அல்குர்ஆன் மொழிபெயர்ப்பு - கெமர் மொழிபெயர்ப்பு - இஸ்லாமிய சமூக மேம்பாட்டு சங்கம்

លុកម៉ាន

external-link copy
1 : 31

الٓمٓ

អាលីហ្វ ឡាម មីម។ info
التفاسير:

external-link copy
2 : 31

تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِ ٱلۡحَكِيمِ

នេះគឺជាអាយ៉ាត់ៗនៃគម្ពីរ(គួរអាន)ដែលពោរពេញទៅ ដោយគតិបណ្ឌិត។ info
التفاسير:

external-link copy
3 : 31

هُدٗى وَرَحۡمَةٗ لِّلۡمُحۡسِنِينَ

ជាការចង្អុលបង្ហាញ និងជាក្ដីមេត្ដាករុណាចំពោះបណ្ដាអ្នក ដែលសាងអំពើល្អ។ info
التفاسير:

external-link copy
4 : 31

ٱلَّذِينَ يُقِيمُونَ ٱلصَّلَوٰةَ وَيُؤۡتُونَ ٱلزَّكَوٰةَ وَهُم بِٱلۡأٓخِرَةِ هُمۡ يُوقِنُونَ

គឺបណ្ដាអ្នកដែលប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ហើយពួកគេមានជំនឿយ៉ាងច្បាស់នឹងថ្ងៃបរលោក។ info
التفاسير:

external-link copy
5 : 31

أُوْلَٰٓئِكَ عَلَىٰ هُدٗى مِّن رَّبِّهِمۡۖ وَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ

អ្នកទាំងនោះស្ថិតលើការចង្អុលបង្ហាញពីម្ចាស់របស់ពួកគេ ហើយអ្នកទាំងនោះគឺជាអ្នកដែលជោគជ័យ។ info
التفاسير:

external-link copy
6 : 31

وَمِنَ ٱلنَّاسِ مَن يَشۡتَرِي لَهۡوَ ٱلۡحَدِيثِ لِيُضِلَّ عَن سَبِيلِ ٱللَّهِ بِغَيۡرِ عِلۡمٖ وَيَتَّخِذَهَا هُزُوًاۚ أُوْلَٰٓئِكَ لَهُمۡ عَذَابٞ مُّهِينٞ

ហើយក្នុងចំណោមមនុស្សលោក មានអ្នកខ្លះទិញពាក្យសំដី លេងសើច(អ្វីៗដែលនាំឱ្យភេ្លចអល់ឡោះ) ដើម្បីធ្វើឱ្យអ្នកដទៃ វងេ្វងពីមាគ៌ារបស់អល់ឡោះដោយគ្មានចំណេះដឹង ហើយគេយក វា(អាយ៉ាត់គួរអាន)ទុកជាការចំអក។ ពួកទាំងនោះនឹងទទួល ទារុណកម្មយ៉ាងអាម៉ាស់បំផុត។ info
التفاسير:

external-link copy
7 : 31

وَإِذَا تُتۡلَىٰ عَلَيۡهِ ءَايَٰتُنَا وَلَّىٰ مُسۡتَكۡبِرٗا كَأَن لَّمۡ يَسۡمَعۡهَا كَأَنَّ فِيٓ أُذُنَيۡهِ وَقۡرٗاۖ فَبَشِّرۡهُ بِعَذَابٍ أَلِيمٍ

ហើយនៅពេលដែលអាយ៉ាត់ៗរបស់យើងត្រូវសូត្រឱ្យគេ ស្ដាប់ គេបានងាកចេញទាំងក្រអឺតក្រទមហាក់ដូចជាមិនបានឮ ហាក់ដូចជាក្នុងត្រចៀកទាំងពីររបស់គេមានឆ្នុកចុក។ ដូចេ្នះ ចូរ អ្នក(មូហាំម៉ាត់)ផ្ដល់ដំណឹងដល់គេនូវទារុណកម្មដ៏ឈឺចាប់ចុះ។ info
التفاسير:

external-link copy
8 : 31

إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَهُمۡ جَنَّٰتُ ٱلنَّعِيمِ

ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អត្រឹមត្រូវនោះ ពួកគេនឹងទទួលបានឋានសួគ៌ណាអ៊ីម ។ info
التفاسير:

external-link copy
9 : 31

خَٰلِدِينَ فِيهَاۖ وَعۡدَ ٱللَّهِ حَقّٗاۚ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ

ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ការសន្យារបស់ អល់ឡោះគឺជាការពិត។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។ info
التفاسير:

external-link copy
10 : 31

خَلَقَ ٱلسَّمَٰوَٰتِ بِغَيۡرِ عَمَدٖ تَرَوۡنَهَاۖ وَأَلۡقَىٰ فِي ٱلۡأَرۡضِ رَوَٰسِيَ أَن تَمِيدَ بِكُمۡ وَبَثَّ فِيهَا مِن كُلِّ دَآبَّةٖۚ وَأَنزَلۡنَا مِنَ ٱلسَّمَآءِ مَآءٗ فَأَنۢبَتۡنَا فِيهَا مِن كُلِّ زَوۡجٖ كَرِيمٍ

ទ្រង់បានបង្កើតមេឃជាច្រើនជាន់់ដោយគ្មានសសរដែល ពួកអ្នកមើលឃើញវា។ ហើយទ្រង់បានបោះភ្នំជាច្រើនជាប់នៅលើ ផែនដី ដើម្បីកុំឱ្យវារញ្ជួយដល់ពួកអ្នក។ ហើយទ្រង់បានពង្រាយសត្វ គ្រប់ប្រភេទនៅលើវា។ ហើយយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃ រួចយើងបានបណ្ដុះរុក្ខជាតិគ្រប់ប្រភេទដ៏ស្រស់បំព្រងនៅលើវា។ info
التفاسير:

external-link copy
11 : 31

هَٰذَا خَلۡقُ ٱللَّهِ فَأَرُونِي مَاذَا خَلَقَ ٱلَّذِينَ مِن دُونِهِۦۚ بَلِ ٱلظَّٰلِمُونَ فِي ضَلَٰلٖ مُّبِينٖ

នេះគឺជាការបង្កើតរបស់អល់ឡោះ។ ដូចេ្នះ ចូរពួកអ្នក បង្ហាញយើងមក តើអ្វីដែលអ្នកផេ្សងពីទ្រង់បានបង្កើតនោះ? ផ្ទុយ ទៅវិញ ពួកដែលបំពានគឺស្ថិតកុ្នងភាពវងេ្វងដ៏ច្បាល់លាស់។ info
التفاسير: