அல்குர்ஆன் மொழிபெயர்ப்பு - அல்முக்தஸர் பீ தப்ஸீரில் குர்ஆனில் கரீமுக்கான கமெர மொழிபெயர்ப்பு

អាត់តាហ្គពុន

சூராவின் இலக்குகளில் சில:
التحذير مما تحصل به الندامة والغبن يوم القيامة.
ព្រមានពីការធ្លាក់ទៅក្នុងវិប្បដិសារី និងសោកស្តាយនៅថ្ងៃបរលោក។ info

external-link copy
1 : 64

يُسَبِّحُ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۖ لَهُ ٱلۡمُلۡكُ وَلَهُ ٱلۡحَمۡدُۖ وَهُوَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٌ

រាល់អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗទាំងអស់ដែលមាននៅលើផែនដី បានលើកតម្កើងចំពោះអល់ឡោះជាម្ចាស់ និងបញ្ជាក់ពីភាពស្អាតស្អំរបស់ទ្រង់ពីអ្វីដែលមិនសាកសមនឹងទ្រង់នៃលក្ខណៈដែលខ្វះខាត។ អំណាចគ្រប់គ្រង គឺជាកម្មសិទ្ធិរបស់ទ្រង់មួយគត់ដោយគ្មានអ្នកគ្រប់គ្រងណាក្រៅពីទ្រង់ឡើយ ហើយរាល់ការកោតសរសើរដ៏ល្អប្រពៃ ក៏ជាកម្មសិទ្ធិរបស់ទ្រង់ដែរ។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ គ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។ info
التفاسير:

external-link copy
2 : 64

هُوَ ٱلَّذِي خَلَقَكُمۡ فَمِنكُمۡ كَافِرٞ وَمِنكُم مُّؤۡمِنٞۚ وَٱللَّهُ بِمَا تَعۡمَلُونَ بَصِيرٌ

ទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក(ឱមនុស្សលោកទាំងឡាយ)។ ក៏ប៉ុន្តែ មួយចំនួននៃពួកអ្នក ជាអ្នកដែលគ្មានជំនឿចំពោះទ្រង់ ហើយកន្លែងវិលត្រឡប់របស់គេ គឺឆ្ពោះទៅកាន់ឋាននរក។ ហើយមួយចំនួនទៀត(នៃពួកគេ) ជាអ្នកដែលមានជំនឿចំពោះទ្រង់ ហើយកន្លែងវិលត្រឡប់របស់គេ គឺឆ្ពោះទៅកាន់ឋានសួគ៌។ ហើយអល់ឡោះឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងនឹងទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះអ្វីដែលពួកអ្នកបានសាង។ info
التفاسير:

external-link copy
3 : 64

خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِٱلۡحَقِّ وَصَوَّرَكُمۡ فَأَحۡسَنَ صُوَرَكُمۡۖ وَإِلَيۡهِ ٱلۡمَصِيرُ

ទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដីដោយពិតប្រាកដ ដោយទ្រង់ពុំបានបង្កើតវាទាំងពីរ ជាការលេងសើច ទទេៗនោះទេ។ ហើយទ្រង់បានបង្កើតរូបរាងពួកអ្នក(ឱមនុស្សលោក) និងបានធ្វើឱ្យរូបរាងរបស់ពួកអ្នកល្អស្អាត ដែលជាគុណបំណាច់និងជាភាពសប្បុរសអំពីទ្រង់។ ហើយប្រសិនបើទ្រង់មានចេតនានោះ ទ្រង់ពិតជាអាចធ្វើវា(រូបរាងពួកអ្នក)ឲ្យអាក្រក់បាន។ ហើយការវិលត្រឡប់នៅថ្ងៃបរលោកនោះ គឺឆ្ពោះទៅកាន់ទ្រង់តែមួយគត់។ ពេលនោះ ទ្រង់នឹងតបស្នងឱ្យពួកអ្នកទៅតាមទង្វើដែលពួកអ្នកបានសាង។ ប្រសិនបើសាងទង្វើល្អ នោះនឹងទទួលបានផលល្អ តែប្រសិនបើសាងទង្វើអាក្រក់ នោះនឹងទទួលបានផលអាក្រក់។ info
التفاسير:

external-link copy
4 : 64

يَعۡلَمُ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَيَعۡلَمُ مَا تُسِرُّونَ وَمَا تُعۡلِنُونَۚ وَٱللَّهُ عَلِيمُۢ بِذَاتِ ٱلصُّدُورِ

ទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីដែលនៅលើផែនដី។ ហើយទ្រង់ក៏ដឹងបំផុតផងដែរចំពោះទង្វើដែលពួកអ្នកលាក់បាំង និងទង្វើដែលពួកអ្នកលាតត្រដាង។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលមាននៅក្នុងដួងចិត្ដនៃប្រការល្អឬអាក្រក់ដោយគ្មានអ្វីមួយអាចលាក់បាំងនឹងទ្រង់បានឡើយ។ info
التفاسير:

external-link copy
5 : 64

أَلَمۡ يَأۡتِكُمۡ نَبَؤُاْ ٱلَّذِينَ كَفَرُواْ مِن قَبۡلُ فَذَاقُواْ وَبَالَ أَمۡرِهِمۡ وَلَهُمۡ عَذَابٌ أَلِيمٞ

តើដំណឹងរបស់ប្រជាជាតិដែលប្រឆាំងជំនាន់មុនពួកអ្នក(ឱពួកមុស្ហរីគីន)មិនបានមកដល់ពួកអ្នកទេឬ ដូចជា ក្រុមរបស់ព្យាការីនួហ ក្រុមអាទ ក្រុមសាមូទ និងក្រុមផ្សេងទៀតក្រៅពីពួកគេនោះ? ជាការពិតណាស់ ពួកគេបានភ្លក្សនូវទណ្ឌកម្មចំពោះអ្វីដែលពួកគេបានប្រព្រឹត្តនៃការប្រឆាំងនៅលើលោកិយនោះ។ ហើយសម្រាប់ពួកគេ នឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុតនៅថ្ងៃបរលោក។ ពិតមែនហើយ ដំណឹងទាំងនោះពិតជាបានមកដល់ពួកអ្នកហើយ។ ដូច្នេះ ចូរពួកអ្នកយកជាមេរៀនចុះចំពោះអ្វីដែលបានកើតឡើងលើពួកគេ ហើយចូរពួកអ្នកសារភាពកំហុសទៅចំពោះអល់ឡោះមុនពេលដែលពួកអ្នកនឹងទទួលរងដូចអ្វីដែលពួកគេបានទទួល។ info
التفاسير:

external-link copy
6 : 64

ذَٰلِكَ بِأَنَّهُۥ كَانَت تَّأۡتِيهِمۡ رُسُلُهُم بِٱلۡبَيِّنَٰتِ فَقَالُوٓاْ أَبَشَرٞ يَهۡدُونَنَا فَكَفَرُواْ وَتَوَلَّواْۖ وَّٱسۡتَغۡنَى ٱللَّهُۚ وَٱللَّهُ غَنِيٌّ حَمِيدٞ

ទណ្ឌកម្មដែលពួកគេទទួលរងនោះ តាមពិតគឺដោយសារតែបណ្ដាអ្នកនាំសាររបស់ពួកគេដែលមកពីអល់ឡោះ បាននាំមកនូវភស្ដុតាងដ៏ច្បាស់លាស់និងអំណះអំណាងដ៏ពិតប្រាកដជាច្រើនមកកាន់ពួកគេ តែពួកគេបែរជានិយាយបដិសេធ ព្រោះតែអ្នកនាំសារទាំងនោះ គឺជាមនុស្សលោកដូចពួកគេដែរថាៈ តើមនុស្សលោក(ធម្មតាដូចពួកយើង)អាចចង្អុលបង្ហាញពួកយើងទៅកាន់សេចក្តីពិតឬ? ហើយពួកគេក៏បានប្រឆាំង និងបានបែរចេញពីការមានជំនឿលើអ្នកនាំសារទាំងនោះ។ ក៏ប៉ុន្តែ ពួកគេមិនបានផ្តល់ផលប៉ះពាល់អ្វីដល់អល់ឡោះបន្តិចណាឡើយ។ ហើយអល់ឡោះទ្រង់មិនត្រូវការសេចក្តីជំនឿ និងការគោរពប្រតិបត្តិរបស់ពួកគេនោះទេ ពីព្រោះការគោរពប្រតិបត្តិរបស់ពួកគេនោះ មិនបានបន្ថែមអ្វីដល់ទ្រង់បន្តិចណាឡើយ។ ហើយអល់ឡោះជាម្ចាស់មហាមានលើសលុប ដោយទ្រង់មិនត្រូវការខ្ញុំបម្រើទាំងឡាយរបស់ទ្រង់នោះឡើយ ហើយទ្រង់ជាអ្នកដែលត្រូវគេកោតសរសើរបំផុត ទាំងក្នុងពាក្យសំដី និងទង្វើរបស់ទ្រង់។ info
التفاسير:

external-link copy
7 : 64

زَعَمَ ٱلَّذِينَ كَفَرُوٓاْ أَن لَّن يُبۡعَثُواْۚ قُلۡ بَلَىٰ وَرَبِّي لَتُبۡعَثُنَّ ثُمَّ لَتُنَبَّؤُنَّ بِمَا عَمِلۡتُمۡۚ وَذَٰلِكَ عَلَى ٱللَّهِ يَسِيرٞ

ពួកដែលគ្មានជំនឿនឹងអល់ឡោះបានអះអាងថាៈ ជាការពិតណាស់ អល់ឡោះជាម្ចាស់នឹងមិនពង្រស់ពួកគេឱ្យរស់ឡើងវិញបន្ទាប់ពីការស្លាប់របស់ពួកគេនោះឡើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់អ្នកដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះចុះថាៈ មិនដូច្នោះឡើយ! សូមស្បថនឹងម្ចាស់របស់ខ្ញុំ! ទ្រង់ពិតជានឹងពង្រស់ពួកអ្នកឱ្យរស់ឡើងវិញនៅថ្ងៃបរលោក។ បន្ទាប់មក គេពិតជានឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដនៅក្នុងលោកិយ។ ហើយការពង្រស់(ពួកអ្នក)ឲ្យរស់ឡើងវិញនោះ គឺជាការងាយស្រួលបំផុតចំពោះអល់ឡោះ។ ជាការពិតណាស់ ទ្រង់បានបង្កើតពួកអ្នកលើកដំបូង។ ដូច្នេះ ទ្រង់ក៏ជាអ្នកដែលមានសមត្ថភាពក្នុងការពង្រស់ពួកអ្នករស់ឡើងវិញម្តងទៀតក្រោយពេលស្លាប់ដើម្បីជំនុំជម្រះ និងទទួលការតបស្នងដែរ។ info
التفاسير:

external-link copy
8 : 64

فَـَٔامِنُواْ بِٱللَّهِ وَرَسُولِهِۦ وَٱلنُّورِ ٱلَّذِيٓ أَنزَلۡنَاۚ وَٱللَّهُ بِمَا تَعۡمَلُونَ خَبِيرٞ

ហើយចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)មានជំនឿលើអល់ឡោះ និងមានជំនឿលើអ្នកនាំសាររបស់ទ្រង់ ហើយនិងគម្ពីរគួរអានដែលយើងបានបញ្ចុះវាទៅកាន់អ្នកនាំសាររបស់យើង(ព្យាការីមូហាំម៉ាត់)។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងនឹងទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះទង្វើដែលពួកអ្នកបានសាង។ info
التفاسير:

external-link copy
9 : 64

يَوۡمَ يَجۡمَعُكُمۡ لِيَوۡمِ ٱلۡجَمۡعِۖ ذَٰلِكَ يَوۡمُ ٱلتَّغَابُنِۗ وَمَن يُؤۡمِنۢ بِٱللَّهِ وَيَعۡمَلۡ صَٰلِحٗا يُكَفِّرۡ عَنۡهُ سَيِّـَٔاتِهِۦ وَيُدۡخِلۡهُ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَآ أَبَدٗاۚ ذَٰلِكَ ٱلۡفَوۡزُ ٱلۡعَظِيمُ

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃបរលោក ថ្ងៃដែលអល់ឡោះជាម្ចាស់នឹងប្រមូលផ្ដុំពួកអ្នកដើម្បីតបស្នងចំពោះទង្វើរបស់ពួកអ្នក។ នោះគឺជាថ្ងៃដែលស្ដែងចេញនូវភាពខាតបង់របស់ពួកគ្មានជំនឿ ហើយនិងភាពខ្វះខាតរបស់ពួកគេ ខណៈដែលអ្នកមានជំនឿទទួលបានមត៌កគេហដ្ឋានរបស់ពួកឋាននរក(ដែលមាន)នៅក្នុងឋានសួគ៌ ហើយពួកឋាននរក ទទួលបានមត៌កគេហដ្ឋានរបស់អ្នកមានជំនឿ(ដែលមាន)នៅក្នុងឋាននរក។ ហើយជនណាដែលមានជំនឿចំពោះអល់ឡោះ និងបានសាងនូវទង្វើកុសលនោះ ទ្រង់នឹងលុបបំបាត់នូវអំពើអាក្រក់ទាំងឡាយរបស់គេ ហើយទ្រង់នឹងបញ្ចូលរូបគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវិមាន និងដើមឈើរបស់វា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ពួកគេពុំចាកចេញពីឋានសួគ៌វិញឡើយ ហើយឧបការគុណទាំងឡាយក៏មិនត្រូវបានកាត់ផ្តាច់ពីពួកគេដែរ។ ហើយអ្វីដែលពួកគេទទួលបាននោះ គឺជាជោគជ័យមួយដ៏ធំបំផុត ដែលគ្មានជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។ info
التفاسير:
இப்பக்கத்தின் வசனங்களிலுள்ள பயன்கள்:
• من قضاء الله انقسام الناس إلى أشقياء وسعداء.
• ក្នុងចំណោមការកំណត់របស់អល់ឡោះ គឺការបែងចែកមនុស្សពីរក្រុម គឺក្រុមដែលអពមង្គល(ពួកប្រឆាំង) និងក្រុមដែលមានសុភមង្គល(អ្នកមានជំនឿ)។ info

• من الوسائل المعينة على العمل الصالح تذكر خسارة الناس يوم القيامة.
• មធ្យោបាយមួយក្នុងចំណោមមធ្យោបាយដែលជួយដល់ការសាងទង្វើកុសលនោះ គឺការការរំលឹកពីភាពខាតបង់របស់មនុស្សលោកនៅថ្ងែបរលោក។ info