د قرآن کریم د معناګانو ژباړه - خمیري ژباړه - د رواد الترجمة مرکز

د مخ نمبر:close

external-link copy
32 : 52

أَمۡ تَأۡمُرُهُمۡ أَحۡلَٰمُهُم بِهَٰذَآۚ أَمۡ هُمۡ قَوۡمٞ طَاغُونَ

ផ្ទុយទៅវិញ តើសតិបញ្ញារបស់ពួកគេបញ្ជាពួកគេឱ្យនិយាយដូច្នោះឬ? ផ្ទុយទៅវិញ ពួកគេជាក្រុមដែលបំពាន។ info
التفاسير:

external-link copy
33 : 52

أَمۡ يَقُولُونَ تَقَوَّلَهُۥۚ بَل لَّا يُؤۡمِنُونَ

ឬមួយពួកគេនិយាយថា៖ រូបគាត់តាក់តែងគម្ពីរគួរអាន(ដោយខ្លួនឯង)? ផ្ទុយទៅវិញ ពួកគេមិនមានជំនឿឡើយ។ info
التفاسير:

external-link copy
34 : 52

فَلۡيَأۡتُواْ بِحَدِيثٖ مِّثۡلِهِۦٓ إِن كَانُواْ صَٰدِقِينَ

ដូច្នេះ ចូរឱ្យពួកគេនាំយកពាក្យពេចន៍ណាមួយដែលដូចនឹងវា(គម្ពីរគួរអាន)មក ប្រសិនបើពួកគេជាអ្នកទៀងត្រង់(ចំពោះការអះអាងរបស់ខ្លួន)មែននោះ។ info
التفاسير:

external-link copy
35 : 52

أَمۡ خُلِقُواْ مِنۡ غَيۡرِ شَيۡءٍ أَمۡ هُمُ ٱلۡخَٰلِقُونَ

តើពួកទាំងនោះត្រូវបានគេបង្កើតមកដោយគ្មានអ្នកបង្កើត ឬមួយក៏ពួកគេជាអ្នកបង្កើត(ខ្លួនឯង)? info
التفاسير:

external-link copy
36 : 52

أَمۡ خَلَقُواْ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَۚ بَل لَّا يُوقِنُونَ

ឬមួយពួកគេបានបង្កើតមេឃជាច្រើនជាន់និងផែនដី? ផ្ទុយទៅវិញ ពួកគេមិនជឿជាក់ឡើយ។ info
التفاسير:

external-link copy
37 : 52

أَمۡ عِندَهُمۡ خَزَآئِنُ رَبِّكَ أَمۡ هُمُ ٱلۡمُصَۜيۡطِرُونَ

ឬមួយក៏ពួកគេមានឃ្លាំង(លាភសក្ការៈ)នៃព្រះជាម្ចាស់របស់អ្នក ឬមួយក៏ពួកគេជាអ្នកមានអំណាចខ្លាំងក្លា? info
التفاسير:

external-link copy
38 : 52

أَمۡ لَهُمۡ سُلَّمٞ يَسۡتَمِعُونَ فِيهِۖ فَلۡيَأۡتِ مُسۡتَمِعُهُم بِسُلۡطَٰنٖ مُّبِينٍ

ឬមួយក៏ពួកគេមានជណ្តើរឡើងទៅស្តាប់(វ៉ាហ៊ីរបស់អល់ឡោះ)? បើដូច្នោះ ចូរឱ្យពួកគេនាំអ្នកដែលបានស្តាប់ឮ(វ៉ាហ៊ីនោះ)ក្នុងចំណោមពួកគេដោយនាំមកនូវភស្តុតាងដ៏ច្បាស់លាស់មក។ info
التفاسير:

external-link copy
39 : 52

أَمۡ لَهُ ٱلۡبَنَٰتُ وَلَكُمُ ٱلۡبَنُونَ

ឬមួយក៏បុត្រី គឺសម្រាប់ទ្រង់ ចំណែកឯកូនប្រុសវិញ គឺសម្រាប់ពួកអ្នក? info
التفاسير:

external-link copy
40 : 52

أَمۡ تَسۡـَٔلُهُمۡ أَجۡرٗا فَهُم مِّن مَّغۡرَمٖ مُّثۡقَلُونَ

ឬមួយក៏អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទាមទារពីពួកគេនូវកម្រៃ(ចំពោះផ្សព្វផ្សាយសារ)ដែលធ្វើពួកគេមានការលំបាកក្នុងការបង់កម្រៃនោះ(ដល់អ្នក)? info
التفاسير:

external-link copy
41 : 52

أَمۡ عِندَهُمُ ٱلۡغَيۡبُ فَهُمۡ يَكۡتُبُونَ

ឬមួយក៏ពួកគេដឹងពីប្រការអាថ៌កំបាំង រួចពួកគេកត់ត្រាទុក(ប្រាប់ដល់មនុស្ស)? info
التفاسير:

external-link copy
42 : 52

أَمۡ يُرِيدُونَ كَيۡدٗاۖ فَٱلَّذِينَ كَفَرُواْ هُمُ ٱلۡمَكِيدُونَ

ឬមួយក៏ពួកទាំងនោះមានបំណងចង់ប្រើឧបាយកល(ចំពោះអ្នក)? ជាការពិតណាស់ ពួកដែលប្រឆាំង ឧបាយកលរបស់ពួកគេ គឺត្រឡប់ទៅកាន់ខ្លួនឯងទៅវិញទេ។ info
التفاسير:

external-link copy
43 : 52

أَمۡ لَهُمۡ إِلَٰهٌ غَيۡرُ ٱللَّهِۚ سُبۡحَٰنَ ٱللَّهِ عَمَّا يُشۡرِكُونَ

ឬមួយក៏ពួកគេមានព្រះផ្សេងក្រៅពីអល់ឡោះ? អល់ឡោះជាម្ចាស់មហាស្អាតស្អំបំផុតពីអ្វីដែលពួកគេធ្វើស្ហ៊ីរិក។ info
التفاسير:

external-link copy
44 : 52

وَإِن يَرَوۡاْ كِسۡفٗا مِّنَ ٱلسَّمَآءِ سَاقِطٗا يَقُولُواْ سَحَابٞ مَّرۡكُومٞ

ហើយប្រសិនបើពួកគេឃើញបំណែកមួយអំពីមេឃធ្លាក់ចុះមក ពួកគេនឹងនិយាយថា៖ នេះជាពពកដែលគរលើគ្នា(ធម្មតា)ប៉ុណ្ណោះ។ info
التفاسير:

external-link copy
45 : 52

فَذَرۡهُمۡ حَتَّىٰ يُلَٰقُواْ يَوۡمَهُمُ ٱلَّذِي فِيهِ يُصۡعَقُونَ

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយពួកគេចុះ រហូតដល់ពួកគេជួបនឹងថ្ងៃរបស់ពួកគេ(ថ្ងៃបរលោក) ដែលក្នុងថ្ងៃនោះ ពួកគេនឹងត្រូវទទួលវិនាសកម្ម។ info
التفاسير:

external-link copy
46 : 52

يَوۡمَ لَا يُغۡنِي عَنۡهُمۡ كَيۡدُهُمۡ شَيۡـٔٗا وَلَا هُمۡ يُنصَرُونَ

គឺថ្ងៃដែលឧបាយកលរបស់ពួកគេគ្មានផ្តល់ជាប្រយោជន៍អ្វីបន្តិចសម្រាប់ពួកគេសោះឡើយ ហើយពួកគេក៏មិនត្រូវបានគេជួយដែរ។ info
التفاسير:

external-link copy
47 : 52

وَإِنَّ لِلَّذِينَ ظَلَمُواْ عَذَابٗا دُونَ ذَٰلِكَ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ

ហើយប្រាកដណាស់ សម្រាប់ពួកអ្នកដែលបំពាន គឺនឹងទទួលនូវទណ្ឌកម្មផ្សេងពីនោះទៀត(ក្នុងលោកិយ)។ ក៏ប៉ុន្តែ ភាគច្រើននៃពួកគេមិនបានដឹងនោះឡើយ។ info
التفاسير:

external-link copy
48 : 52

وَٱصۡبِرۡ لِحُكۡمِ رَبِّكَ فَإِنَّكَ بِأَعۡيُنِنَاۖ وَسَبِّحۡ بِحَمۡدِ رَبِّكَ حِينَ تَقُومُ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះច្បាប់នៃព្រះជាម្ចាស់របស់អ្នកចុះ ត្បិតអ្នកស្ថិតនៅក្រោមការឃ្លាំមើលពីយើង។ ហើយចូរអ្នក លើកតម្កើងដោយការកោតសរសើរចំពោះព្រះជាម្ចាស់របស់អ្នកនៅពេលដែលអ្នកក្រោក(ទៅសឡាត និងក្រោកពីដំណេក)។ info
التفاسير:

external-link copy
49 : 52

وَمِنَ ٱلَّيۡلِ فَسَبِّحۡهُ وَإِدۡبَٰرَ ٱلنُّجُومِ

ហើយមួយផ្នែកនៃពេលយប់ ចូរអ្នកលើកតម្កើងដល់ទ្រង់ និងនៅពេលដែលផ្កាយហៀបលិចបាត់ពន្លឺ។ info
التفاسير: