Salin ng mga Kahulugan ng Marangal na Qur'an - Salin sa Wikang Khmer - Kapisanan ng Pag-unlad ng Muslim

Numero ng Pahina:close

external-link copy
144 : 7

قَالَ يَٰمُوسَىٰٓ إِنِّي ٱصۡطَفَيۡتُكَ عَلَى ٱلنَّاسِ بِرِسَٰلَٰتِي وَبِكَلَٰمِي فَخُذۡ مَآ ءَاتَيۡتُكَ وَكُن مِّنَ ٱلشَّٰكِرِينَ

អល់ឡោះបានមានបន្ទូលថាៈ ឱមូសា. ពិតប្រាកដណាស់ យើងបានជ្រើសរើសអ្នកទៅកាន់មនុស្សលោកដោយនាំសារ និង បន្ទូលផ្ទាល់របស់យើង។ ហេតុនេះ ចូរអ្នកទទួលយកនូវអ្វីដែល យើងបានផ្ដល់ឱ្យអ្នក ហើយអ្នកត្រូវស្ថិតនៅក្នុងចំណោមអ្នកដែល ដឹងគុណ។ info
التفاسير:

external-link copy
145 : 7

وَكَتَبۡنَا لَهُۥ فِي ٱلۡأَلۡوَاحِ مِن كُلِّ شَيۡءٖ مَّوۡعِظَةٗ وَتَفۡصِيلٗا لِّكُلِّ شَيۡءٖ فَخُذۡهَا بِقُوَّةٖ وَأۡمُرۡ قَوۡمَكَ يَأۡخُذُواْ بِأَحۡسَنِهَاۚ سَأُوْرِيكُمۡ دَارَ ٱلۡفَٰسِقِينَ

យើងបានកត់ត្រាឱ្យមូសានៅក្នុងគម្ពីរតាវរ៉តគ្រប់អ្វីៗ ទាំងអស់ ជាការទូន្មាននិងជាការបំភ្លឺនូវអ្វីៗទាំងនោះ។ ហេតុនេះ ចូរអ្នកទទួលយកវា(គម្ពីរតាវរ៉ត)ដោយខ្ជាប់ខ្ជួន ហើយចូរអ្នក បង្គាប់បញ្ជាក្រុមរបស់អ្នកឱ្យពួកគេទទួលយកវាដោយប្រសើរ បំផុត។ យើងនឹងបង្ហាញដល់ពួកអ្នកនូវកន្លែងរបស់ពួកជនល្មើស។ info
التفاسير:

external-link copy
146 : 7

سَأَصۡرِفُ عَنۡ ءَايَٰتِيَ ٱلَّذِينَ يَتَكَبَّرُونَ فِي ٱلۡأَرۡضِ بِغَيۡرِ ٱلۡحَقِّ وَإِن يَرَوۡاْ كُلَّ ءَايَةٖ لَّا يُؤۡمِنُواْ بِهَا وَإِن يَرَوۡاْ سَبِيلَ ٱلرُّشۡدِ لَا يَتَّخِذُوهُ سَبِيلٗا وَإِن يَرَوۡاْ سَبِيلَ ٱلۡغَيِّ يَتَّخِذُوهُ سَبِيلٗاۚ ذَٰلِكَ بِأَنَّهُمۡ كَذَّبُواْ بِـَٔايَٰتِنَا وَكَانُواْ عَنۡهَا غَٰفِلِينَ

យើងនឹងបង្វែរពួកដែលក្រអឺតក្រទមនៅលើផែនដីដោយគ្មានការពិតចេញពីបណ្ដាភស្ដុតាងរបស់យើងហើយបើពួកគេ ឃើញរាល់ភសុ្ដតាងវិញនោះ ក៏ពួកគេគ្មានជំនឿនឹងវាដែរ។ ហើយ បើពួកគេឃើញមាគ៌ាត្រឹមត្រូវពួកគេក៏មិនទទួលយកវាធ្វើជាមាគ៌ា ដែរ។ តែបើពួកគេឃើញមាគ៌ាដែលវងេ្វងវិញនោះ ពួកគេទទួល យកវាធ្វើជាមាគ៌ាភ្លាម។ នោះដោយសារតែពួកគេបានបដិសេធនឹង បណ្ដាភស្ដុតាងរបស់យើង និងបានធេ្វសប្រហែសពីវា។ info
التفاسير:

external-link copy
147 : 7

وَٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا وَلِقَآءِ ٱلۡأٓخِرَةِ حَبِطَتۡ أَعۡمَٰلُهُمۡۚ هَلۡ يُجۡزَوۡنَ إِلَّا مَا كَانُواْ يَعۡمَلُونَ

ពួកដែលបានបដិសេធនឹងបណ្ដាភស្ដុតាងរបស់យើង និងបានបដិសេធនឹងជំនួបថ្ងៃបរលោកនោះ ទង្វើទាំងឡាយរបស់ ពួកគេបានវិនាសអន្ដរាយ។ គេ(អល់ឡោះ)មិនតបស្នងឱ្យពួកគេ ក្រៅពីអ្វីដែលពួកគេបានសាងនោះឡើយ។ info
التفاسير:

external-link copy
148 : 7

وَٱتَّخَذَ قَوۡمُ مُوسَىٰ مِنۢ بَعۡدِهِۦ مِنۡ حُلِيِّهِمۡ عِجۡلٗا جَسَدٗا لَّهُۥ خُوَارٌۚ أَلَمۡ يَرَوۡاْ أَنَّهُۥ لَا يُكَلِّمُهُمۡ وَلَا يَهۡدِيهِمۡ سَبِيلًاۘ ٱتَّخَذُوهُ وَكَانُواْ ظَٰلِمِينَ

ក្រុមរបស់មូសាបានយកគ្រឿងអលង្ការបស់ពួកគេធ្វើ ជារូបរាងកូនគោដែលវាមានសំឡេងក្រោយពីគេអវត្ដមាន។ តើ ពួកគេមិនឃើញទេឬថា វា(កូនគោ)ពិតជាមិនអាចនិយាយ និង មិនអាចចង្អុលបង្ហាញផ្លូវដល់ពួកគេនោះ? ពួកគេបានយកវា(ធ្វើ ជាម្ចាស់) ហើយពួកគេជាពួកដែលបំពាន។ info
التفاسير:

external-link copy
149 : 7

وَلَمَّا سُقِطَ فِيٓ أَيۡدِيهِمۡ وَرَأَوۡاْ أَنَّهُمۡ قَدۡ ضَلُّواْ قَالُواْ لَئِن لَّمۡ يَرۡحَمۡنَا رَبُّنَا وَيَغۡفِرۡ لَنَا لَنَكُونَنَّ مِنَ ٱلۡخَٰسِرِينَ

នៅពេលពួកគេមានការសោកស្ដាយយ៉ាងខ្លាំងដោយ ទង្វើរបស់ពួកគេ ហើយពួកគេបានឃើញថា ពិតប្រាកដណាស់ ពួក គេពិតជាស្ថិតក្នុងភាពវងេ្វង។ ពួកគេក៏បានអង្វរថាៈ ពិតប្រាកដ ណាស់ ប្រសិនបើម្ចាស់របស់ពួកយើងមិនអាណិតស្រឡាញ់ និងមិន អភ័យទោសដល់ពួកយើងទេនោះ ច្បាស់ជាពួកយើងនឹងក្លាយជាពួក ដែលខាតបង់ជាមិនខាន។ info
التفاسير: