Salin ng mga Kahulugan ng Marangal na Qur'an - Salin sa Wikang Khmer ng Al-Mukhtasar fī Tafsīr Al-Qur’an Al-Karīm

Numero ng Pahina:close

external-link copy
42 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ? info
التفاسير:

external-link copy
43 : 55

هَٰذِهِۦ جَهَنَّمُ ٱلَّتِي يُكَذِّبُ بِهَا ٱلۡمُجۡرِمُونَ

ហើយមានគេពោលទៅកាន់ពួកគេ(ពួកប្រព្រឹត្តបាបកម្ម)ក្នុងលក្ខណៈស្តីបន្ទោសថាៈ នរកជើហាន់ណាំដែលពួកប្រព្រឹត្តបាបកម្មបានបដិសេធមិនជឿចំពោះវានៅក្នុងលោកិយនោះ គឺស្ថិតនៅចំពោះមុខពួកគេហើយ ដោយពួកគេមិនអាចបដិសេធ(មិនជឿ)ចំពោះវាបាននោះឡើយ។ info
التفاسير:

external-link copy
44 : 55

يَطُوفُونَ بَيۡنَهَا وَبَيۡنَ حَمِيمٍ ءَانٖ

ពួកគេនៅវិលវល់រវាងនរកជើហាន់ណាំ និងរវាងទឹកដ៏សែនក្តៅបំផុត។ info
التفاسير:

external-link copy
45 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ? info
التفاسير:

external-link copy
46 : 55

وَلِمَنۡ خَافَ مَقَامَ رَبِّهِۦ جَنَّتَانِ

ហើយសម្រាប់អ្នកដែលបានកោតខ្លាចការឈរនៅចំពោះមុខម្ចាស់របស់គេនៅថ្ងៃបរលោក រួចគេក៏មានជំនឿ ព្រមទាំងបានសាងទង្វើកុសលនោះ គឺទទួលបានឋានសួគ៌ចំនួនពីរ។ info
التفاسير:

external-link copy
47 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ? info
التفاسير:

external-link copy
48 : 55

ذَوَاتَآ أَفۡنَانٖ

ឋានសួគ៌ទាំងពីរនេះ មានមែកឈើដ៏ធំធេង ដែលមានផ្លែផ្កាយ៉ាងច្រើន។ info
التفاسير:

external-link copy
49 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ? info
التفاسير:

external-link copy
50 : 55

فِيهِمَا عَيۡنَانِ تَجۡرِيَانِ

នៅក្នុងឋានសួគ៌ទាំងពីរនេះ មានប្រភពទឹកចំនួនពីរដែលហូរតាមចន្លោះឋានសួគ៌ទាំងពីរនោះ។ info
التفاسير:

external-link copy
51 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ? info
التفاسير:

external-link copy
52 : 55

فِيهِمَا مِن كُلِّ فَٰكِهَةٖ زَوۡجَانِ

នៅក្នុងឋានសួគ៌ទាំងពីរនេះ រាល់ផ្លែឈើដែលគេបេះមក គឺមានជាគូៗ។ info
التفاسير:

external-link copy
53 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ? info
التفاسير:

external-link copy
54 : 55

مُتَّكِـِٔينَ عَلَىٰ فُرُشِۭ بَطَآئِنُهَا مِنۡ إِسۡتَبۡرَقٖۚ وَجَنَى ٱلۡجَنَّتَيۡنِ دَانٖ

ពួកគេទម្រេតខ្លួននៅលើពូកដែលកម្រាលរបស់វាធ្វើពីក្រណាត់សូត្រក្រាស់ ហើយរាល់ផ្លែឈើដែលគេបានផ្តល់(ឲ្យពួកគេ)ពីឋានសួគ៌ទាំងពីរនោះ គឺស្ថិតនៅជិត(ខ្លួនពួកគេ) ដោយគេអាចបេះវាបានទាំងនៅពេលឈរ អង្គុយ និងដេក។ info
التفاسير:

external-link copy
55 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ? info
التفاسير:

external-link copy
56 : 55

فِيهِنَّ قَٰصِرَٰتُ ٱلطَّرۡفِ لَمۡ يَطۡمِثۡهُنَّ إِنسٞ قَبۡلَهُمۡ وَلَا جَآنّٞ

នៅក្នុងឋានសួគ៌នោះ មានស្ត្រីទេពអប្សរជាច្រើនដែលពួកនាងមិនសម្លឹងទៅកាន់នរណាក្រៅពីប្តីរបស់ពួកនាងឡើយ ហើយក៏គ្មានមនុស្សឬក៏ជិនណាម្នាក់ធ្លាប់ប៉ះពាល់ខ្លួនប្រាណពួកនាងមុនស្វាមីរបស់ពួកនាងនោះដែរ។ info
التفاسير:

external-link copy
57 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ? info
التفاسير:

external-link copy
58 : 55

كَأَنَّهُنَّ ٱلۡيَاقُوتُ وَٱلۡمَرۡجَانُ

ពួកនាងមានសម្រស់ស្រស់ស្អាត ប្រៀបដូចជាត្បូងទទឹម និងផ្កាថ្ម។ info
التفاسير:

external-link copy
59 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ? info
التفاسير:

external-link copy
60 : 55

هَلۡ جَزَآءُ ٱلۡإِحۡسَٰنِ إِلَّا ٱلۡإِحۡسَٰنُ

គ្មានការតបស្នងចំពោះអ្នកដែលគោរពប្រតិបត្តិបានយ៉ាងល្អចំពោះម្ចាស់របស់គេឡើយ លើកលែងតែអល់ឡោះជាម្ចាស់នឹងផ្តល់ការតបស្នងដ៏ល្អបំផុតចំពោះគេវិញ។ info
التفاسير:

external-link copy
61 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ? info
التفاسير:

external-link copy
62 : 55

وَمِن دُونِهِمَا جَنَّتَانِ

ហើយក្រៅពីឋានសួគ៌ទាំងពីរដែលគេបានលើកឡើង(ខាងលើ)នេះ គឺមានឋានសួគ៌ពីរផ្សេងទៀត។ info
التفاسير:

external-link copy
63 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ? info
التفاسير:

external-link copy
64 : 55

مُدۡهَآمَّتَانِ

ឋានសួគ៌ទាំងពីរនោះ គឺមានពណ៌បៃតងចាស់។ info
التفاسير:

external-link copy
65 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ? info
التفاسير:

external-link copy
66 : 55

فِيهِمَا عَيۡنَانِ نَضَّاخَتَانِ

នៅក្នុងឋានសួគ៌ទាំងពីរនេះ គឺមានប្រភពទឹកចំនួនពីរដែលបាញ់ទឹកចេញយ៉ាងខ្លាំងឥតឈប់ឈរឡើយ។ info
التفاسير:

external-link copy
67 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ? info
التفاسير:

external-link copy
68 : 55

فِيهِمَا فَٰكِهَةٞ وَنَخۡلٞ وَرُمَّانٞ

នៅក្នុងឋានសួគ៌ទាំងពីរនេះដែរ គឺមានផ្លែឈើជាច្រើន មានដើមល្មើដ៏ធំ ហើយនិងមានដើមទទឹមផងដែរ។ info
التفاسير:

external-link copy
69 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ? info
التفاسير:
Ilan sa mga Pakinabang ng mga Ayah sa Pahinang Ito:
• أهمية الخوف من الله واستحضار رهبة الوقوف بين يديه.
• សារៈសំខាន់នៃការកោតខ្លាចអល់ឡោះ និងការត្រៀមខ្លួនពីភាពភ័យរន្ធត់នៃការឈរនៅចំពោះមុខអល់ឡោះជាម្ចាស់។ info

• مدح نساء الجنة بالعفاف دلالة على فضيلة هذه الصفة في المرأة.
• ការលើកសរសើរចំពោះស្រ្តីឋានសួគ៌ដោយបង្ហាញថា ពួកគេមានភាពបរិសុទ្ធ ជាភស្តុតាងបញ្ជាក់ទៅលើគុណតម្លៃនៃលក្ខណៈសម្បត្តិនេះចំពោះស្រ្តី។ info

• الجزاء من جنس العمل.
• ការតបស្នង គឺអាស្រ័យទៅតាមប្រភេទនៃទង្វើដែលគេបានសាង។ info