அல்குர்ஆன் மொழிபெயர்ப்பு - அல்முக்தஸர் பீ தப்ஸீரில் குர்ஆனில் கரீமுக்கான கமெர மொழிபெயர்ப்பு

external-link copy
18 : 26

قَالَ أَلَمۡ نُرَبِّكَ فِينَا وَلِيدٗا وَلَبِثۡتَ فِينَا مِنۡ عُمُرِكَ سِنِينَ

ហ្វៀរអោនក៏បានតបទៅកាន់ព្យាការីមូសាថាៈ តើយើងមិនបានចិញ្ចឹមបីបាច់ថែរក្សាអ្នកនៅក្នុងគ្រួសាររបស់យើងកាលអ្នកនៅតូច ហើយបានឲ្យអ្នករស់នៅជាមួយយើងជាច្រើនឆ្នាំក្នុងជីវិតរបស់អ្នកទេឬ? តើអ្វីដែលអូសទាញអ្នកទៅកាន់ការអះអាងថា រូបអ្នកជាព្យាការី(របស់អល់ឡោះ)នោះ? info
التفاسير:
இப்பக்கத்தின் வசனங்களிலுள்ள பயன்கள்:
• حرص الرسول صلى الله عليه وسلم على هداية الناس.
• ការយកចិត្តទុកដាក់របស់អ្នកនាំសារមូហាំម៉ាត់ក្នុងការផ្តល់ការចង្អុលបង្ហាញដល់មនុស្ស។ info

• إثبات صفة العزة والرحمة لله.
• បញ្ជាក់អំពីលក្ខណៈ(ស៊ីហ្វាត)របស់អល់ឡោះ គឺទ្រង់មហាខ្លាំងពូកែ និងមហាមេត្តាករុណា។ info

• أهمية سعة الصدر والفصاحة للداعية.
• សារសំខាន់នៃភាពទូលាយនៃទ្រូង(ចិត្តទួលាយ) និងការមានទេពកោសល្យក្នុងការនិយាយស្តីចំពោះអ្នកដែលអំពាវនាវ។ info

• دعوات الأنبياء تحرير من العبودية لغير الله.
• ការអំពាវនាវរបស់បណ្តាព្យាការីទាំងឡាយ គឺដើម្បីរំដោះមនុស្សឲ្យរួចផុតពីភាពជាទាសករចំពោះអ្នកផ្សេងក្រៅពីអល់ឡោះជាម្ចាស់។ info

• احتج فرعون على رسالة موسى بوقوع القتل منه عليه السلام فأقر موسى بالفعلة، مما يشعر بأنها ليست حجة لفرعون بالتكذيب.
• ការលើកហេតុផលរបស់ហ្វៀរអោនក្នុងការបដិសេធចំពោះសាររបស់ព្យាការីមូសា គឺតាមរយៈបទឧក្រិដ្ឋដែលព្យាការីមូសាបានប្រព្រឹត្ត ហើយព្យាការីមូសាក៏បានទទួលស្គាល់ចំពោះទង្វើនេះ បើទោះបីជាធាតុពិត វាមិនមែនជាហេតុផលដែលធ្វើឲ្យហ្វៀរអោនបដិសេធក៏ដោយ។ info