அல்குர்ஆன் மொழிபெயர்ப்பு - அல்முக்தஸர் பீ தப்ஸீரில் குர்ஆனில் கரீமுக்கான கமெர மொழிபெயர்ப்பு

external-link copy
84 : 6

وَوَهَبۡنَا لَهُۥٓ إِسۡحَٰقَ وَيَعۡقُوبَۚ كُلًّا هَدَيۡنَاۚ وَنُوحًا هَدَيۡنَا مِن قَبۡلُۖ وَمِن ذُرِّيَّتِهِۦ دَاوُۥدَ وَسُلَيۡمَٰنَ وَأَيُّوبَ وَيُوسُفَ وَمُوسَىٰ وَهَٰرُونَۚ وَكَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ

ហើយយើងបានប្រទានកូនប្រុសម្នាក់ឈ្មោះអ៊ីស្ហាក និងចៅប្រុសម្នាក់ឈ្មោះយ៉ាក់កូបទៅឱ្យព្យាការីអ៊ីព្រហ៊ីម។ ម្នាក់ៗក្នុងចំណោមអ្នកទាំងពីរ យើងបានចង្អុលបង្ហាញនូវមាគ៌ាដ៏ត្រឹមត្រូវដល់ពួកគេ។ ហើយព្យាការីនួហ យើងក៏បានចង្អុលបង្ហាញមាគ៌ាដែលត្រឹមត្រូវដល់គាត់ដែរកាលពីមុនពួកគេ។ ហើយយើងបានចង្អុលបង្ហាញមាគ៌ាដែលត្រឹមត្រូវដល់ពូជអម្បូររបស់ព្យាការីនួហផងដែរ ដែលពួកគេទាំងនោះមានដូចជា ព្យាការីហ្ទាវូទ និងកូនប្រុសរបស់គាត់ គឺព្យាការីសូឡៃម៉ាន ព្យាការីអៃយ៉ូប ព្យាការីយូសុហ្វ ព្យាការីមូសា និងព្យាការីហារូនដែលជាបងប្រុសរបស់ព្យាការីមូសា។ ដូចដែលការតបស្នងដែលយើងបានតបស្នងចំពោះបណ្តាព្យាការីទាំងឡាយទៅលើអំពើល្អរបស់ពួកគេ(ដែលពួកគេបានសាង)នេះដែរ គឺយើងនឹងតបស្នងចំពោះបណ្តាអ្នកធ្វើអំពើល្អចំពោះទង្វើល្អរបស់ពួកគេដូចគ្នាដែរ។ info
التفاسير:
இப்பக்கத்தின் வசனங்களிலுள்ள பயன்கள்:
• من فضائل التوحيد أنه يضمن الأمن للعبد، خاصة في الآخرة حين يفزع الناس.
• ក្នុងចំណោមឧត្តមភាពនៃការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់(ឯកទេពនិយម) គឺធ្វើឲ្យខ្ញុំបម្រើរបស់អល់ឡោះទទួលបាននូវសុខសន្តិភាព ជាពិសេសនៅក្នុងថ្ងៃបរលោក ខណៈពេលដែលមនុស្សលោកមានភាពភ័យស្លន់ស្លោ។ info

• تُقَرِّر الآيات أن جميع من سبق من الأنبياء إنما بَلَّغوا دعوتهم بتوفيق الله تعالى لا بقدرتهم.
• បណ្ដាវាក្យខណ្ឌទាំងនោះបានទទួលស្គាល់ថា ពិតណាស់បណ្ដាព្យាការីមុនៗទាំងអស់ ពួកគេបានផ្សព្វផ្សាយនូវការអំពាវនាវរបស់ពួកគេដោយមានការចង្អុលបង្ហាញពីអល់ឡោះ មិនមែនដោយសារសមត្ថភាពរបស់ពួកគេនោះទេ។ info

• الأنبياء يشتركون جميعًا في الدعوة إلى توحيد الله تعالى مع اختلاف بينهم في تفاصيل التشريع.
• បណ្ដាព្យាការីទាំងអស់ ពួកគេផ្សព្វផ្សាយទៅរកគោលជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយ(តាវហេទ)ដូចគ្នា ទោះបីជាច្បាប់នៃការគោរពសក្ការៈចំពោះអល់ឡោះនោះ មានភាពខុសៗគ្នាក៏ដោយ។ info

• الاقتداء بالأنبياء سنة محمودة، وخاصة في أصول التوحيد.
• ការយកបណ្តាព្យាការីទាំងឡាយធ្វើជាគំរូ គឺជាមាគ៌ាដែលត្រូវបានគេកោតសរសើរ ហើយជាពិសេសនៅក្នុងគោលការណ៍នៃជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយ។ info