அல்குர்ஆன் மொழிபெயர்ப்பு - கெமர் மொழிபெயர்ப்பு - மொழிபெயர்ப்பு முன்னோடிகள் மையம்

பக்க எண்:close

external-link copy
91 : 5

إِنَّمَا يُرِيدُ ٱلشَّيۡطَٰنُ أَن يُوقِعَ بَيۡنَكُمُ ٱلۡعَدَٰوَةَ وَٱلۡبَغۡضَآءَ فِي ٱلۡخَمۡرِ وَٱلۡمَيۡسِرِ وَيَصُدَّكُمۡ عَن ذِكۡرِ ٱللَّهِ وَعَنِ ٱلصَّلَوٰةِۖ فَهَلۡ أَنتُم مُّنتَهُونَ

តាមពិតស្ហៃតនមានបំណងចង់បង្កនូវភាពជាសត្រូវ និងការស្អប់ខ្ពើមគ្នារវាងពួកអ្នកតាមរយៈ គ្រឿងស្រវឹងនិងល្បែងស៊ីសងនេះ ហើយរារាំងពួកអ្នកពីការរំឭកអល់ឡោះ និងការប្រតិបត្តិសឡាត។ ដូច្នេះ តើពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ជាអ្នកបោះបង់(អំពើអបាយមុខទាំងនេះ)ដែរឬទេ? info
التفاسير:

external-link copy
92 : 5

وَأَطِيعُواْ ٱللَّهَ وَأَطِيعُواْ ٱلرَّسُولَ وَٱحۡذَرُواْۚ فَإِن تَوَلَّيۡتُمۡ فَٱعۡلَمُوٓاْ أَنَّمَا عَلَىٰ رَسُولِنَا ٱلۡبَلَٰغُ ٱلۡمُبِينُ

ហើយចូរពួកអ្នកគោរពប្រតិបត្តិតាមអល់ឡោះនិងគោរពប្រតិបត្តិតាមអ្នកនាំសារ ហើយត្រូវប្រុងប្រយ័ត្ន(ពីការប្រព្រឹត្តល្មើស)។ តែប្រសិនបើពួកអ្នកងាក់ចេញ ពួកអ្នកត្រូវដឹងថា តាមពិត កាតព្វកិច្ចលើអ្នកនាំសាររបស់យើងនោះ គឺការផ្សព្វផ្សាយដ៏ច្បាស់លាស់ប៉ុណ្ណោះ។ info
التفاسير:

external-link copy
93 : 5

لَيۡسَ عَلَى ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ جُنَاحٞ فِيمَا طَعِمُوٓاْ إِذَا مَا ٱتَّقَواْ وَّءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ ثُمَّ ٱتَّقَواْ وَّءَامَنُواْ ثُمَّ ٱتَّقَواْ وَّأَحۡسَنُواْۚ وَٱللَّهُ يُحِبُّ ٱلۡمُحۡسِنِينَ

គ្មានទោសពៃរ៍នោះទេចំពោះបណ្ដាអ្នកដែលមានជំនឿនិងបានសាងទង្វើកុសលចំពោះអ្វី(ស្រា)ដែលពួកគេបានទទួលទាន(មុនពេលដែលវាត្រូវបានដាក់បម្រាម) កាលណាពួកគេបានកោតខ្លាចអល់ឡោះ និងមានជំនឿ ព្រមទាំងបានសាងទង្វើកុសលនោះ។ បន្ទាប់មក ពួកគេកោតខ្លាចអល់ឡោះ និងមានជំនឿ។ ក្រោយមកទៀត ពួកគេកោតខ្លាចអល់ឡោះ និងសាងអំពើល្អ។ ហើយអល់ឡោះទ្រង់ស្រលាញ់បណ្តាអ្នកដែលសាងអំពើល្អ។ info
التفاسير:

external-link copy
94 : 5

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَيَبۡلُوَنَّكُمُ ٱللَّهُ بِشَيۡءٖ مِّنَ ٱلصَّيۡدِ تَنَالُهُۥٓ أَيۡدِيكُمۡ وَرِمَاحُكُمۡ لِيَعۡلَمَ ٱللَّهُ مَن يَخَافُهُۥ بِٱلۡغَيۡبِۚ فَمَنِ ٱعۡتَدَىٰ بَعۡدَ ذَٰلِكَ فَلَهُۥ عَذَابٌ أَلِيمٞ

ឱបណ្ដាអ្នកដែលមានជំនឿ! អល់ឡោះទ្រង់ពិតជានឹងសាកល្បងពួកអ្នកនឹងប្រការទាំងឡាយដែលជំរុញពួកអ្នកឱ្យធ្វើការបរបាញ់សត្វព្រៃ(ខណៈដែលពួកអ្នកស្ថិតក្នុងតំណមអៀហរ៉ម) ដោយពួកអ្នកចាប់វាដោយដៃរបស់ពួកអ្នក និងដោយប្រើលំពែង ដើម្បីអល់ឡោះទ្រង់ដឹងថា ជនណាដែលកោតខ្លាចទ្រង់ក្នុងពេលអាថ៌កំបាំង។ ដូចេ្នះ ជនណាដែលបានបំពានព្រំដែន(ច្បាប់)បន្ទាប់ពីនោះ សម្រាប់រូបគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។ info
التفاسير:

external-link copy
95 : 5

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَقۡتُلُواْ ٱلصَّيۡدَ وَأَنتُمۡ حُرُمٞۚ وَمَن قَتَلَهُۥ مِنكُم مُّتَعَمِّدٗا فَجَزَآءٞ مِّثۡلُ مَا قَتَلَ مِنَ ٱلنَّعَمِ يَحۡكُمُ بِهِۦ ذَوَا عَدۡلٖ مِّنكُمۡ هَدۡيَۢا بَٰلِغَ ٱلۡكَعۡبَةِ أَوۡ كَفَّٰرَةٞ طَعَامُ مَسَٰكِينَ أَوۡ عَدۡلُ ذَٰلِكَ صِيَامٗا لِّيَذُوقَ وَبَالَ أَمۡرِهِۦۗ عَفَا ٱللَّهُ عَمَّا سَلَفَۚ وَمَنۡ عَادَ فَيَنتَقِمُ ٱللَّهُ مِنۡهُۚ وَٱللَّهُ عَزِيزٞ ذُو ٱنتِقَامٍ

ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំសម្លាប់សត្វប្រមាញ់ខណៈដែលពួកអ្នកស្ថិតក្នុងតំណមអៀហរ៉ម។ ជនណាហើយក្នុងចំណោមពួកអ្នកបានសម្លាប់វាដោយចេតនា ការពិន័យចំពោះទង្វើនោះ គឺត្រូវសំឡេះសត្វ(មួយផ្សេងទៀត)ដូចទៅនឹង(ប្រភេទ)សត្វដែលគេបានសម្លាប់នោះវិញ។ អ្នកដែលវិនិច្ឆ័យ(កាត់សេចក្តី)ក្នុងរឿងនេះ គឺបុរសពីរនាក់ដែលប្រកបដោយភាពយុត្ដិធម៌ក្នុងចំណោមពួកអ្នក។ ហើយអ្វីដែលបុរសទាំងពីរនាក់នេះបានវិនិច្ឆ័យ គឺគេត្រូវធ្វើដូចអ្វីដែលគេបានធ្វើចំពោះសត្វជំនូនដែរ ដោយត្រូវបញ្ជូនសត្វនោះទៅសំឡេះនៅឯកាក់ហ្ពះ(ទឹកដីម៉ាក្គះ) ឬទទួលការពិន័យជាអាហារចែកជូនដល់ជនក្រីក្រ ឬត្រូវបួសជំនួសឱ្យការផ្តល់អាហារ ដើម្បីឱ្យគេភ្លក់លទ្ធផលនៃការបំពានបម្រាមរបស់ខ្លួន។ អល់ឡោះជាម្ចាស់បានអធ្យាស្រ័យចំពោះអ្វីដែលបានកន្លងផុតទៅ(មុនពេលដែលបម្រាមនេះបានដាក់ចុះមក)។ ហើយជនណាដែលត្រឡប់ទៅប្រព្រឹត្តទង្វើនោះ(ក្រោយពីបម្រាមបានដាក់មកហើយនោះ) អល់ឡោះជាម្ចាស់នឹងផ្តន្ទាទោសចំពោះគេ។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងក្លា មហាខ្លាំងពូកែ។ info
التفاسير: