పవిత్ర ఖురాన్ యొక్క భావార్థాల అనువాదం - ఖైమర్ అనువాదం - రువాద్ అనువాద కేంద్రం

external-link copy
161 : 7

وَإِذۡ قِيلَ لَهُمُ ٱسۡكُنُواْ هَٰذِهِ ٱلۡقَرۡيَةَ وَكُلُواْ مِنۡهَا حَيۡثُ شِئۡتُمۡ وَقُولُواْ حِطَّةٞ وَٱدۡخُلُواْ ٱلۡبَابَ سُجَّدٗا نَّغۡفِرۡ لَكُمۡ خَطِيٓـَٰٔتِكُمۡۚ سَنَزِيدُ ٱلۡمُحۡسِنِينَ

ហើយចូរអ្នកនឹកឃើញ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលគេ(អល់ឡោះ)បានមានបន្ទូលទៅកាន់ពួកគេ(អម្បូរអ៊ីស្រាអែល)ថា៖ ចូរពួកអ្នកចូលទៅកាន់ទីក្រុងនេះ(ក្រុងយេរូសាឡឹម) ហើយចូរពួកអ្នកទទួលទាននូវផលានុផលរបស់វាតាមដែលពួកអ្នកចង់ ហើយពួកអ្នកត្រូវពោលថា៖ “សូមទ្រង់មេត្តាអភ័យទោសដល់យើងខ្ញុំផង”។ ហើយចូរពួកអ្នកចូលតាមទ្វារទាំងឡាយ(របស់វា)ដោយឱនលំទោនចុះ នោះយើងនឹងអភ័យទោសដល់ពួកអ្នកចំពោះកំហុសឆ្គងទាំងឡាយរបស់ពួកអ្នក។ ហើយយើងនឹងបន្ថែម(ប្រការល្អ)ដល់បណ្តាអ្នកដែលសាងអំពើល្អ។ info
التفاسير: