទាំងឡាយផ្ទុះឡើងព្រមគ្នា ហើយរលាយចូលគ្នាតែមួយ។ info
التفاسير:

external-link copy
4 : 82

وَإِذَا ٱلۡقُبُورُ بُعۡثِرَتۡ

និងនៅពេលដែលផ្នូរទាំងឡាយត្រូវបានគេក្រឡាប់ ដើម្បីពង្រស់សាកសពដែលនៅក្នុងនោះ(ឲ្យក្រោកចេញពីផ្នូរ)។ info
التفاسير:

external-link copy
5 : 82

عَلِمَتۡ نَفۡسٞ مَّا قَدَّمَتۡ وَأَخَّرَتۡ

នៅពេលនោះ មនុស្សម្នាក់ៗនឹងដឹងពីទង្វើដែលខ្លួនបានសាងកន្លងមក និងទង្វើទាំងឡាយដែលគេពន្យារពេលមិនទាន់បានសាង។ info
التفاسير:

external-link copy
6 : 82

يَٰٓأَيُّهَا ٱلۡإِنسَٰنُ مَا غَرَّكَ بِرَبِّكَ ٱلۡكَرِيمِ

ឱមនុស្សដែលប្រឆាំងនឹងម្ចាស់របស់អ្នក! តើអ្វីដែលធ្វើឱ្យអ្នកហ៊ានប្រឆាំងនឹងបទបញ្ជាម្ចាស់របស់អ្នក ខណៈដែលទ្រង់បានពន្យារពេលដល់អ្នកដោយទ្រង់មិនដាក់ទោសអ្នកភ្លាមៗ(ពេលអ្នកធ្វើខុស) ជាក្តីសណ្តោសមួយអំពីទ្រង់នោះ? info
التفاسير:

external-link copy
7 : 82

ٱلَّذِي خَلَقَكَ فَسَوَّىٰكَ فَعَدَلَكَ

ជាអ្នកដែលបានធ្វើឲ្យអ្នកមានវត្តមានដែលពីមុនមកអ្នកគ្មានវត្តមានសោះ ហើយទ្រង់ធ្វើឱ្យអ្នកមានកាយសម្បទា និងអវយវៈសមសួននឹងដងខ្លួន។ info
التفاسير:

external-link copy
8 : 82

فِيٓ أَيِّ صُورَةٖ مَّا شَآءَ رَكَّبَكَ

ក្នុងរូបភាពណាមួយដែលទ្រង់មានចេតនានឹងបង្កើតអ្នកនោះ ទ្រង់នឹងបង្កើតអ្នក(ក្នុងរូបភាព)នោះ។ ពិតប្រាកដណាស់ ទ្រង់បានប្រទាននូវឧបការគុណដល់អ្នក ខណៈដែលទ្រង់មិនបង្កើតអ្នកឱ្យមានរូបរាងដូចសត្វលា សត្វស្វា សត្វឆ្កែ ឬអ្វីផ្សេងពីនេះនោះ។ info
التفاسير:

external-link copy
9 : 82

كَلَّا بَلۡ تُكَذِّبُونَ بِٱلدِّينِ

រឿងនោះមិនដូចអ្វីដែលពួកអ្នកគិតឡើយ។ ផ្ទុយទៅវិញ ពួកអ្នកបានបដិសេធនឹងថ្ងៃតបស្នង(ថ្ងៃបរលោក) ដោយពួកអ្នកមិនបានសាងទង្វើកុសល(ត្រៀម)សម្រាប់ថ្ងៃនោះឡើយ។ info
التفاسير:

external-link copy
10 : 82

وَإِنَّ عَلَيۡكُمۡ لَحَٰفِظِينَ

ហើយពិតប្រាកដណាស់ ពួកអ្នកគឺមានម៉ាឡាអ៊ីកាត់ជាអ្នកតាមឃ្លាំមើលទង្វើរបស់ពួកអ្នក។ info
التفاسير:

external-link copy
11 : 82

كِرَامٗا كَٰتِبِينَ

ជាអ្នកថ្កុំថ្កើងចំពោះអល់ឡោះ និងជាអ្នកកត់ត្រារាល់ទង្វើរបស់ពួកអ្នក(ទាំងទង្វើល្អ និងទង្វើអាក្រក់)។ info
التفاسير:

external-link copy
12 : 82

يَعۡلَمُونَ مَا تَفۡعَلُونَ

ពួកគេដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ ហើយពួកគេបានកត់ត្រាវាទុក។ info
التفاسير:

external-link copy
13 : 82

إِنَّ ٱلۡأَبۡرَارَ لَفِي نَعِيمٖ

ពិតប្រាកដណាស់ បណ្ដាអ្នកដែលបានសាងអំពើល្អ និងគោរពប្រតិបត្តិ(ចំពោះអល់ឡោះ)នោះ គឺស្ថិតក្នុងឋានសួគ៌ណាអ៊ីមជាអមតៈនៅថ្ងៃបរលោក។ info
التفاسير:

external-link copy
14 : 82

وَإِنَّ ٱلۡفُجَّارَ لَفِي جَحِيمٖ

ហើយពិតប្រាកដណាស់ ពួកដែលប្រព្រឹត្តអំពើអាក្រក់ គឺស្ថិតក្នុងភ្លើងនរកដែលឆាបឆេះសន្ធោសន្ធៅលើពួកគេ។ info
التفاسير:

external-link copy
15 : 82

يَصۡلَوۡنَهَا يَوۡمَ ٱلدِّينِ

ពួកគេនឹងចូលក្នុងឋាននរកនោះនៅថ្ងៃជំនុំជម្រះ(ថ្ងៃបរលោក) ដោយទទួលរងនូវកម្តៅដ៏ក្តៅរបស់វា។ info
التفاسير:

external-link copy
16 : 82

وَمَا هُمۡ عَنۡهَا بِغَآئِبِينَ

ពួកគេមិនអាចចាកគេចវេះពីវាបានជាដាច់ខាត។ ផ្ទុយទៅវិញ ពួកគេនឹងស្ថិតនៅក្នុងនរកនោះជាអមតៈ។ info
التفاسير:

external-link copy
17 : 82

وَمَآ أَدۡرَىٰكَ مَا يَوۡمُ ٱلدِّينِ

តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា ថ្ងៃជំនុំជំរះជាអ្វីនោះ? info
التفاسير:

external-link copy
18 : 82

ثُمَّ مَآ أَدۡرَىٰكَ مَا يَوۡمُ ٱلدِّينِ

បន្ទាប់មក តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ថ្ងៃជំនុំជំរះជាអ្វីនោះ? info
التفاسير:

external-link copy
19 : 82

يَوۡمَ لَا تَمۡلِكُ نَفۡسٞ لِّنَفۡسٖ شَيۡـٔٗاۖ وَٱلۡأَمۡرُ يَوۡمَئِذٖ لِّلَّهِ

គឺជាថ្ងៃដែលគ្មានបុគ្គលណាម្នាក់អាចផ្តល់ផលប្រយោជន៍ដល់អ្នកដទៃបានជាដាច់ខាត។ ហើយកិច្ចការទាំងអស់ក្នុងថ្ងៃនោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់ជាអ្នកកសម្រេចកិច្ចការទាំងឡាយទៅតាមចេតនារបស់ទ្រង់ ដោយគ្មាននរណាអាចសម្រេចកិច្ចការទាំងឡាយ(នៅថ្ងៃនោះ)ក្រៅពីទ្រង់ឡើយ។ info
التفاسير:
Ilan sa mga Pakinabang ng mga Ayah sa Pahinang Ito:
• التحذير من الغرور المانع من اتباع الحق.
• ការព្រមានពីការចាញ់បោកការបោកបញ្ឆោតដែលរារាំងមិនឱ្យតាមប្រការត្រឹមត្រូវ។ info

• الجشع من الأخلاق الذميمة في التجار ولا يسلم منه إلا من يخاف الله.
• ភាពលោភលន់ជាលក្ខណៈសម្បត្តិដ៏អាក្រក់ក្នុងការរកស៊ី ហើយគ្មាននរណាអាចគេចផុតពីវានោះទេ លើកលែងតែអ្នកដែលខ្លាចអល់ឡោះប៉ុណ្ណោះ។ info

• تذكر هول القيامة من أعظم الروادع عن المعصية.
• ការរំលឹកពីស្ថានភាពដ៏រន្ធត់នៅថ្ងៃបរលោក ស្ថិតក្នុងចំណោមមធ្យោបាយដ៏ចម្បងមួយសម្រាប់រារាំងពីការប្រព្រឹត្តល្មើស។ info