Salin ng mga Kahulugan ng Marangal na Qur'an - Salin sa Wikang Khmer ng Al-Mukhtasar fī Tafsīr Al-Qur’an Al-Karīm

external-link copy
36 : 11

وَأُوحِيَ إِلَىٰ نُوحٍ أَنَّهُۥ لَن يُؤۡمِنَ مِن قَوۡمِكَ إِلَّا مَن قَدۡ ءَامَنَ فَلَا تَبۡتَئِسۡ بِمَا كَانُواْ يَفۡعَلُونَ

ហើយអល់ឡោះជាម្ចាស់ទ្រង់បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីនួហថាៈ ពិតប្រាកដណាស់ គ្មានអ្នកណាម្នាក់នៃក្រុមរបស់អ្នក(ឱព្យាការីនួហ)មានជំនឿទៀតនោះទេ ក្រៅតែពីអ្នកដែលមានជំនឿរួចប៉ុណ្ណោះ។។ ហេតុនេះ ចូរអ្នក(ឱព្យាការីនួហ)កុំកើតទុក្ខដោយសារតែការបដិសេធ និងការសើចចំអកដែលពួកគេបានប្រព្រឹត្តវាក្នុងអំឡុងពេលវេលាដ៏យូរនេះឲ្យសោះ។ info
التفاسير:
Ilan sa mga Pakinabang ng mga Ayah sa Pahinang Ito:
• عفة الداعية إلى الله وأنه يرجو منه الثواب وحده.
• ភាពបរិសុទ្ធរបស់អ្នកដែលអំពាវនាវទៅកាន់អល់ឡោះ ដោយពួកគេសង្ឃឹមផលបុណ្យពីទ្រង់តែមួយគត់។ info

• حرمة طرد فقراء المؤمنين، ووجوب إكرامهم واحترامهم.
• ហាមឃាត់ពីការបណ្តេញអ្នកមានជំនឿដែលក្រីក្រ ហើយចាំបាច់ត្រូវគោរព និងឲ្យតម្លៃដល់ពួកគេ។ info

• استئثار الله تعالى وحده بعلم الغيب.
• មានតែអល់ឡោះជាម្ចាស់តែមួយគត់ដែលដឹងពីប្រការអាថ៌កំបាំងទាំងឡាយ។ info

• مشروعية جدال الكفار ومناظرتهم.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យជជែកវែកញែក និងដេញដោលជាមួយពួកគ្មានជំនឿ។ info