Salin ng mga Kahulugan ng Marangal na Qur'an - Salin sa Wikang Khmer ng Al-Mukhtasar fī Tafsīr Al-Qur’an Al-Karīm

external-link copy
148 : 6

سَيَقُولُ ٱلَّذِينَ أَشۡرَكُواْ لَوۡ شَآءَ ٱللَّهُ مَآ أَشۡرَكۡنَا وَلَآ ءَابَآؤُنَا وَلَا حَرَّمۡنَا مِن شَيۡءٖۚ كَذَٰلِكَ كَذَّبَ ٱلَّذِينَ مِن قَبۡلِهِمۡ حَتَّىٰ ذَاقُواْ بَأۡسَنَاۗ قُلۡ هَلۡ عِندَكُم مِّنۡ عِلۡمٖ فَتُخۡرِجُوهُ لَنَآۖ إِن تَتَّبِعُونَ إِلَّا ٱلظَّنَّ وَإِنۡ أَنتُمۡ إِلَّا تَخۡرُصُونَ

ពួកមុស្ហរីគីននឹងនិយាយយកលេសដោះសារនឹងចេតនារបស់អល់ឡោះនិងសមត្ថភាពរបស់ទ្រង់ចំពោះភាពត្រឹមត្រូវនៃការធ្វើស្ហ៊ីរិករបស់ពួកគេចំពោះអល់ឡោះជាម្ចាស់ថាៈ ប្រសិនបើអល់ឡោះទ្រង់មានចេតនាមិនឲ្យពួកយើង ក៏ដូចជាជីដូនជីតារបស់ពួកយើងធ្វើស្ហ៊ីរិកនឹងទ្រង់ទេនោះ ពួកយើងក៏មិនធ្វើស្ហ៊ីរិកនឹងទ្រង់នោះដែរ។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនាមិនឲ្យពួកយើងដាក់បម្រាមនូវអ្វីដែលពួកយើងបានដាក់បម្រាមលើខ្លួនពួកយើងទេនោះ ពួកយើងក៏មិនដាក់បម្រាមចំពោះវានោះដែរ។ តាមរយៈការលើកឡើងនូវលេសដោះសារដែលមិនត្រឹមត្រូវរបស់ពួកគេបែបនេះ ពួកអ្នកជំនាន់មុនពួកគេក៏បានបដិសេធនឹងបណ្តាអ្នកនាំសាររបស់ពួកគេដូចគ្នាដែរ ដោយពួកគេ(អ្នកជំនាន់មុន)បាននិយាយថាៈ ប្រសិនបើអល់ឡោះទ្រង់មានចេតនាមិនឲ្យពួកយើងបដិសេធពួកគេ(បណ្តាអ្នកនាំសារ)ទេនោះ ពួកយើងក៏មិនបដិសេធចំពោះពួកគេនោះដែរ។ ហើយពួកគេនៅតែបន្តការបដិសេធបែបនេះ រហូតដល់ពួកគេបានភ្លក្សនូវទណ្ឌកម្មរបស់យើងដែលយើងបានបញ្ចុះទៅកាន់ពួកគេ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ តើពួកអ្នកមានភស្តុតាងណាមួយដែលបញ្ជាក់ថា ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ពេញចិត្តឲ្យពួកអ្នកឲ្យធ្វើស្ហ៊ីរិកចំពោះទ្រង់ និង(ពេញចិត្តឲ្យពួកអ្នក)ដាក់បម្រាមនូវអ្វីដែលទ្រង់បានអនុញ្ញាត ហើយអនុញ្ញាតនូវអ្វីដែលអល់ឡោះទ្រង់ដាក់បម្រាមនោះ? ការដែលពួកអ្នកធ្លាក់ក្នុងទង្វើបែបនេះ គឺមិនមែនជាភស្តុតាងដែលបញ្ជាក់ថា ទ្រង់ពេញចិត្តចំពោះ(ទង្វើ)ពួកអ្នកនោះទេ។ ជាការពិតណាស់ ពួកអ្នកធ្វើដូច្នោះគឺគ្មានអ្វីក្រៅពីការស្មាននោះឡើយ ហើយពិតណាស់ ការស្មានមិនអាចផ្តល់នូវការពិតបន្តិចណានោះឡើយ ហើយពួកអ្នកគ្មានអ្វីក្រៅពីការភូតកុហកនោះឡើយ។ info
التفاسير:
Ilan sa mga Pakinabang ng mga Ayah sa Pahinang Ito:
• الحذر من الجرائم الموصلة لبأس الله؛ لأنه لا يُرَدُّ بأسه عن القوم المجرمين إذا أراده.
• ប្រុងប្រយ័ត្នពីបទល្មើសឬបាបកម្មទាំងឡាយដែលនាំទៅរកការដាក់ទោសពីអល់ឡោះ ព្រោះថាទណ្ឌកម្មរបស់ទ្រង់ គ្មាននរណាម្នាក់អាចរុញច្រានវាចេញពីពួកដែលប្រព្រឹត្តអំពើអាក្រក់បានឡើយនៅពេលដែលទ្រង់មានចេតនាឲ្យវាកើតឡើងនោះ។ info

• الاحتجاج بالقضاء والقدر بعد أن أعطى الله تعالى كل مخلوق قُدْرة وإرادة يتمكَّن بهما من فعل ما كُلِّف به؛ ظُلْمٌ مَحْض وعناد صرف.
• ការយកលេស ឬលើកហេតុផលនឹងការកំណត់វាសនាល្អអាក្រក់(កទ៏កទើរ) ក្រោយពីអល់ឡោះបានផ្តល់ឲ្យម៉ាខ្លូកទាំងអស់នូវលទ្ធភាព និងចេតនា ដែលវាទាំងពីរអាចឲ្យគេធ្វើនូវអ្វីដែលទ្រង់ដាក់កាតព្វកិច្ចចំពោះពួកគេហើយនោះ គឺជាការបំពានដ៏ធំធេង និងជាការចចេសរឹងរូសរបស់ពួកគេប៉ុណ្ណោះ។ info

• دَلَّتِ الآيات على أنه بحسب عقل العبد يكون قيامه بما أمر الله به.
• បណ្តាវាក្យខណ្ឌទាំងនេះក៏ចង្អុលបង្ហាញផងដែរថា ពិតណាស់ យោងទៅតាមប្រាជ្ញាស្មារតីរបស់មនុស្សលោក គឺអាចឲ្យពួកគេអនុវត្តន៍នូវបទបញ្ជាររបស់អល់ឡោះ ។ info

• النهي عن قربان الفواحش أبلغ من النهي عن مجرد فعلها، فإنه يتناول النهي عن مقدماتها ووسائلها الموصلة إليها.
• ការហាមឃាត់ពីការទៅក្បែរទង្វើអសីលធម៌(ហ្ស៊ីណា) គឺខ្លាំងជាងការហាមឃាត់មិនឲ្យប្រព្រឹត្តទង្វើនោះ ព្រោះការហាមនោះ គឺតាំងពីការចាប់ផ្តើមដំបូង និងរាល់មធ្យោបាយទាំងឡាយដែលនាំទៅរកការប្រព្រឹត្តទង្វើនោះ។ info