அல்குர்ஆன் மொழிபெயர்ப்பு - கெமர் மொழிபெயர்ப்பு - மொழிபெயர்ப்பு முன்னோடிகள் மையம்

பக்க எண்:close

external-link copy
25 : 30

وَمِنۡ ءَايَٰتِهِۦٓ أَن تَقُومَ ٱلسَّمَآءُ وَٱلۡأَرۡضُ بِأَمۡرِهِۦۚ ثُمَّ إِذَا دَعَاكُمۡ دَعۡوَةٗ مِّنَ ٱلۡأَرۡضِ إِذَآ أَنتُمۡ تَخۡرُجُونَ

ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ដែរនោះ គឺមេឃនិងផែនដីឈរឡើងទៅតាមបទបញ្ជារបស់ទ្រង់។ ក្រោយមក នៅពេលដែលទ្រង់បានហៅពួកអ្នកនូវការហៅមួយឲ្យចេញពីដី ពេលនោះ ពួកអ្នកក៏ចេញ(ពីផ្នូរមក)។ info
التفاسير:

external-link copy
26 : 30

وَلَهُۥ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ كُلّٞ لَّهُۥ قَٰنِتُونَ

ហើយទាំងអ្នកដែលនៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ រាល់អ្វីទាំងអស់នោះ សុទ្ធតែប្រគល់ខ្លួនគោរពតាមទ្រង់។ info
التفاسير:

external-link copy
27 : 30

وَهُوَ ٱلَّذِي يَبۡدَؤُاْ ٱلۡخَلۡقَ ثُمَّ يُعِيدُهُۥ وَهُوَ أَهۡوَنُ عَلَيۡهِۚ وَلَهُ ٱلۡمَثَلُ ٱلۡأَعۡلَىٰ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ

ហើយទ្រង់គឺជាអ្នកផ្តើមបង្កើតសត្វលោក។ បន្ទាប់មក ទ្រង់បានបង្កើតវាឡើងវិញម្តងទៀតហើយវាជារឿងងាយស្រួលបំផុតសម្រាប់ទ្រង់។ ហើយទ្រង់មានលក្ខណៈខ្ពង់ខ្ពស់បំផុតទាំងនៅលើមេឃជាច្រើនជាន់និងផែនដី។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។ info
التفاسير:

external-link copy
28 : 30

ضَرَبَ لَكُم مَّثَلٗا مِّنۡ أَنفُسِكُمۡۖ هَل لَّكُم مِّن مَّا مَلَكَتۡ أَيۡمَٰنُكُم مِّن شُرَكَآءَ فِي مَا رَزَقۡنَٰكُمۡ فَأَنتُمۡ فِيهِ سَوَآءٞ تَخَافُونَهُمۡ كَخِيفَتِكُمۡ أَنفُسَكُمۡۚ كَذَٰلِكَ نُفَصِّلُ ٱلۡأٓيَٰتِ لِقَوۡمٖ يَعۡقِلُونَ

ទ្រង់បានលើកជាឧទាហរណ៍មួយសម្រាប់ពួកអ្នកចេញពីខ្លួនរបស់ពួកអ្នកផ្ទាល់គឺ តើពួកអ្នកមានទាសករដាច់ថ្លៃដែលជាដៃគូរួមចំណែក(ជាមួយពួកអ្នក)ចំពោះអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកអ្នកដោយស្មើភាពគ្នាដែរឬទេ? ពួកអ្នកបារម្ភខ្លាចចំពោះពួកគេ ដូចដែលអ្នកបារម្ភខ្លាចអ្នកមួយចំនួននៃពួកអ្នកដែលមានសិទ្ធិដូចពួកអ្នកដែរ។ ក៏ដូច្នោះដែរ យើងបានបកស្រាយបញ្ជាក់នូវសញ្ញាភស្តុតាងជាច្រើនសម្រាប់ក្រុមដែលចេះគិតពិចារណា។ info
التفاسير:

external-link copy
29 : 30

بَلِ ٱتَّبَعَ ٱلَّذِينَ ظَلَمُوٓاْ أَهۡوَآءَهُم بِغَيۡرِ عِلۡمٖۖ فَمَن يَهۡدِي مَنۡ أَضَلَّ ٱللَّهُۖ وَمَا لَهُم مِّن نَّٰصِرِينَ

ផ្ទុយទៅវិញ ពួកដែលបំពានបានដើរតាមចំណង់តណ្ហារបស់ខ្លួនដោយគ្មានចំណេះដឹង។ ដូច្នេះ តើមានអ្នកណាដែលអាចចង្អុលបង្ហាញដល់ជនដែលអល់ឡោះធ្វើឱ្យវង្វេងនោះ? ហើយសម្រាប់ពួកគេ ក៏គ្មានអ្នកជួយដែរ។ info
التفاسير:

external-link copy
30 : 30

فَأَقِمۡ وَجۡهَكَ لِلدِّينِ حَنِيفٗاۚ فِطۡرَتَ ٱللَّهِ ٱلَّتِي فَطَرَ ٱلنَّاسَ عَلَيۡهَاۚ لَا تَبۡدِيلَ لِخَلۡقِ ٱللَّهِۚ ذَٰلِكَ ٱلدِّينُ ٱلۡقَيِّمُ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តម្រង់មុខរបស់អ្នកទៅកាន់សាសនាដ៏ត្រឹមត្រូវ(សាសនាអ៊ីស្លាម) ជាសាសនាកំណើតដែលអល់ឡោះបានបង្កើតមនុស្សលោកឱ្យស្ថិតនៅលើវា។ គ្មានការផ្លាស់ប្តូរឡើយចំពោះការបង្កើតរបស់អល់ឡោះ។ នោះហើយជាសាសនាដ៏ត្រឹមត្រូវ។ ក៏ប៉ុន្តែមនុស្សលោកភាគច្រើនមិនបានដឹងឡើយ។ info
التفاسير:

external-link copy
31 : 30

۞ مُنِيبِينَ إِلَيۡهِ وَٱتَّقُوهُ وَأَقِيمُواْ ٱلصَّلَوٰةَ وَلَا تَكُونُواْ مِنَ ٱلۡمُشۡرِكِينَ

ហើយចូរពួកអ្នកវិលត្រឡប់ទៅកាន់ទ្រង់(ដោយការសារភាពកំហុស) និងកោតខ្លាចចំពោះទ្រង់ ព្រមទាំងប្រតិបត្តិសឡាត។ ហើយចូរពួកអ្នកកុំស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិក។ info
التفاسير:

external-link copy
32 : 30

مِنَ ٱلَّذِينَ فَرَّقُواْ دِينَهُمۡ وَكَانُواْ شِيَعٗاۖ كُلُّ حِزۡبِۭ بِمَا لَدَيۡهِمۡ فَرِحُونَ

គឺពួកដែលបំបែកបំបាក់សាសនារបស់ខ្លួនដោយពួកគេបែកបាក់ជាក្រុម។ រាល់ក្រុមនីមួយ គឺគេរីករាយជាមួយនឹងអ្វីដែលខ្លួនមាន។ info
التفاسير: