పవిత్ర ఖురాన్ యొక్క భావార్థాల అనువాదం - ఖైమర్ అనువాదం - రువాద్ అనువాద కేంద్రం

పేజీ నెంబరు:close

external-link copy
78 : 3

وَإِنَّ مِنۡهُمۡ لَفَرِيقٗا يَلۡوُۥنَ أَلۡسِنَتَهُم بِٱلۡكِتَٰبِ لِتَحۡسَبُوهُ مِنَ ٱلۡكِتَٰبِ وَمَا هُوَ مِنَ ٱلۡكِتَٰبِ وَيَقُولُونَ هُوَ مِنۡ عِندِ ٱللَّهِ وَمَا هُوَ مِنۡ عِندِ ٱللَّهِۖ وَيَقُولُونَ عَلَى ٱللَّهِ ٱلۡكَذِبَ وَهُمۡ يَعۡلَمُونَ

ហើយពិតប្រាកដណាស់ នៅក្នុងចំណោមពួកគេ(ពួកយូដា) គឺមានក្រុមមួយដែលគ្រលាស់អណ្ដាតរបស់ពួកគេសូត្រគម្ពីរ(តាវរ៉ត) ដើម្បីឱ្យពួកអ្នកគិតស្មានថា វា(អ្វីដែលពួកគេសូត្រ)គឺមកពីគម្ពីរ ខណៈដែលវាមិនមែនជាផ្នែកមួយនៃគម្ពីរ(តាវរ៉ត)ឡើយ។ ហើយពួកគេនិយាយទៀតថា៖ វាគឺមកពីអល់ឡោះ ខណៈដែលវាពុំមែនមកពីអល់ឡោះឡើយ។ ហើយពួកគេនិយាយប្រឌិតកុហកទៅលើអល់ឡោះ ខណៈដែលពួកគេបានដឹងហើយនោះ។ info
التفاسير:

external-link copy
79 : 3

مَا كَانَ لِبَشَرٍ أَن يُؤۡتِيَهُ ٱللَّهُ ٱلۡكِتَٰبَ وَٱلۡحُكۡمَ وَٱلنُّبُوَّةَ ثُمَّ يَقُولَ لِلنَّاسِ كُونُواْ عِبَادٗا لِّي مِن دُونِ ٱللَّهِ وَلَٰكِن كُونُواْ رَبَّٰنِيِّـۧنَ بِمَا كُنتُمۡ تُعَلِّمُونَ ٱلۡكِتَٰبَ وَبِمَا كُنتُمۡ تَدۡرُسُونَ

មិនគប្បីឡើយចំពោះមនុស្សដែលអល់ឡោះផ្ដល់ឱ្យគេនូវគម្ពីរ ចំណេះដឹង ហើយនិងភាពជាព្យាការី ក្រោយមក គេបែរជានិយាយទៅកាន់មនុស្សលោកថា៖ ចូរពួកអ្នកតាំងខ្លួនជាអ្នកគោរពសក្ការៈមកចំពោះខ្ញុំផេ្សងពីអល់ឡោះនោះ។ ក៏ប៉ុន្តែ (គេត្រូវនិយាយថា៖) ចូរពួកអ្នកក្លាយខ្លួនជាអ្នកចេះដឹងជ្រៅជ្រះ តាមរយៈអ្វីដែលពួកអ្នកបានបង្រៀនដល់មនុស្សនូវគម្ពីរ(ដែលគេបានបញ្ចុះមក) និងតាមរយៈអ្វីដែលពួកអ្នកបានរៀនសូត្រ។ info
التفاسير:

external-link copy
80 : 3

وَلَا يَأۡمُرَكُمۡ أَن تَتَّخِذُواْ ٱلۡمَلَٰٓئِكَةَ وَٱلنَّبِيِّـۧنَ أَرۡبَابًاۚ أَيَأۡمُرُكُم بِٱلۡكُفۡرِ بَعۡدَ إِذۡ أَنتُم مُّسۡلِمُونَ

ហើយគេក៏មិនគប្បីផងដែរក្នុងការប្រើពួកអ្នកឱ្យយកបណ្តាម៉ាឡាអ៊ីកាត់ និងបណ្តាព្យាការីទាំងឡាយធ្វើជាព្រះជាម្ចាស់នោះ។ តើសមទេដែលគេប្រើពួកអ្នកឱ្យប្រឆាំង(នឹងអល់ឡោះ)បន្ទាប់ពីពួកអ្នកបានប្រគល់ខ្លួនចំពោះទ្រង់(ក្លាយជាជនមូស្លីម)ហើយនោះ? info
التفاسير:

external-link copy
81 : 3

وَإِذۡ أَخَذَ ٱللَّهُ مِيثَٰقَ ٱلنَّبِيِّـۧنَ لَمَآ ءَاتَيۡتُكُم مِّن كِتَٰبٖ وَحِكۡمَةٖ ثُمَّ جَآءَكُمۡ رَسُولٞ مُّصَدِّقٞ لِّمَا مَعَكُمۡ لَتُؤۡمِنُنَّ بِهِۦ وَلَتَنصُرُنَّهُۥۚ قَالَ ءَأَقۡرَرۡتُمۡ وَأَخَذۡتُمۡ عَلَىٰ ذَٰلِكُمۡ إِصۡرِيۖ قَالُوٓاْ أَقۡرَرۡنَاۚ قَالَ فَٱشۡهَدُواْ وَأَنَا۠ مَعَكُم مِّنَ ٱلشَّٰهِدِينَ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលអល់ឡោះបានដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ចំពោះបណ្ដាព្យាការីទាំងឡាយថា៖ ទោះបីជាយើងបានប្រទានដល់ពួកអ្នកនូវគម្ពីរ និងគតិបណ្ឌិត បន្ទាប់មក មានអ្នកនាំសារម្នាក់(គឺព្យាការីមូហាំម៉ាត់)បានមកដល់ពួកអ្នកដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃអ្វី(គម្ពីរ)ដែលមាននៅជាមួយពួកអ្នកក៏ដោយ ក៏ពួកអ្នកត្រូវតែមានជំនឿចំពោះគេ និងជួយគាំទ្រដល់គេដែរ។ ទ្រង់បានមានបន្ទូលថា៖ តើពួកអ្នក(ឱបណ្តាព្យាការីទាំងឡាយ)ទទួលស្គាល់ដូចនេះ និងព្រមទទួលយកនូវកិច្ចសន្យាដ៏ម៉ឺងម៉ាត់របស់យើងដែរឬទេ? ពួកគេបានឆ្លើយថា៖ ពួកយើងព្រមទទួលស្គាល់ហើយ។ ទ្រង់បានមានបន្ទូលថា៖ ដូចនេះ ចូរពួកអ្នកធ្វើសាក្សីចុះ យើងក៏ស្ថិតក្នុងចំណោមអ្នកធ្វើសាក្សីជាមួយពួកអ្នកដែរ។ info
التفاسير:

external-link copy
82 : 3

فَمَن تَوَلَّىٰ بَعۡدَ ذَٰلِكَ فَأُوْلَٰٓئِكَ هُمُ ٱلۡفَٰسِقُونَ

ដូចនេះ ជនណាហើយដែលបានងាកចេញបន្ទាប់ពីនោះ ពួកទាំងនោះហើយគឺជាពួកដែលប្រព្រឹត្តអំពើខុសឆ្គង។ info
التفاسير:

external-link copy
83 : 3

أَفَغَيۡرَ دِينِ ٱللَّهِ يَبۡغُونَ وَلَهُۥٓ أَسۡلَمَ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ طَوۡعٗا وَكَرۡهٗا وَإِلَيۡهِ يُرۡجَعُونَ

ដូច្នេះ តើពួកគេស្វែងរកសាសនាផ្សេងក្រៅពីសាសនារបស់អល់ឡោះ(សាសនាអ៊ីស្លាម)ឬ ខណៈដែលបណ្តាអ្នកដែលនៅលើមេឃជាច្រើនជាន់និងផែនដី គឺសុទ្ធតែប្រគល់ខ្លួនចំពោះទ្រង់ទាំងស្ម័គ្រចិត្ត និងមិនស្ម័គ្រចិត្ដនោះ? ហើយពួកគេនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់វិញ(នៅថ្ងៃបរលោក)។ info
التفاسير: