పవిత్ర ఖురాన్ యొక్క భావార్థాల అనువాదం - ఖైమర్ అనువాదం - రువాద్ అనువాద కేంద్రం

పేజీ నెంబరు:close

external-link copy
238 : 2

حَٰفِظُواْ عَلَى ٱلصَّلَوَٰتِ وَٱلصَّلَوٰةِ ٱلۡوُسۡطَىٰ وَقُومُواْ لِلَّهِ قَٰنِتِينَ

ចូរពួកអ្នកថែរក្សាការសឡាត(ទាំងប្រាំពេល) ជាពិសេសសឡាតមួយដែលស្ថិតនៅកណ្តាលគេ(សឡាតអាសើរ)។ ហើយចូរពួកអ្នកឈរសឡាតចំពោះអល់ឡោះដោយការគោរពតាមប្រកបដោយភាពនឹងនរ។ info
التفاسير:

external-link copy
239 : 2

فَإِنۡ خِفۡتُمۡ فَرِجَالًا أَوۡ رُكۡبَانٗاۖ فَإِذَآ أَمِنتُمۡ فَٱذۡكُرُواْ ٱللَّهَ كَمَا عَلَّمَكُم مَّا لَمۡ تَكُونُواْ تَعۡلَمُونَ

ហើយប្រសិនបើពួកអ្នកមានការបារម្ភខ្លាច(សត្រូវឬអ្វីផ្សេងទៀត) ចូរពួកអ្នកសឡាតដោយដើរ ឬជិះលើយានជំនិះ។ នៅពេលដែលពួកអ្នកមានសុវត្ថិភាពវិញហើយនោះ ចូរពួកអ្នករំឭកចំពោះអល់ឡោះដូចអ្វីដែលទ្រង់បានបង្រៀនដល់ពួកអ្នកនូវអ្វីដែលពួកអ្នកមិនធ្លាប់ដឹងពីមុន។ info
التفاسير:

external-link copy
240 : 2

وَٱلَّذِينَ يُتَوَفَّوۡنَ مِنكُمۡ وَيَذَرُونَ أَزۡوَٰجٗا وَصِيَّةٗ لِّأَزۡوَٰجِهِم مَّتَٰعًا إِلَى ٱلۡحَوۡلِ غَيۡرَ إِخۡرَاجٖۚ فَإِنۡ خَرَجۡنَ فَلَا جُنَاحَ عَلَيۡكُمۡ فِي مَا فَعَلۡنَ فِيٓ أَنفُسِهِنَّ مِن مَّعۡرُوفٖۗ وَٱللَّهُ عَزِيزٌ حَكِيمٞ

អ្នកដែលបានស្លាប់ក្នុងចំណោមពួកអ្នក(ស្វាមី) ហើយគេបានបន្សល់ទុកនូវភរិយា ចាំបាច់លើពួកគេត្រូវធ្វើបណ្តាំសម្រាប់ភរិយារបស់ខ្លួននូវការផ្គត់ផ្គង់ចំពោះលំនៅដ្ឋាននិងជីវភាពរយៈពេលមួយឆ្នាំពេញ ដោយមិនត្រូវបណ្តេញពួកនាងឱ្យចេញពីលំនៅដ្ឋាន(ដោយបង្ខំ)នោះឡើយ។ តែប្រសិនបើពួកនាងចាកចេញពីលំនៅដ្ឋាន(ដោយខ្លួនឯង) គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នក(និងពួកនាង)នូវអ្វីដែលពួកនាងបានធ្វើសម្រាប់ខ្លួនពួកនាង(នៃការតុបតែងកាយ)ដោយសមរម្យនោះ។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។ info
التفاسير:

external-link copy
241 : 2

وَلِلۡمُطَلَّقَٰتِ مَتَٰعُۢ بِٱلۡمَعۡرُوفِۖ حَقًّا عَلَى ٱلۡمُتَّقِينَ

ហើយសម្រាប់ស្ត្រី(ជាភរិយា)ដែលត្រូវគេលែងលះនោះ គឺទទួលបាននូវការផ្គត់ផ្គង់ជីវភាពដោយសមរម្យ។ វាជាកាតព្វកិច្ចលើបណ្តាអ្នកដែលកោតខ្លាចអល់ឡោះ។ info
التفاسير:

external-link copy
242 : 2

كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمۡ ءَايَٰتِهِۦ لَعَلَّكُمۡ تَعۡقِلُونَ

ក៏ដូចគ្នាដែរ អល់ឡោះជាម្ចាស់ទ្រង់បកស្រាយបញ្ជាក់ដល់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នូវបណ្តាវាក្យខណ្ឌជាច្រើនរបស់ទ្រង់ សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។ info
التفاسير:

external-link copy
243 : 2

۞ أَلَمۡ تَرَ إِلَى ٱلَّذِينَ خَرَجُواْ مِن دِيَٰرِهِمۡ وَهُمۡ أُلُوفٌ حَذَرَ ٱلۡمَوۡتِ فَقَالَ لَهُمُ ٱللَّهُ مُوتُواْ ثُمَّ أَحۡيَٰهُمۡۚ إِنَّ ٱللَّهَ لَذُو فَضۡلٍ عَلَى ٱلنَّاسِ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَشۡكُرُونَ

តើអ្នក(ព្យាការីមូហាំម៉ាត់)មិនទាន់ទទួលបានដំណឹងអំពីរឿងរ៉ាវរបស់ពួកដែលបានចាកចេញពីលំនៅដ្ឋានរបស់ពួកគេ ខណៈដែលពួកគេមានគ្នាច្រើនរាប់ពាន់នាក់ដោយការភ័យខ្លាចពីសេចក្តីស្លាប់ទេឬ? ពេលនោះ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់ពួកគេថា៖ ចូរពួកអ្នកស្លាប់ចុះ។ ក្រោយមក ទ្រង់ក៏បានប្រោសពួកគេឱ្យរស់ឡើងវិញ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកដែលមានការប្រោសប្រទានបំផុតចំពោះមនុស្សលោក។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនដឹងគុណឡើយ។ info
التفاسير:

external-link copy
244 : 2

وَقَٰتِلُواْ فِي سَبِيلِ ٱللَّهِ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ سَمِيعٌ عَلِيمٞ

ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ និងត្រូវដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាឮ មហាដឹងបំផុត។ info
التفاسير:

external-link copy
245 : 2

مَّن ذَا ٱلَّذِي يُقۡرِضُ ٱللَّهَ قَرۡضًا حَسَنٗا فَيُضَٰعِفَهُۥ لَهُۥٓ أَضۡعَافٗا كَثِيرَةٗۚ وَٱللَّهُ يَقۡبِضُ وَيَبۡصُۜطُ وَإِلَيۡهِ تُرۡجَعُونَ

ជនណាហើយដែលបានឱ្យអល់ឡោះខ្ចីនូវកម្ចីមួយដ៏ល្អប្រពៃនោះ ទ្រង់នឹងបង្កើន(តបស្នង)ដល់គេវិញនូវកាបង្កើនមួយដ៏ច្រើនលើសលប់ទ្វេដង។ ហើយអល់ឡោះទ្រង់ត្បិតត្បៀត និងបើកទូលាយ។ ហើយពួកអ្នកនឹងត្រូវគេនាំត្រលប់ទៅកាន់ទ្រង់(នៅថ្ងៃបរលោក)។ info
التفاسير: