Salin ng mga Kahulugan ng Marangal na Qur'an - Salin sa Wikang Khmer - Kapisanan ng Pag-unlad ng Muslim

Numero ng Pahina:close

external-link copy
24 : 4

۞ وَٱلۡمُحۡصَنَٰتُ مِنَ ٱلنِّسَآءِ إِلَّا مَا مَلَكَتۡ أَيۡمَٰنُكُمۡۖ كِتَٰبَ ٱللَّهِ عَلَيۡكُمۡۚ وَأُحِلَّ لَكُم مَّا وَرَآءَ ذَٰلِكُمۡ أَن تَبۡتَغُواْ بِأَمۡوَٰلِكُم مُّحۡصِنِينَ غَيۡرَ مُسَٰفِحِينَۚ فَمَا ٱسۡتَمۡتَعۡتُم بِهِۦ مِنۡهُنَّ فَـَٔاتُوهُنَّ أُجُورَهُنَّ فَرِيضَةٗۚ وَلَا جُنَاحَ عَلَيۡكُمۡ فِيمَا تَرَٰضَيۡتُم بِهِۦ مِنۢ بَعۡدِ ٱلۡفَرِيضَةِۚ إِنَّ ٱللَّهَ كَانَ عَلِيمًا حَكِيمٗا

ហើយ(អល់ឡោះបានបម្រាមផងដែរ ក្នុងការរៀបការ នឹង)ស្ដ្រីនៅមានប្ដី លើកលែងតែស្ដ្រីនោះជាជ័យភណ្ឌរបស់ពួក អ្នក។ (ទាំងនោះ)ជាការកំណត់របស់អល់ឡោះចំពោះពួកអ្នក។ ហើយអល់ឡោះបានអនុញ្ញាតសម្រាប់ពួកអ្នកអ្វីដែលផេ្សងពីនោះ ដើម្បីឱ្យពួកអ្នកស្វែងរកស្ដ្រីដោយទ្រព្យសម្បត្ដិរបស់ពួកអ្នក ដើម្បី រៀបការគឺពុំមែនដើម្បីរួមរ័កខុសច្បាប់នោះឡើយ។ បើពួកអ្នកបាន រួមរ័កជាមួយពួកនាងដោយសារការរៀបការស្របច្បាប់នោះ ដូចេ្នះ ចូរពួកអ្នកផ្ដល់ឱ្យពួកនាងនូវខាន់ស្លារបស់ពួកនាងជាការចាំបាច់។ ហើយគ្មានទោសពៃរ៍ចំពោះពួកអ្នកទេនូវអ្វីដែលពួកអ្នកបានឯកភាពគ្នានឹងវា(ខាន់ស្លា) បន្ទាប់ពីបានកំណត់រួចក៏ដោយ។ ពិតប្រាកដ ណាស់ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។ info
التفاسير:

external-link copy
25 : 4

وَمَن لَّمۡ يَسۡتَطِعۡ مِنكُمۡ طَوۡلًا أَن يَنكِحَ ٱلۡمُحۡصَنَٰتِ ٱلۡمُؤۡمِنَٰتِ فَمِن مَّا مَلَكَتۡ أَيۡمَٰنُكُم مِّن فَتَيَٰتِكُمُ ٱلۡمُؤۡمِنَٰتِۚ وَٱللَّهُ أَعۡلَمُ بِإِيمَٰنِكُمۚ بَعۡضُكُم مِّنۢ بَعۡضٖۚ فَٱنكِحُوهُنَّ بِإِذۡنِ أَهۡلِهِنَّ وَءَاتُوهُنَّ أُجُورَهُنَّ بِٱلۡمَعۡرُوفِ مُحۡصَنَٰتٍ غَيۡرَ مُسَٰفِحَٰتٖ وَلَا مُتَّخِذَٰتِ أَخۡدَانٖۚ فَإِذَآ أُحۡصِنَّ فَإِنۡ أَتَيۡنَ بِفَٰحِشَةٖ فَعَلَيۡهِنَّ نِصۡفُ مَا عَلَى ٱلۡمُحۡصَنَٰتِ مِنَ ٱلۡعَذَابِۚ ذَٰلِكَ لِمَنۡ خَشِيَ ٱلۡعَنَتَ مِنكُمۡۚ وَأَن تَصۡبِرُواْ خَيۡرٞ لَّكُمۡۗ وَٱللَّهُ غَفُورٞ رَّحِيمٞ

ហើយអ្នកណាមួយក្នុងចំណោមពួកអ្នកគ្មានប្រាក់គ្រប់ គ្រាន់ ដើម្បី់រៀបការជាមួយស្រី្ដដែលមានសេរីភាព និងមានជំនឿ ទេនោះ គឺពួកអ្នកអាចរៀបការជាមួយអ្នកបម្រើដាច់ថ្លៃរបស់ពួក អ្នកដែលជាស្ដ្រីមានជំនឿ។ អល់ឡោះដឹងបំផុតពីជំនឿរបស់ពួក អ្នក ដោយពួកអ្នកមកពីអំបូរតែមួយ(អាដាំ)។ ដូចេ្នះចូរពួកអ្នក រៀបការជាមួយពួកនាង(ស្រីបម្រើដែលមានជំនឿ)ដោយមាន ការអនុញ្ញាតពីអាណាព្យាបាលរបស់ពួកនាង ហើយចូរផ្ដល់ឱ្យពួក នាងនូវខាន់ស្លារបស់ពួកនាងដោយសមរម្យជាស្ដ្រីស្អាតស្អំ ដែលពុំ មែនជាស្ដ្រីពេស្យា និងពុំមែនជាស្ដ្រីដែលមានសាហាយស្មន់ឡើយ។ ហើយក្រោយពេលដែលពួកនាងបានរៀបការរួច ប្រសិនបើពួកនាង បានប្រព្រឹត្ដអំពើអសីលធម៌នោះ ពួកនាងនឹងទទួលនូវទណ្ឌកម្មពាក់ កណ្ដាលនៃទណ្ឌកម្មរបស់ស្ដ្រីដែលមានសេរីភាព។ (ការអនុញ្ញាត ឱ្យរៀបការជាមួយស្រី្ដបម្រើបែបនេះ) គឺសម្រាប់អ្នកដែលខ្លាចធ្លាក ខ្លួនក្នុងការប្រព្រឹត្ដអំពើខុសច្បាប់(ហ្ស៊ីណា)ក្នុងចំណោមពួកអ្នក។ តែការអត់ធ្មត់វាប្រសើរសម្រាប់ពួកអ្នក។ ហើយអល់ឡោះមហា អភ័យទោស មហាអាណិតស្រឡាញ់។ info
التفاسير:

external-link copy
26 : 4

يُرِيدُ ٱللَّهُ لِيُبَيِّنَ لَكُمۡ وَيَهۡدِيَكُمۡ سُنَنَ ٱلَّذِينَ مِن قَبۡلِكُمۡ وَيَتُوبَ عَلَيۡكُمۡۗ وَٱللَّهُ عَلِيمٌ حَكِيمٞ

អល់ឡោះចង់បញ្ជាក់ ប្រាប់ពួកអ្នក និងចង្អុលបង្ហាញដល់ ពួកអ្នកនូវមាគ៌ារបស់ពួកដែលមុនពួកអ្នក ហើយទ្រង់ចង់ទទួលយក ការសារភាពកំហុសរបស់ពួកអ្នក។ ហើយអល់ឡោះមហាដឹង មហា គតិបណ្ឌិត ។ info
التفاسير: