Salin ng mga Kahulugan ng Marangal na Qur'an - Salin sa Wikang Khmer ng Al-Mukhtasar fī Tafsīr Al-Qur’an Al-Karīm

external-link copy
197 : 2

ٱلۡحَجُّ أَشۡهُرٞ مَّعۡلُومَٰتٞۚ فَمَن فَرَضَ فِيهِنَّ ٱلۡحَجَّ فَلَا رَفَثَ وَلَا فُسُوقَ وَلَا جِدَالَ فِي ٱلۡحَجِّۗ وَمَا تَفۡعَلُواْ مِنۡ خَيۡرٖ يَعۡلَمۡهُ ٱللَّهُۗ وَتَزَوَّدُواْ فَإِنَّ خَيۡرَ ٱلزَّادِ ٱلتَّقۡوَىٰۖ وَٱتَّقُونِ يَٰٓأُوْلِي ٱلۡأَلۡبَٰبِ

ពេលវេលានៃការធ្វើធម្មយាត្រាហាជ្ជី គឺត្រូវបានគេដឹងយ៉ាងច្បាស់ ពោលគឺចាប់ផ្តើមពីខែស្ហាវវ៉ាល់(ខែទី១០នៃមូហាំម៉ាត់សករាជ) ហើយបញ្ចប់ទៅវិញនៅត្រឹមថ្ងៃទីដប់នៃខែហ្ស៊ុលហិជ្ជះ(ខែទី១២នៃមូហាំម៉ាត់សករាជ)។ ដូចនេះ ចំពោះអ្នកដែលមានកាតព្វកិច្ចត្រូវធ្វើហាជ្ជីនៅអំឡុងខែទាំងនេះ ហើយគេបានចូលកាន់តំណមអៀហរ៉មរួចហើយនោះ គឺរូបគេត្រូវបានហាមឃាត់មិនឱ្យរួមភេទ ស្តីដណ្តឹង រៀបការ និងហាមឃាត់មិនឲ្យចាកចេញពីការគោរពប្រតិបត្តិអល់ឡោះ តាមរយៈការធ្វើអំពើបាបកម្មនោះឡើយ ដោយសារតែភាពធំធេងនៃពេលវេលានិងទីកន្លែងនោះ។ ហើយគេហាមឃាត់លើរូបគេមិនឲ្យឈ្លោះប្រកែកគ្នាដែលបណ្តាលឲ្យមានការខឹងសម្បារ និងទំនាស់នឹងគ្នានោះឡើយ។ ហើយអំពើល្អដែលពួកអ្នកបានសាងនោះ ទ្រង់ពិតជាជ្រាបដឹងនិងផ្តល់ការតបស្នងដល់ពួកអ្នកវិញ។ ហើយចូរពួកអ្នកសុំជំនួយលើការអនុវត្តកាតព្វកិច្ចហាជ្ជីនេះ ដោយយកអ្វីដែលពួកអ្នកត្រូវការទៅជាមួយដូចជាអាហារ និងទឹកផឹកជាដើម តែពួកអ្នកត្រូវដឹងថា ជំនួយល្អបំផុតដែលអ្នកត្រូវសុំចំពោះគ្រប់កិច្ចការទាំងអស់របស់ពួកអ្នកនោះ គឺការកោតខ្លាចអល់ឡោះ។ ដូចនេះ ចូរពួកអ្នកកោតខ្លាចយើងដោយការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់យើង និងជៀសវាងពីប្រការទាំងឡាយដែលយើងបានហាមឃាត់ ឱបណ្តាអ្នកដែលមានសតិបញ្ញាល្អត្រឹមត្រូវ។ info
التفاسير:
Ilan sa mga Pakinabang ng mga Ayah sa Pahinang Ito:
• يجب على المؤمن التزود في سفر الدنيا وسفر الآخرة، ولذلك ذكر الله أن خير الزاد هو التقوى.
• ចាំបាច់លើអ្នកមានជំនឿត្រូវត្រៀមស្បៀងសម្រាប់ការធ្វើដំណើរនៅលើលោកិយ និងការធ្វើដំណើរនៅថ្ងៃបរលោកខាងមុខ។ ហេតុនេះហើយ ទើបអល់ឡោះបានលើកឡើងថា ការគោរពកោតខ្លាច គឺជាស្បៀងដ៏ប្រសើរបំផុត។ info

• مشروعية الإكثار من ذكر الله تعالى عند إتمام نسك الحج.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យរំលឹកចំពោះអល់ឡោះឲ្យបានច្រើន ក្រោយពីបានបញ្ចប់កិច្ចប្រតិបត្តិធម្មយាត្រាហាជ្ជីសព្វគ្រប់ហើយនោះ។ info

• اختلاف مقاصد الناس؛ فمنهم من جعل همّه الدنيا، فلا يسأل ربه غيرها، ومنهم من يسأله خير الدنيا والآخرة، وهذا هو الموفَّق.
• មនុស្សលោកមានគោលបំណងខុសៗគ្នា។ មានអ្នកខ្លះចង់បានតែរឿងលោកិយដោយគេមិនសុំអ្វីក្រៅពីលោកិយឡើយ ហើយមានអ្នកខ្លះទៀតសុំពីអល់ឡោះនូវរឿងល្អៗក្នុងលោកិយផងនិងរឿងល្អៗនៅថ្ងៃបរលោកផង។ នេះហើយជាអ្នកដែលទទួលបានការចង្អុលបង្ហាញនោះ។ info