Salin ng mga Kahulugan ng Marangal na Qur'an - Salin sa Wikang Khmer ng Al-Mukhtasar fī Tafsīr Al-Qur’an Al-Karīm

អាត់តាកាស៊ួរ

Ilan sa mga Layon ng Surah:
تذكير المتكاثرين واللاهين بالدنيا بالقبور والحساب.
ក្រើនរំលឹកដល់អ្នកដែលមានមោទនភាពជ្រុលហួសហេតុនឹងទ្រព្យសម្បត្តិនិងកូនចៅដ៏ច្រើនដែលខ្លួនមាន ហើយងប់ងុលនឹងលោកិយ តាមរយៈការរំលឹកពីផ្នូរ និងការជំនុំជម្រះ(នៅថ្ងៃបរលោក)។ info

external-link copy
1 : 102

أَلۡهَىٰكُمُ ٱلتَّكَاثُرُ

ការមានមោទនភាពនឹងទ្រព្យសម្បត្តិនិងរឿងកូនចៅបានធ្វើឲ្យពួកអ្នក(ឱមនុស្សលោក)ភ្លេចពីការគោរពប្រតិបត្តិចំពោះអល់ឡោះ info
التفاسير:

external-link copy
2 : 102

حَتَّىٰ زُرۡتُمُ ٱلۡمَقَابِرَ

រហូតដល់ពួកអ្នកស្លាប់ ហើយបានចូលទៅក្នុងផ្នូររបស់ពួកអ្នក។ info
التفاسير:

external-link copy
3 : 102

كَلَّا سَوۡفَ تَعۡلَمُونَ

អ្វីដែលនាំឱ្យពួកអ្នកមានមោទនភាពរហូតដល់នាំឲ្យពួកអ្នកភ្លេចពីការគោរពប្រតិបត្តិចំពោះអល់ឡោះនោះ ពួកអ្នកគង់តែនឹងដឹងជាមិនខាននូវលទ្ធផលចុងក្រោយនៃការធ្វើបែបនោះ។ info
التفاسير:

external-link copy
4 : 102

ثُمَّ كَلَّا سَوۡفَ تَعۡلَمُونَ

បន្ទាប់មក ពួកអ្នកគង់តែនឹងដឹងជាមិនខាននូវលទ្ធផលចុងក្រោយរបស់វា។ info
التفاسير:

external-link copy
5 : 102

كَلَّا لَوۡ تَعۡلَمُونَ عِلۡمَ ٱلۡيَقِينِ

ជាការពិតណាស់ ប្រសិនបើពួកអ្នកដឹងយ៉ាងច្បាស់ថា ពួកអ្នកនឹងត្រូវគេពង្រស់ឲ្យរស់ឡើងវិញត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់ ហើយទ្រង់នឹងតបស្នងទៅលើទង្វើរបស់ពួកអ្នកនោះ ពួកអ្នកពិតជានឹងមិនរវល់នឹងការមានមោទនភាព(ចំពោះគ្នា)ពីរឿងទ្រព្យសម្បត្តិនិងរឿងកូនចៅឡើយ។ info
التفاسير:

external-link copy
6 : 102

لَتَرَوُنَّ ٱلۡجَحِيمَ

ជាការពិតណាស់ អល់ឡោះពិតជានឹងឲ្យពួកអ្នកឃើញភ្លើងនរកនៅថ្ងៃបរលោកជាមិនខាន។ info
التفاسير:

external-link copy
7 : 102

ثُمَّ لَتَرَوُنَّهَا عَيۡنَ ٱلۡيَقِينِ

បន្ទាប់មក ពួកអ្នកពិតជានឹងឃើញវា(ភ្លើងនរក)យ៉ាងច្បាស់ផ្ទាល់នឹងភ្នែកដោយគ្មានការសង្ស័យឡើយ។ info
التفاسير:

external-link copy
8 : 102

ثُمَّ لَتُسۡـَٔلُنَّ يَوۡمَئِذٍ عَنِ ٱلنَّعِيمِ

ក្រោយមក នៅថ្ងៃនោះ អល់ឡោះជាម្ចាស់នឹងសួរពួកអ្នកពីរាល់ឧបការគុណទាំងឡាយដែលទ្រង់ប្រទានឱ្យពួកអ្នក ដូចជាសុខភាពល្អ ទ្រព្យសម្បត្តិស្តុកស្តម្ភ និងអ្វីផ្សេងទៀត។ info
التفاسير:
Ilan sa mga Pakinabang ng mga Ayah sa Pahinang Ito:
• خطر التفاخر والتباهي بالأموال والأولاد.
• គ្រោះថ្នាក់នៃការមានមោទនភាព និងការអួតដាក់គ្នាពីរឿងទ្រព្យសម្បត្តិនិងកូនចៅ។ info

• القبر مكان زيارة سرعان ما ينتقل منه الناس إلى الدار الآخرة.
• ផ្នូរ គឺជាកន្លែងស្នាក់នៅបណ្តោះអាសន្នមុននឹងឈានទៅកាន់ឋានបរលោក។ info

• يوم القيامة يُسْأل الناس عن النعيم الذي أنعم به الله عليهم في الدنيا.
• នៅថ្ងៃបរលោក គេនឹងសួរមនុស្សលោកអំពីឧបការគុណទាំងឡាយដែលអល់ឡោះបានប្រទានឱ្យពួកគេកាលនៅលោកិយ។ info

• الإنسان مجبول على حب المال.
• សារជាតិរបស់មនុស្ស គឺស្រលាញ់ទ្រព្យសម្បត្តិ។ info