அல்குர்ஆன் மொழிபெயர்ப்பு - கெமர் மொழிபெயர்ப்பு - மொழிபெயர்ப்பு முன்னோடிகள் மையம்

பக்க எண்:close

external-link copy
43 : 23

مَا تَسۡبِقُ مِنۡ أُمَّةٍ أَجَلَهَا وَمَا يَسۡتَـٔۡخِرُونَ

គ្មានប្រជាជាតិណាមួយអាចធ្វើឱ្យពេលវេលាកំណត់(នៃការបំផ្លាញពួកគេ)មកដល់មុនពេលកំណត់នោះឡើយ ហើយក៏មិនអាចពន្យារពេលបាននោះដែរ។ info
التفاسير:

external-link copy
44 : 23

ثُمَّ أَرۡسَلۡنَا رُسُلَنَا تَتۡرَاۖ كُلَّ مَا جَآءَ أُمَّةٗ رَّسُولُهَا كَذَّبُوهُۖ فَأَتۡبَعۡنَا بَعۡضَهُم بَعۡضٗا وَجَعَلۡنَٰهُمۡ أَحَادِيثَۚ فَبُعۡدٗا لِّقَوۡمٖ لَّا يُؤۡمِنُونَ

ក្រោយមក យើងបានបញ្ជូនអ្នកនាំសាររបស់យើងជាច្រើនទៀតជាបន្តបន្ទាប់។ រាល់ពេលដែលអ្នកនាំសារនោះបានទៅដល់ប្រជាជាតិរបស់ខ្លួន គឺពួកគេតែងតែបដិសេធចំពោះគាត់។ ហើយយើងបានធ្វើឱ្យពួកគេវិនាសអន្តរាយជាបន្តបន្ទាប់ផងដែរ និងបានធ្វើឲ្យពួកគេក្លាយជារឿងរ៉ាវមួយ(សម្រាប់អ្នកជំនាន់ក្រោយ)។ ដូច្នេះ ភាពវិនាសអន្តរាយ គឺសម្រាប់ក្រុមដែលគ្មានជំនឿ។ info
التفاسير:

external-link copy
45 : 23

ثُمَّ أَرۡسَلۡنَا مُوسَىٰ وَأَخَاهُ هَٰرُونَ بِـَٔايَٰتِنَا وَسُلۡطَٰنٖ مُّبِينٍ

ក្រោយមកទៀត យើងបានបញ្ជូនព្យាការីមូសា និងបងប្រុសរបស់គេ ព្យាការីហារូន ដោយនាំមកនូវសញ្ញាភស្តុតាងជាច្រើនរបស់យើង ហើយនិងអំណះអំណាងយ៉ាងច្បាស់លាស់ info
التفاسير:

external-link copy
46 : 23

إِلَىٰ فِرۡعَوۡنَ وَمَلَإِيْهِۦ فَٱسۡتَكۡبَرُواْ وَكَانُواْ قَوۡمًا عَالِينَ

ទៅកាន់ហ្វៀរអោន និងក្រុមមន្ត្រីរបស់គេ តែពួកគេបែរជាក្រអឺតក្រទមទៅវិញ។ ហើយពួកគេធ្លាប់ជាក្រុមដែលព្រហើនក្អេងក្អាង។ info
التفاسير:

external-link copy
47 : 23

فَقَالُوٓاْ أَنُؤۡمِنُ لِبَشَرَيۡنِ مِثۡلِنَا وَقَوۡمُهُمَا لَنَا عَٰبِدُونَ

ហើយពួកគេបាននិយាយថា៖ តើឱ្យពួកយើងមានជំនឿលើបុគ្គលពីរនាក់ដែលជាមនុស្សធម្មតាដូចពួកយើង ហើយក្រុមរបស់គេទាំងពីរ(អម្បូរអ៊ីស្រាអែល)ទៀតសោត គឺជាពួកដែលស្ថិតនៅក្រោយបង្គាប់យើងហ្នឹងឬ? info
التفاسير:

external-link copy
48 : 23

فَكَذَّبُوهُمَا فَكَانُواْ مِنَ ٱلۡمُهۡلَكِينَ

ហើយពួកគេបានបដិសេធចំពោះគេទាំងពីរ(ព្យាការីមូសានិងព្យាការីហារូន)។ ហេតុនេះ ពួកគេក៏ស្ថិតក្នុងចំណោមពួកដែលត្រូវបានគេបំផ្លាញ។ info
التفاسير:

external-link copy
49 : 23

وَلَقَدۡ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ لَعَلَّهُمۡ يَهۡتَدُونَ

ហើយជាការពិតណាស់ យើងបានប្រទានឱ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត)។ សង្ឃឹមថា ពួកគេនឹងទទួលបានការចង្អុលបង្ហាញ។ info
التفاسير:

external-link copy
50 : 23

وَجَعَلۡنَا ٱبۡنَ مَرۡيَمَ وَأُمَّهُۥٓ ءَايَةٗ وَءَاوَيۡنَٰهُمَآ إِلَىٰ رَبۡوَةٖ ذَاتِ قَرَارٖ وَمَعِينٖ

ហើយយើងបានធ្វើឱ្យកូនប្រុសរបស់ម៉ារយ៉ាំ(ព្យាការីអ៊ីសា) និងម្តាយរបស់គេ ក្លាយជាសញ្ញាភស្តុតាងមួយ(បញ្ជាក់ពីសមត្ថភាពរបស់យើង)។ ហើយយើងបានផ្តល់ឱ្យគេទាំងពីរនូវកន្លែងមួយខ្ពស់ផុតពីដីដែលអាចស្នាក់នៅបាន និងមានប្រភពទឹក(នៅទីនោះ)ផងដែរ។ info
التفاسير:

external-link copy
51 : 23

يَٰٓأَيُّهَا ٱلرُّسُلُ كُلُواْ مِنَ ٱلطَّيِّبَٰتِ وَٱعۡمَلُواْ صَٰلِحًاۖ إِنِّي بِمَا تَعۡمَلُونَ عَلِيمٞ

ឱបណ្តាអ្នកនាំសារទាំងឡាយ! ចូរពួកអ្នកទទួលទានអំពីចំណីអាហារល្អៗ ហើយចូរពួកអ្នកសាងនូវទង្វើកុសល។ ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ info
التفاسير:

external-link copy
52 : 23

وَإِنَّ هَٰذِهِۦٓ أُمَّتُكُمۡ أُمَّةٗ وَٰحِدَةٗ وَأَنَا۠ رَبُّكُمۡ فَٱتَّقُونِ

ហើយពិតប្រាកដណាស់ សាសនារបស់ពួកអ្នកនេះ គឺជាសាសនាតែមួយគត់(សាសនាអ៊ីស្លាម) ហើយយើងគឺជាព្រះជាម្ចាស់របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកោតខ្លាច(មកចំពោះយើង)។ info
التفاسير:

external-link copy
53 : 23

فَتَقَطَّعُوٓاْ أَمۡرَهُم بَيۡنَهُمۡ زُبُرٗاۖ كُلُّ حِزۡبِۭ بِمَا لَدَيۡهِمۡ فَرِحُونَ

តែពួកគេ(អ្នកដែលដើរតាមអ្នកនាំសារ)បានបែកបាក់គ្នារវាងពួកគេនៅក្នុងកិច្ចការ(សាសនា)របស់ពួកគេជាក្រុមៗ។ រាល់ក្រុមនីមួយៗ គឺមានមោទនភាពនឹងអ្វីដែលខ្លួនមាន។ info
التفاسير:

external-link copy
54 : 23

فَذَرۡهُمۡ فِي غَمۡرَتِهِمۡ حَتَّىٰ حِينٍ

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បោះបង់ពួកគេឱ្យស្ថិតក្នុងភាពវង្វេងរបស់ខ្លួន រហូតដល់ពេលកំណត់ចុះ។ info
التفاسير:

external-link copy
55 : 23

أَيَحۡسَبُونَ أَنَّمَا نُمِدُّهُم بِهِۦ مِن مَّالٖ وَبَنِينَ

តើពួកគេគិតស្មានថា អ្វីដែលយើងបានប្រទានឲ្យពួកគេអំពីទ្រព្យសម្បត្តិ និងកូនចៅនោះ info
التفاسير:

external-link copy
56 : 23

نُسَارِعُ لَهُمۡ فِي ٱلۡخَيۡرَٰتِۚ بَل لَّا يَشۡعُرُونَ

គឺយើងរួសរាន់ប្រទានដល់ពួកគេនូវប្រការល្អឬ? (មិនដូច្នោះឡើយ)។ ផ្ទុយទៅវិញ ពួកគេមិនដឹងខ្លួនឡើយ។ info
التفاسير:

external-link copy
57 : 23

إِنَّ ٱلَّذِينَ هُم مِّنۡ خَشۡيَةِ رَبِّهِم مُّشۡفِقُونَ

ពិតប្រាកដណាស់ បណ្តាអ្នកដែលមានការប្រុងប្រយ័ត្នដោយកោតខ្លាចព្រះជាម្ចាស់របស់ខ្លួន info
التفاسير:

external-link copy
58 : 23

وَٱلَّذِينَ هُم بِـَٔايَٰتِ رَبِّهِمۡ يُؤۡمِنُونَ

និងបណ្តាអ្នកដែលមានជំនឿនឹងបណ្តាវាក្យខណ្ឌនៃព្រះជាម្ចាស់របស់ពួកគេ info
التفاسير:

external-link copy
59 : 23

وَٱلَّذِينَ هُم بِرَبِّهِمۡ لَا يُشۡرِكُونَ

និងបណ្តាអ្នកដែលមិនធ្វើស្ហ៊ីរិកចំពោះព្រះជាម្ចាស់របស់ពួកគេ info
التفاسير: