Salin ng mga Kahulugan ng Marangal na Qur'an - Salin sa Wikang Khmer ng Al-Mukhtasar fī Tafsīr Al-Qur’an Al-Karīm

external-link copy
10 : 43

ٱلَّذِي جَعَلَ لَكُمُ ٱلۡأَرۡضَ مَهۡدٗا وَجَعَلَ لَكُمۡ فِيهَا سُبُلٗا لَّعَلَّكُمۡ تَهۡتَدُونَ

អល់ឡោះជាម្ចាស់ ទ្រង់ជាអ្នកដែលបានបង្កើតផែនដីឲ្យមានលក្ខណៈរាបស្មើសម្រាប់ពួកអ្នក ហើយទ្រង់បានធ្វើឲ្យផែនដីនោះក្លាយជាកន្លែងជាន់ដែលពួកអ្នកជាន់ពីលើវាដោយជើងរបស់ពួកអ្នក ហើយទ្រង់ក៏បានបង្កើតផងដែរនូវផ្លូវជាច្រើននៅតាមភ្នំ និងនៅតាមជ្រលងនានាសម្រាប់ពួកអ្នក សង្ឃឹមថាពួកអ្នកនឹងទទួលបានការបង្ហាញក្នុងការធ្វើដំណើររបស់ពួកអ្នក។ info
التفاسير:
Ilan sa mga Pakinabang ng mga Ayah sa Pahinang Ito:
• سمي الوحي روحًا لأهمية الوحي في هداية الناس، فهو بمنزلة الروح للجسد.
• គេឲ្យឈ្មោះវ៉ាហ៊ីថា “រ៉ូហ” (វិញ្ញាណ) ដោយសារតែវ៉ាហ៊ីមានសារៈសំខាន់ក្នុងការចង្អុលបង្ហាញមនុស្សលោក ប្រៀបបាននឹងវិញ្ញាណដែលនៅក្នុងខ្លួនប្រាណ។ info

• الهداية المسندة إلى الرسول صلى الله عليه وسلم هي هداية الإرشاد لا هداية التوفيق.
• ការចង្អុលបង្ហាញរបស់អ្នកនាំសារ គឺការចង្អុលបង្ហាញជាលក្ខណៈណែនាំប៉ុណ្ណោះ។ info

• ما عند المشركين من توحيد الربوبية لا ينفعهم يوم القيامة.
• ការដែលពួកមុស្ហរីគីនទទួលស្គាល់ពីភាពជាម្ចាស់តែមួយគត់របស់អល់ឡោះក្នុងការបង្កើតនោះ គឺពុំបានផ្តល់ផលប្រយោជន៍អ្វីសម្រាប់ពួកគេឡើយនៅថ្ងៃបរលោក។ info